ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែកម្យ៉ាងដែរ​! ឧបករណ៍តន្ត្រី​កែច្នៃ​ប្រគំដ៏ពី​រោះរណ្តំ​ (មានវីដេអូ​)

5 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​ស្មាន​មិន​ដល់​គ្រួសារ​មួយ​ព្រោះតែ​ចង់​អភិរក្ស​វិស័យ​សិល្បៈ ហើយ​បាន​បណ្តុះបណ្តាល​កូនប្រុស​ស្រី​ឲ្យ​បន្ត​ប្រពៃណី​មួយ​នេះ​ទៅ​ថ្ងៃ​អនាគត​ដែល​បុរស​ជា​ឪពុក​បាន​ច្នៃ​ឧបករណ៍​ពី​ធុង​ស្ពេ​ត្រូ​, កំប៉ុង​ជ័រ​, កូន​ធុង​ដែក​ធ្វើ​ជា​ប៉ា​តឺ​រី​ដើម្បី​លេង​ផ្សំ​ជាមួយ​ឧបករណ៍​ភ្លេង​ពិត​មួយ​ចំនួន​ទៀត លេង​យ៉ាង​ពិ​រោះ​រណ្តំ​ដូច​ភ្លេង​ដែល​គេ​ប្រគំ​មាន​ឧបករណ៍​គ្រប់គ្រាន់​តាម​ពិធី​ផ្សេង​ៗ​ផង​ដែរ​។ អ្វី​ដែល​ជាទី​ចាប់អារម្មណ៍ និង​គួរ​ឲ្យ​កោត​ស​សើរ​នោះ​គឺ​កូនប្រុស​ស្រី​របស់​គ្រួសារ​មួយ​នេះ​ចំនួន​៦​នាក់​ចេះ​លេងភ្លេង​គ្រប់​គ្នា ដោយ​ខ្លះ​ចេះ​ច្រៀង…

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​ស្មាន​មិន​ដល់​គ្រួសារ​មួយ​ព្រោះតែ​ចង់​អភិរក្ស​វិស័យ​សិល្បៈ ហើយ​បាន​បណ្តុះបណ្តាល​កូនប្រុស​ស្រី​ឲ្យ​បន្ត​ប្រពៃណី​មួយ​នេះ​ទៅ​ថ្ងៃ​អនាគត​ដែល​បុរស​ជា​ឪពុក​បាន​ច្នៃ​ឧបករណ៍​ពី​ធុង​ស្ពេ​ត្រូ​, កំប៉ុង​ជ័រ​, កូន​ធុង​ដែក​ធ្វើ​ជា​ប៉ា​តឺ​រី​ដើម្បី​លេង​ផ្សំ​ជាមួយ​ឧបករណ៍​ភ្លេង​ពិត​មួយ​ចំនួន​ទៀត លេង​យ៉ាង​ពិ​រោះ​រណ្តំ​ដូច​ភ្លេង​ដែល​គេ​ប្រគំ​មាន​ឧបករណ៍​គ្រប់គ្រាន់​តាម​ពិធី​ផ្សេង​ៗ​ផង​ដែរ​។

អ្វី​ដែល​ជាទី​ចាប់អារម្មណ៍ និង​គួរ​ឲ្យ​កោត​ស​សើរ​នោះ​គឺ​កូនប្រុស​ស្រី​របស់​គ្រួសារ​មួយ​នេះ​ចំនួន​៦​នាក់​ចេះ​លេងភ្លេង​គ្រប់​គ្នា ដោយ​ខ្លះ​ចេះ​ច្រៀង ខ្លះ​ចេះ​លេង​ហ្គី​តា ដោយឡែក​កូន​តូច​ៗ​ចេះ​ជាន់ ឬ​លេង​ប៉ា​តឺ​រី​ប្រដំ
ប្រសង​ជាមួយ​សំឡេង​ហ្គី​តា​របស់​ឪពុក​។ មិន​អាច​រំលង​បាន​ខណៈ​សំឡេង​តន្ត្រី​ប្រគំ​ឡើង​ដ៏​ពិ​រោះ​រណ្តំ ប៉ុន្តែ​ឧបករណ៍​ភ្លេង​មួយ​ចំនួន​ជា​របស់​កែ​ច្នៃ​ហើយ​ក្មេង​ស្រី​ត្រឹមតែ​អាយុ​១១​ឆ្នាំ​អាច​ជាន់ ឬ​លេង​ប៉ា​តឺ​រី​យ៉ាង​ជំនាញ ដែល​ភ្នាក់ងារ​កោះសន្តិភាព​បាន​ផ្តិត​យក​រូបភាព​ជាក់ស្តែង​តែ​ម្តង​។

នៅ​ខាង​មុខ​ផ្ទះ​របស់​បុរស​ជា​អ្នក​កែ​ច្នៃ​ឧបករណ៍​ភ្លេង​ខាងលើ​ឈ្មោះ​ឌួ​ង ដា​រឹទ្ធ អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត គេ​ឃើញ​មាន​ដាក់​កូន​ស្លាក​តូច​មួយសរសេរ​ថា មាន​អក​កេះ អក​កា​ដង់ និង​មាន​ភ្លេងបុរាណ​សម្រាប់​ជួល​។

បុរស​ខាងលើ​បានឱ្យ​ដឹង​ថា គាត់​ចេះ​លេងភ្លេង​ទាំង​សម័យ និង​បុរាណ​តាំងពី​សង្គម​មក​ម្ល៉េះ ហើយ​កូនប្រុស​ស្រី​របស់​គាត់​ទាំង​៦​នាក់ ក្នុង​នោះ​ស្រី​៣​នាក់​ចេះ​លេងភ្លេង​គ្រប់​គ្នា ដោយ​ខ្លះ​ចេះ​ច្រៀង ខ្លះ​ចេះ​ជាន់​ប៉ា​តឺ​រី ខ្លះ​ចេះ​លេង​ហ្គី​តា និង​ខ្លះ​ចេះ​លេង​សូ​ឡូ ។

បុរស​ដដែល​បន្ត​ថា គាត់​ស្រឡាញ់​មុខរបរ​នេះ បើ​ទោះជា​រដូវ​ខ្លះ​មិនសូវ​មាន​អតិថិជន​ជួល​ទៅ​លេង​កម្មវិធី ប៉ុន្តែ​ដើម្បី​អភិរក្ស​វិស័យ​សិល្បៈ​ឲ្យ​គង់វង្ស​គាត់ និង​គ្រួសារ​សុខចិត្ត​បណ្តុះបណ្តាល​កូន​ៗ​ឲ្យ​ចេះ​គ្រប់​ៗ​គ្នា ។

យ៉ាងណា​ក៏​ដោយ បុរស​រូប​នេះ​បាន​ត្អូញត្អែរ​ថា ឧបករណ៍​ភ្លេង​របស់​គាត់​នៅ​មានការ​ខ្វះខាត​មួយ​ចំនួន ទើប​បង្ខំចិត្ត​រៀបចំ​ឧបករណ៍​កែ​ច្នៃ​បន្ថែម​ដើម្បី​ឲ្យ​កូន​បាន​ហាត់រៀន ។ ជាមួយនឹង​កង្វះខាត​នេះ​គាត់​សំណូមពរ​ដល់​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​ពិសេស​អ្នក​ស្រឡាញ់​វិស័យ​សិល្បៈ​មេត្តា​ជួយ​ដល់​គ្រួសារ​គាត់​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ