ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងដដែលៗដោះស្រាយអត់​ចេញ…ហើយរឿងក៏​ដោយ​សារ​​អ្នក​​ស្នង​រូប​​សច្ចំ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី លោករួន វិ​ន​ថន ដែល​គ្រប់​គ្នា​ស្គាល់​ថា​ ជា​គ្រូ​សច្ចំ​នៅ​ភ្នំ​កាច់ចង្កូត​ខេត្តពោធិ៍​សាត់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូណ៌…

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី លោករួន វិ​ន​ថន ដែល​គ្រប់​គ្នា​ស្គាល់​ថា​ ជា​គ្រូ​សច្ចំ​នៅ​ភ្នំ​កាច់ចង្កូត​ខេត្តពោធិ៍​សាត់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ បាន​ចាក់​ដី​ធ្វើ​លំនៅ​ឋាន បណ្ដាល​ឲ្យ​ស្ទះ​ផ្លូវ
ទឹក​និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ​រង​គ្រោះ​ដោយ​ផ្ទាល់ និង​ជា​ច្រើន​គ្រួសារ​ទៀត​រង​គ្រោះ​ដោយ​ប្រយោល ព្រោះតែ​លិចលង់​ផ្ទះសម្បែង ស្រែ ស្រូវ​របស់​ពួក​គាត់ ព្រោះ​គ្មាន​ផ្លូវទឹក​ហូរ​ចេញ​នោះ រហូត​
មក​ ដល់​ពេល​នេះ​នៅ​តែ​មិន​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ​ទេ បើ​ទោះបីជា​មានការ​សម្រប សម្រួល​មួយ​លើក​ជា​ពីរ​លើក​យ៉ាង​ក្តី​ព្រោះតែ លោក រួន វិ​ន​ថន មិន​គោរព​តាម​កិច្ចសន្យា​។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី២៧ ​សីហា​កន្លងទៅ​នេះ ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​១៥​គ្រួសារ បាន​ដាក់​ពាក្យ​ប្តឹង​ជា​ថ្មី​ដល់​សាលាឃុំ​ផ្សារ ។ ពេល​នោះ លោក​មេឃុំ និង​លោក​អភិបាលស្រុកបរិបូរ​ណ៌ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​នៅ​កន្លែង​នោះ​ជា​ថ្មី​ម្តងទៀត ឃើញ​ថា ប្រជា​ពលរដ្ឋ​ពិតជា​រង​គ្រោះ​ដោយសារ​ទឹក​លិច​ភូមិ​ឋាន និង​ស្រែ​ចម្ការ​របស់​ពួក​គាត់​មែន ។

បន្ទាប់មក ក៏​បាន​រាយការណ៍​និង​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា គេ​សង្កេត​ឃើញ​មាន​សមត្ថកិច្ច​ចម្រុះ​រួម​មាន កងរាជ​អាវុធហត្ថ​ខេត្ត នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត និង​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ចុះ​ទៅ​សម្រប​សម្រួល ជាមួយនឹង​លោក រួន វិ​ន​ថន ជា​ថ្មី​ម្តងទៀត ។

ប៉ុន្តែ​ពេល​នោះ​សាមីខ្លួន​ជា​ម្ចាស់​ដី​ភូមិឋាន​គឺ​លោក រួន វិ​ន​ថន មិន​បាន​នៅផ្ទះ​ទេ គឺ​នៅ​តែ​តំណាង​របស់​គាត់​ប៉ុណ្ណោះ ហើយ​សមត្ថកិច្ច​ចម្រុះ​ក្រោយ​ពី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ឃើញ​ថា​ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួសារ បាន​រង​គ្រោះ​ដោយ​ផ្ទាល់​លិចលង់​ភូមិឋាន និង​ជា​ច្រើន​គ្រួសារ​ទៀត​រង​គ្រោះ​ដោយសារ​ទឹក​លិច​ស្រូវ លិច
ស្រែ​របស់​ពួក​គាត់​ប្រាកដ​មែន ។

នៅ​ពេល​នោះ​បាន​សម្រេចចិត្ត​សុំ​ធ្វើការ​សម្របសម្រួល​ជាមួយ​តំណាង​លោក រួន វិ​ន​ថន ដោយ​សុំ​កាយ​ប្រឡាយ​ដើម្បី​រំដោះ​ទឹក​ចេញ​សិន ហើយ​និង​ឲ្យ​លោក រួន វិ​ន​ថន គោរព​កិច្ចសន្យា​ដែល​មាន​ពី​មុន​មក នៅ​ខែប្រាំង​ខាង​មុខ​នេះ គឺ​ត្រូវ​តែ​ដាក់​ប្រព័ន្ធ​លូ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​លិចលង់​ដល់​ប្រជាពលរដ្ឋ​ទៀត ។

ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​សម្ដែង​នូវ​ក្តី​រីករាយ ប៉ុន្តែ​ក៏​នៅ​តែ​មាន​ក្តី​ព្រួយបារម្ភ​ខ្លាំង​ណាស់​ដែរ បើសិនជា​លោក រួន វិ​ន​ថន នៅ​តែ​មិនគោរព​កិច្ចសន្យា​ដូច​មុន​មួយ​លើក​ជា​ពីរ​លើក​កន្លង​មកនេះ ។ លោក គង់ ប៊ុ​ន​ថេ​ត ដែល​ជា​គ្រូបង្រៀន​និង​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ទាំង​១៥ គ្រួសារ និយាយ​ថា ថ្ងៃនេះ​ថ្វី​ដ្បិតតែ​សមត្ថកិច្ច​ចម្រុះបាន​ដោះស្រាយ​ឲ្យ​មានការ​បើក​ប្រព័ន្ធ​ប្រឡាយ​បង្ហូរទឹក​យ៉ាងណា​ក្តី ក៏​ប៉ុន្តែ​បើ លោក រួន
វិ​ន​​ថន នៅ​តែ​មិន​គោរព​តាម​កិច្ចសន្យា​ទេ​​នោះ ពួក​គាត់​នឹង​ត្រូវ​ជួប​ការ​លំបាក​ដដែល​ជា​ដដែល​ទេ ។

ទោះជា​យ៉ាងនេះ​ក្តី ពួក​គាត់​ជា​ជន​រង​គ្រោះ សូមថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្ត សមត្ថកិច្ច​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ជួយ​សម្របសម្រួល​ក្នុង​ការងារ​នេះ ហើយ​យ៉ាង​ហោច​ណាស់​ក៏​ពួក​គាត់​បាន​សុខ​ស្រួល​មួយ​គ្រា​ដែរ ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​ជីក​ប្រឡាយដែល​មានមុខ​កាត់​ប្រមាណ​ជាង​កន្លះ​ម៉ែត្រ និង​ជម្រៅ​ជាង​កន្លះ​ម៉ែត្រ​រួច​មក ទឹកបាន​សម្រុក​ហូរ​យ៉ាង​ខ្លាំង ហើយ​សង្ឃឹមថា​តែ​មួយ​យប់​ទេ ទឹកនឹង​ហូរ​អស់​ជា​មិន​ខាន បើសិនជា​គ្មាន​ឧបសគ្គ​មក​រារាំង​ទេ ៕

អត្ថបទសរសេរ ដោយ