ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​​​១.០០៧គ្រាប់​​នៅជាប់​ជាយដែន​កម្ពុជា​-ថៃ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​យ៉ា​ម៉ា​ចំនួន​១.០០៧​គ្រាប់ នៅ​ជាប់​ជាយ​ដែនកម្ពុជា​-​ថៃ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ ជឹ​ម ជឿន…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​យ៉ា​ម៉ា​ចំនួន​១.០០៧​គ្រាប់ នៅ​ជាប់​ជាយ​ដែនកម្ពុជា​-​ថៃ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ ជឹ​ម ជឿន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ​។

លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​ថា​៖​នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​កំណត់​មុខសញ្ញា និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​យ៉ា​ម៉ា​ចំនួន​១.០០៧​គ្រាប់ និង​មធ្យោបាយ​មាន​ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ភូមិ​អូរ​ស្អំ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ​។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ប្រាប់​ថា នៅ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បាន​នាំ​យក​មក​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​ការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ហើយ​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ដាក់​វិធានការ​ស្រាវជ្រាវ​មុខសញ្ញា​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​ដើម្បី​លុប​បំបាត់​បទល្មើស​គ្រឿងញៀន​តាម​ការ​ណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ