ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​នេះ​លេង​ទាំង​កណ្តាលថ្ងៃត្រង់​តែ​ម្តង​(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទុ​ស្សេ​ខ្សែភ្លើង​បង្ក​ជា​អគ្គិភ័យ​នៅ​លើ​បង្គោល​ភ្លើង​មួយ​កន្លែង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ចុះ​មក​ធ្វើ​អន្តរាគមន៍ ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឡើង​នៅ​លើ​បង្គោល​ភ្លើង​មួយ​កន្លែង ដែល​មាន​ប្រអប់លេខ ប​-​ត D06-915C បាន​បង្ក​ឱ្យ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​យ៉ាងច្រើន​ទាំង​កណ្តាលថ្ងៃត្រង់…

រាជធានី​ភ្នំពេញ ៖ ទុ​ស្សេ​ខ្សែភ្លើង​បង្ក​ជា​អគ្គិភ័យ​នៅ​លើ​បង្គោល​ភ្លើង​មួយ​កន្លែង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ចុះ​មក​ធ្វើ​អន្តរាគមន៍ ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឡើង​នៅ​លើ​បង្គោល​ភ្លើង​មួយ​កន្លែង ដែល​មាន​ប្រអប់លេខ ប​-​ត D06-915C បាន​បង្ក​ឱ្យ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​យ៉ាងច្រើន​ទាំង​កណ្តាលថ្ងៃត្រង់ ។

ករណី​នេះ​ដែរ​បាន​កើតឡើង​នៅ​ពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​បង្គោល​ភ្លើង​មួយ​ដើម ដែល​ស្ថិត​នៅ​ខាង​មុខ​ផ្ទះ លេខ​១៥Eo ផ្លូវ​លេខ​៩៥ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​បានឃើញ​មាន​អណ្តាតភ្លើង កំពុង​តែ​ឆាបឆេះ​ខ្សែភ្លើង និង​ខ្សែកាប​នៅ​លើ​បង្គោល​ភ្លើង មួយ​ដើម​ខាងលើ​ព្រមទាំង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ឃ្មួ​ញ​ខ្មាញ់​ឡើង​លើ​ផង​ដែរ ។ ភ្លាម​នោះ​ដែរ​កម្លាំង​របស់​លោក​ក៏​បាន​ចុះ​មក​ដល់ ហើយ​ក៏​បាន​ស្រែក​ប្រាប់​ឲ្យ​ពួក​គាត់​ដែល​មានផ្ទះ​នៅ​ជិតខាង​គ្នា​ឲ្យ​បិទ​បា​រ៉ែត​ភ្លើង​តាម​ផ្ទះ​របស់​ពួក​គាត់​រៀង​ៗ​ខ្លួន និង​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់ ទៅ​ធ្វើការ​បាញ់​ពន្លត់​ផង​ដែរ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ពួក​គាត់​រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​នោះ​មិន​បាន​ធ្វើ​ឲ្យ​ភ្លើង​រលត់​ឡើយ ហើយ​ភ្លើង​ក៏​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​ផង​ដែរ ។ ដោយ​ខ្លាចក្រែង​អណ្តាតភ្លើង​ឆាបឆេះ​កាន់តែ​ខ្លាំង និង​ខ្លាច​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ដែល​នៅ​ក្បែរ​ខាង​បន្ត​ទៀត​នោះ​លោក​ក៏​បាន​ហៅ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង​ចុះ​មក​ជួយ​បាញ់​ទឹក​ទប់ស្កាត់ និង​រាយការណ៍​ទៅ​ខាង​អគ្គិសនី​កម្ពុជា​ឲ្យ​ធ្វើការ​បិទ​ប្រអប់​ភ្លើង​ខាងលើ​ផង​ដែរ ទើប​ធ្វើ​ឲ្យ​ភ្លើង​រលត់​ទៅ​បាន ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​បាន​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​អស់​ជា​ច្រើន​បំពង់ ចំណែកឯ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​២​គ្រឿង​ដែល​បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍​នោះ​បាន​ប្រើប្រាស់​អស់​ទឹក​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ​មិន​ហ៊ាន​បាញ់​គំហុក​ទេ និង​បាន​ឆេះ​បំផ្លាញ​ខ្សែភ្លើង និង ខ្សែកាប​អុ​ប​ទិ​កមួយ​ចំនួន​ដែល​នៅ​លើ​បង្គោល​ភ្លើង​ខាងលើ​ធ្វើ​ឲ្យ​ដាច់​ធ្លាក់​រប៉ាត់រប៉ាយ និង​រង​ការ​ខូចខាត​តិចតួច​ប៉ុណ្ណោះ ហើយ​ខាង​អគ្គិសនី​ក៏​បាន​ចុះ​មក​ធ្វើការ​ជួសជុល និង​ត​ភ្លើង​ឡើង​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ