ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ជោ​សែន​ជួន​ស្តាំ …​វ៉ៃ​ស្តាំ​តែ​ម្តង កុំ​ច្រឡំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា លោក សម រ​ង្ស៊ី កំពុង​តែ​បញ្ឆេះ​កំ​ដៅ​ពី​ខាងក្រៅ​ប្រទេស…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា លោក សម រ​ង្ស៊ី កំពុង​តែ​បញ្ឆេះ​កំ​ដៅ​ពី​ខាងក្រៅ​ប្រទេស ក្នុង​គោលបំណង​មិន​ចង់​ឲ្យ​អ្នក​ដែល​ព្រះមហាក្សត្រ លើ កលែង​ទោស (​មា​ជ សុ​វ​ណ្ណា​រ៉ា អ៊ុំ​សំ​អាន​) ចេញពី​ពន្ធនាគារ​នោះ​ទេ ។

ការ​អះអាង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ថា ការ​ដោះ​លែង​សកម្មជន​ដីធ្លី អ្នកនយោបាយ សកម្មជន​អតីត​បក្ស​ប្រឆាំង​ដោយសារ​តែ​រាជរដ្ឋាភិបាល​មាន​គំនាប​ពី​អន្តរជាតិ ។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ នា​ព្រឹក​ថ្ងៃ​ទី​២៩ សីហា​នេះ នៅ​ក្នុង​រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា អ្នក​ដែល​បាន​លើកលែងទោស​កន្លង​មក​មាន​ពី​ប្រភេទ គី​ប្រភេទ​បាន​ធ្វើ​លិខិតស្នើ​សុំ មក​នាយក​រដ្ឋមន្ត្រី (​លោក អ៊ុំ​សំ​អាន​) ស្នើ​សុំ លើកលែងទោស​ពាក់ព័ន្ធ​នឹង​កំហុស​រឿង​ផែនទី ។ លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​អ្នកមួយ​ចំនួន ទៀត បាន​ស្នើ​សុំ​លើកលែងទោស​ពាក់ព័ន្ធ​នឹង​ទ​ង្វើ​រ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​លោក ស្រី​ទេព វ​ន្នី ជាដើម បាន​សរសេរ​លិខិត​សុំ​ទោស ។

សម្តេច​ក៏​បាន​ស្នើ​ដល់​ប្រពន្ធ​ផ្សព្វផ្សាយ​វិទ្យុទូរទស្សន៍​យក​លិខិត​សុំ​ទោស​របស់​អ្នក​ទាំងនេះ​មក​ផ្សាយ ដើម្បី​ឲ្យ​ក្រុម​ដែល​និយាយ​ថា ការ​ដោះ​លែង​អ្នក​ទាំងនោះ​មានការ​ភ្លឺភ្នែក ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា « អ្នកឯង​ស្គាល់ ហ៊ុន សែន តិច​ពេក​ហើយ ហ៊ុន​សែន ពេល​ខ្លះ ច្រ​ល​ឆ្វេង​វ៉ៃ​ស្តាំ ប៉ុន្តែ​ពេល​ខ្លះ​ច្រ​ល​ស្តាំ​វ៉ៃ​ស្តាំ​តែ​ម្តង ។ នេះ គឺ​ការ​វ៉ៃ​ស្តាំ​តែ​ម្តង ។ អាទិត្យ​មុន​ខ្ញុំ​និ យាយ​នៅ​កៀនស្វាយ តែ​អានោះ (​សម រ​ង្ស៊ី​) បញ្ឆេះ​បន្ថែម ។ គោលដៅ​របស់​គេ​មិន​ចង់​ឲ្យ​ខ្ញុំ​លើកលែងទោស​ក្រុម មា​ជ សុ​វ​ណ្ណា​រ៉ា អ៊ុំ​សំ​អាន នេះ ដើម្បី​បានជា​គ្នា​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​សម្តេច​តេ​ជោ​ហ៊ុន​សែន បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា មូលហេតុ​ដែល​សម្តេច​តេ​ជោ​ហ៊ុន​សែន​ដោះ​លែង​សកម្មជន​អតីត​គ ណ​បក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ផ្សេង​ទៀត​ដោយសារ​តែ​មាន​គំនាប​ពី​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ