ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ជាប់គុក៦ឆ្នាំ លើករណី​​គាស់​ទូ​ATMនិង…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ សីហា បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាតិ​រុ​ស្សុ​ី​២​នាក់ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​កំណត់​៦​ឆ្នាំ លើ​សំណុំរឿង​គាស់​ទូ​ATM លួច​យក​ប្រាក់​របស់​ធនាគារABA និង​ប្រើប្រាស់​សារធាតុ​ញៀន ។…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ សីហា បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាតិ​រុ​ស្សុ​ី​២​នាក់ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​កំណត់​៦​ឆ្នាំ លើ​សំណុំរឿង​គាស់​ទូ​ATM លួច​យក​ប្រាក់​របស់​ធនាគារABA និង​ប្រើប្រាស់​សារធាតុ​ញៀន ។

សំណុំរឿង​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនំ​ុ​ជម្រះ​ទោស​ជនជាប់ចោទ​ជា​ជនជាតិ​រុ​ស្សុ​ី​ទាំង​២​នាក់ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ​(​លួច​ប្រាក់​តាម​ទូ​ATM) យោង​តាម​មាត្រា៣៥៣ និង​៣៥៧​នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​ប្រើប្រាស់​សារធាតុ​ញៀន យោង​តាម​មាត្រា​៤៥​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា ។

ជនជាប់ចោទ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ Zametnya Alexander អាយុ​៣១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Telenkov Ivan អាយុ​៣០​ឆ្នាំ ។ អង្គ​សវនាការ​ដឹកនាំ​ដោយ​លោក ឃី ឆៃ ចៅក្រម​ជំនុំជម្រះ និង​ធ្វើ​ឡើង​ចំពោះ​មុខ​ជន​ត្រូវ​ចោទ និង​មេធាវី​ការពារ​ក្តី​ផង​ដែរ ។ ជន​ត្រូវ​ចោទ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាព​ប្រហាក់​ប្រហែល​គ្នា​ថា ខ្លួន​មិន​មានគំនិត​លួច​លុយ​ក្នុង​ទូ ATM នោះ​ទេ តែ​ដោយសារ​ខ្វះខាត​លុយកាក់​ធ្វើ​ដំណើរ​ទៅ​ស្រុក​វិញ ។

ពួក​គេ​បាន​ជួប​មនុស្ស​ម្នាក់​និយាយ​ប្រាប់​ថា បើ​ចង់បាន​ប្រាក់​ទៅ​ស្រុក​ឱ្យ​ពួក​គេ​ចូល​ទៅ​បើក​ទូ ATM ហើយ​ថតរូប​មក​ឱ្យ​គេ គេ​នឹង​ឱ្យ​លុយ​សម​ល្មម​អាច​ចាយ​បាន ។ ដូច្នោះ​ហើយ​ទើប​ពួក​គេ​ទាំង​២​នាក់ ទៅ​ធ្វើ​តាម​បង្គាប់​មនុស្ស​ម្នាក់​នោះ ហើយ​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​គ្រឿងញៀន ពួក​គេ​ក៏​មិន​បាន​ប្រើ​ដែរ ។

សវនាការ​បាន​សាកសួរ​ដេញដោល​ចប់​សព្វគ្រប់ លោក​ចៅក្រម​ដឹកនាំ​អង្គ​ជំនុំជម្រះ បាន​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​នេះ​ទៅ​ថ្ងៃ​ទី​២៧ ខែសីហា ។ ជន​ត្រូវ​ចោទ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​នាំ​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​វិញ ដោយ​រង់ចាំ​ទទួលទោស​តាម​ការ​វិនិច្ឆ័យ​របស់​តុលាការ ។

សូម​រំឭក​ថា ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌដូនពេញ ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៧បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​គាស់​ទូ ATM របស់​ធនាគារ ABA នៅ​មុខ​ផ្ទះ​លេខ​៣១ ផ្លូវលេខ​២៤០ ភូមិ​១១ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង​រួម​មាន ខ្សែ​អេ​ឡិច​ត្រូ​និក​ប្រើ​ឌុ​យ​
USB​មួយ កូនកាំបិត​ចុច​មួយ លិខិតឆ្លងដែន​មួយ​លេខ​៧២៤៥៨៤០១៦ ម៉ូតូ​១​គ្រឿង​ម៉ាក​អ៊ែ​រ​ប្ល៊េ​ដ
ពណ៌​ទឹក​មាស ពាក់​ផ្លា​កលេខ ព្រៃវែង​១I-៤៥០៥ សក់​ពាក់​១​ដុំ និង​ទូរស័ព្ទ​ដៃ​៣​គ្រឿង ៕

អត្ថបទសរសេរ ដោយ