ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ខម​ភ័យ​ខ្លួន​ក្រោយ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ លើក​ស្ទួយ

10 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ក្រុម​អ្នក​ទស្សនា​កីឡា​ប្រដាល់​កម្ពុជា នឹង​បាន​ឃើញ​ការ​ប្រកួត​ប្រយុទ្ធ​​គុន​ជា​ទៀង​ទាត់​​ ដូច​គ្នា​​នឹង​ការ​ប្រកួត​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ ​ដោយ​​តំណាង​ជាន់​ខ្ពស់​ប្រចាំ​ស្ថាប័ន​នេះ បាន​បញ្ជាក់ថា ​នឹង​តម្រូវ​ឱ្យ​​មាន​ការ​ប្រកួត​ខម​រហូត​ដល់​២​ទៅ​៣គូ​ នៅ​ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ ​និង​ក្នុង​ពេល​មាន​ការ​ប្រកួត​ប្រដាល់​​អន្តរជាតិ​របស់​ខ្លួន​ទៀត​ផង ។ ​ប៉ុន្តែ​ឆ្លើយ​តប​នឹង​ការ​លើក​តម្កើង​​នេះ​ប្រធាន​សមា​គម​យុទ្ធ​គុន​

​រាជធានីភ្នំពេញ ៖ ​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ក្រុម​អ្នក​ទស្សនា​កីឡា​ប្រដាល់​កម្ពុជា នឹង​បាន​ឃើញ​ការ​ប្រកួត​ប្រយុទ្ធ​​គុន​ជា​ទៀង​ទាត់​​ ដូច​គ្នា​​នឹង​ការ​ប្រកួត​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ ​ដោយ​​តំណាង​ជាន់​ខ្ពស់​ប្រចាំ​ស្ថាប័ន​នេះ បាន​បញ្ជាក់ថា ​នឹង​តម្រូវ​ឱ្យ​​មាន​ការ​ប្រកួត​ខម​រហូត​ដល់​២​ទៅ​៣គូ​ នៅ​ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ ​និង​ក្នុង​ពេល​មាន​ការ​ប្រកួត​ប្រដាល់​​អន្តរជាតិ​របស់​ខ្លួន​ទៀត​ផង ។ ​ប៉ុន្តែ​ឆ្លើយ​តប​នឹង​ការ​លើក​តម្កើង​​នេះ​ប្រធាន​សមា​គម​យុទ្ធ​គុន​ខម បែរ​សម្តែង​អារម្មណ៍​​ភ័យ​ព្រួយ​ទៅ​វិញ ។

​លោក​ចាន់ ប៊ុនធឿន ព្រឹទ្ធា​ចារ្យ​​ប្រចាំ​​សមា​គម​​យុទ្ធ​គុន​ខម បាន​ប្រាប់​នៅ​សាល​​កីឡា​ Beeline Arena ឱ្យ​កោះ​សន្តិ​ភាព​ដឹងថា ​លោក​មាន​សេចក្តី​រីក​រាយ​​ណាស់​ដែល​ក្បាច់​​គុន​ខម ត្រូវបាន​ប៉ុស្តិ៍​លេខ​៥ យក​មក​លើក​ស្ទួយ​​ឱ្យ​មាន​ការ​ទទួល​​ស្គាល់​ឡើង​វិញ ។ ​លោក​ចាត់​ទុក​ថា នេះជា​ឱកាស​​ដ៏​កម្រ​មួយ​ក្នុង​​ពេល​ការ​ប្រកួត​​ត្រូវ​ធ្វើ​ឡើង​ក្នុង​ម៉ោង​ផ្សាយ​បន្ត​ផ្ទាល់​ដែល​មិន​ពិបាក​ធ្វើ​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់ ​ស្គាល់ និង​ចង​ចាំ​​​កីឡា​របស់​ខ្មែរ​មួយ​នេះ ។ ការ​លើក​ស្ទួយ​របស់​ប៉ុស្តិ៍​​លេខ​៥ ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កីឡា​ករ​ខម មាន​ទឹក​ចិត្ត ហើយ​ងាក​មក​កាន់​សាលា​​គុន​ជា​ថ្មី​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​​ក៏​កំពុង​ធ្វើ​​ឱ្យ​អ្នក​ទទួល​​ការ​បណ្តុះ​បណ្តាល​ទាំងអស់​មាន​ទឹក​ចិត្ត​ក្នុង​​ការ​អភិ​រក្ស ក្បាច់​គុន​ខម​ផង​ដែរ ។ ​ជាក់​ស្តែង​គ្រាន់តែ​កីឡា​​ករ​ខម ចាប់​ផ្តើម​​មាន​មុខ​ឡើង​រេញ​​នៅ​ប៉ុស្តិ៍​លេខ​៥ បានទាំង​ទាញ​ឱ្យ​កីឡា​ករ​ប្រដាល់​មួយ​ចំនួន​ងាក​មក​ហ្វឹក​ហាត់​​ ដើម្បី​ទទួល​នូវការ​ចាប់អារម្មណ៍​​​ទៀត​ផង ៕