មី​យ៉ា​ន់​ម៉ា​ បដិសេធ​ការ​ចោទប្រកាន់​របស់​ អ​.​ស​.​ប


ប្រទេស​មី​យ៉ា​ន់​ម៉ា ​៖ អ្នកនាំពាក្យ​ម្នាក់​របស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា បាន​​ថ្លែង​ថា មី​យ៉ា​ន់​ម៉ា​បដិ​សេធ​ការ​សន្និដ្ឋាន​នានា​របស់​ពួក​អ្នក​ស៊ើប​អង្កេត ​អ​.​ស​.​ប ដែល​ចោទប្រកាន់​កងទ័ព​ខ្លួន​ថា ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំង​ពួក​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ី​ង​យ៉ា​។

ក្នុង​ឆ្នាំ​២០១៧​ ពួក​រ៉ូ​ហ៊ី​ង​យ៉ា​ជាង​៧០០.០០០​នាក់ ​បាន​រត់​ភៀសខ្លួន​ទៅ​កាន់​បង់​ក្លា​ដែ​ស ក្រោយ​​ការ​វាយលុក​របស់​កងទ័ព​មី​យ៉ា​ន់​ម៉ា​ជា​ការ​សងសឹក​ទៅ​នឹង​ការ​វាយប្រហារ ប៉ុស្តិ៍​តាម​ព្រំដែន​ទាំងឡាយ ដោយ​ពួក​ឧទ្ទាម​រ៉ូ​ហ៊ី​ង​យ៉ា​។ ​ការ​បង្ក្រាប​នោះ​ត្រូវ​បាន​ អ​.​ស​.​ប​ ចាត់​ទុក​ថា ជា​ការ​បោសសម្អាត​ជនជាតិភាគតិច ជា​ការ​ចោទប្រកាន់​ដែល​អាជ្ញាធរ​មីយ៉ាន់​ម៉ា​បដិសេធ​។

បេសកកម្ម​ស្វែងរក​ការ​ពិត​ MEF របស់​ អ​.​ស​.​ប ​នៅ​មី​យ៉ា​ន់​ម៉ា បង្កើត​ឡើង​ដោយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អ​.​ស​.​ប ​កាលពី​ខែមីនា​ឆ្នាំ​២០១៧ វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២៧ ​សីហា​ថា  ឧត្ដមសេនីយ៍​សំខាន់​ៗ​របស់​មី​យ៉ា​ន់​ម៉ា ក្នុង​នោះ​មាន​អគ្គមេបញ្ជាការ​ឧត្ដមសេនីយ៍​MIN AUNG HLAING ត្រូវជា​កម្មវត្ថុ​នៃ​ការ​ស៊ើប​អង្កេត​និង​ការ​កាត់ទោស​ពី​បទ​ប្រល័យ​ពូជសាសន៍​នៅ​ភាគ​ខាងជើង​រដ្ឋ​រ៉ា​ឃី​ន ព្រមទាំង​អំពើ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ និង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៅ​រដ្ឋ​រ៉ា​ឃី​ន កា​ជី​ន​និង​សាន​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ZAW HTAY​ ដកស្រង់​សម្ដី​ដោយ​កាសែត ​GLOBAL NEW LIGHT OF MYANMAR​ ហើយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៩ ​សីហា ​អះអាង​ថា យើង​ពុំ​អនុ​ញ្ញាត​ឲ្យ​ MEF​ ចូល​ក្នុង​ដែនដី​មី​យ៉ា​ន់​ម៉ា​ឡើយ ហេតុនេះ​យើង​ពុំ​ទទួលយក​សេចក្ដី​សម្រេចចិត្ត​ណាមួយ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​។

​លោក​ក៏​មាន​ប្រតិកម្ម​តប​ដែរ​ ប្រឆាំង​ការ​សម្រេច​របស់ ​FACEBOOK ដែល​សុខ​ៗ​ប្រកាស​​បិទ​ទំព័រ ​FACEBOOK របស់​ឧត្ដមសេនីយ៍​ MIN AUNG HLAING ​ព្រោះ​ចោទ​ថា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​។ ​លោក​ថា ​ការ​សម្រេចចិត្ត​នេះ​បំផ្លាញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ក្នុង​ការ​ជំរុញ​ការ​បង្រួបបង្រួម​ជាតិ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ