ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា រុ​ស្ស៊ី​​ធ្វើ​សមយុទ្ធ​យោធា​ដ៏ធំ​​មួយពុំធ្លាប់មាន​ជិត​៤០​ឆ្នាំ​មក​ហើយ

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី បាន​​ប្រកាស​នា​ថ្ងៃ​ទី​២៨ ​សីហា ពី​ការ​បើក​ធ្វើ​សមយុទ្ធ​យោធា​​ដ៏​ធំ​បំផុត​មួយ​​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជិត​៤០​ឆ្នាំ​មក​ហើយ​ និង​ក្រោយ​សករាជ​សូវៀត​។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ ​ឆ​យ​ហ្គូ​ បាន​ថ្លែង​ថា…

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី បាន​​ប្រកាស​នា​ថ្ងៃ​ទី​២៨ ​សីហា ពី​ការ​បើក​ធ្វើ​សមយុទ្ធ​យោធា​​ដ៏​ធំ​បំផុត​មួយ​​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជិត​៤០​ឆ្នាំ​មក​ហើយ​ និង​ក្រោយ​សករាជ​សូវៀត​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ ​ឆ​យ​ហ្គូ​ បាន​ថ្លែង​ថា សមយុទ្ធ​យោធា​មាន​ឈ្មោះ​ថា ​VOSTOK-2018​ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១១​ទៅ​១៥ ​កញ្ញា ​នៅ​ភាគ​ខាងកើត​រុស្ស៊ី​។ ​ទាហាន​ជិត​៣០០.០០០​នាក់ រថក្រោះ​និង​រថពាសដែក​៣៦.០០០​គ្រឿង​ ព្រមទាំង​យន្តហោះ​ជាង​១០០០​គ្រឿង ​នឹង​ត្រូវ​ដាក់​ពង្រាយ​នា​ឱកាស​នោះ​។​ កងទ័ព​ចិន​ និង​ម៉ុង​ហ្គោ​លី ក៏​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ដែរ​។​ សមយុទ្ធ​នោះ​មាន​លំនាំ​ដូច​សមយុទ្ធ​ZAPAD-81 ​តែ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​។

កាលពី​ឆ្នាំ​១៩៨១​ ក្រោម​ការ​កាន់​អំណាច​របស់​លោក​ប្រេស​ណែវ ទាហាន​ប្រមាណ​១០០.០០០​នាក់ ​នៃ​អង្គការ​សន្ធិសញ្ញា​វ៉ា​សូ​វី​ ធ្លាប់​ចូលរួម​ក្នុង​សមយុទ្ធ​ ZAPAD-81​ ក្បែរ​ព្រំដែន​អឺរ៉ុប​ខាងលិច​។

លោក​ឆ​យ​ហ្គូ​ បាន​អះអាង​ថា​ សមយុទ្ធ​យោធា​ជា​អន្តរជាតិ​នោះ​មាន​ទំហំ​ធំ​បំផុត​ពុំ​ធ្លាប់​មាន​​ពី​មុន​មក បើ​គិត​ពី​ទំហំ​ដែនដី រចនាសម្ព័ន្ធ​នៃ​ទី​បញ្ជា​ការដ្ឋាន​និង​កងទ័ព​ដែល​ចូល​រួម​។

ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ដែល​មានការ​បារម្ភ​ចំពោះ​ការ​ពង្រឹង​កងកម្លាំង​អូតង់​នៅ​អឺរ៉ុប​ខាងកើត ចាប់តាំងពី​ផ្ទុះ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​មក បាន​ចាត់​ទុក​ការ​ធ្វើ​ទំនើប​ភាវូបនីយកម្ម​យោធា​ថា​ ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​នៃ​អាណត្តិ​ចុង​ក្រោយ​របស់​លោក​។​ ហើយ​ក្រុង​មូ​ស្គូ​ ក៏​បាន​អ​ញ្ចើ​ញ​បណ្ដា​តំណាង​អូតង់​ ឲ្យ​មក​ពិនិត្យ​មើល​សមយុទ្ធ​នេះ​​ផង​ដែរ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​​ធ្វើការ​កត់​សម្គាល់ថា សមយុទ្ធ​ VOSTOK-2018​ ត្រូវ​បាន​រៀបចំ​ធ្វើ ​ខណៈ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ មក​ចូលរួម​ក្នុង​ការ​ជួប​គ្នា​កំពូល​​សេដ្ឋកិច្ច​មួយ​នៅ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក ​ចុង​បូព៌ា ​រុ​ស្ស៊ី​។​ ហើយ​ក្រុង​តូ​ក្យូ​ មិន​សប្បាយ​ចិត្ត​ឡើយ​ ចំពោះ​វត្តមាន​យោធា​រុ​ស្ស៊ីដ៏​ច្រើន​ក្នុង​តំបន់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ