ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ពី​ចាំ​ផ្លូវ​កូន​៤​ថ្ងៃ​…​កាន់​រូបថត​សុំ​ឱ្យ​ប៉ូលិស​ជួ​ួ​យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កូន​នេន​១​អង្គ​បាន​ជួល​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង​ជិះ​ចេញពី​វត្ត​ដោយ​ប្រាប់​ថា ទៅ​និមន្ត​បិណ្ឌ​បាត្រ ប៉ុន្តែ​មិនដឹង​ថា ទៅ​បិណ្ឌ​បាត្រ​នៅ​កន្លែង​ណា​នោះ​ឡើយ ស្រាប់តែ​បាត់​ដំណឹង​ឈឹង​រយៈពេល​៤​ថ្ងៃ គិតត្រឹម​វេលា​​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៩ សីហា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កូន​នេន​១​អង្គ​បាន​ជួល​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង​ជិះ​ចេញពី​វត្ត​ដោយ​ប្រាប់​ថា ទៅ​និមន្ត​បិណ្ឌ​បាត្រ ប៉ុន្តែ​មិនដឹង​ថា ទៅ​បិណ្ឌ​បាត្រ​នៅ​កន្លែង​ណា​នោះ​ឡើយ ស្រាប់តែ​បាត់​ដំណឹង​ឈឹង​រយៈពេល​៤​ថ្ងៃ គិតត្រឹម​វេលា​​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៩ សីហា នេះ ត្រូវ​ស្ត្រី​ជា​ម្ដាយ​បាន​កាន់​រូបថត​កូន​នេន​មក​កាន់​ប៉ុស្តិ៍​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឱ្យ​នគរបាល​ជួយ​អន្ត រាគមន៍ ។

កូន​នេន​ដែល​បាត់ ព្រះ​នាម ម៉ូ​វ សុទី ព្រះ​ជន្ម​១១​វស្សា គង់នៅ​វត្ត​ព្រៃ​ស្ពឺ ក្នុងភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ កូននេនមាន​ជំងឺ​រលាកស្រោមខួរបានបញ្ជូនទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​​ទើបតែ​ជា​សះស្បើយ​ចេញពី​មន្ទីរពេទ្យ​កាលពី​ពេល​ថ្មី​ៗ​ប៉ុណ្ណោះ ។ ចំណែក​ស្ត្រី​ជា​ម្ដាយ​ឈ្មោះ​លឹ​ម គី​ន​លាង អាយុ​៥៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

គាត់​បាន​ប្រាប់​នគរបាល​ថា នេន​តូច​ដែល​ជា​កូន​របស់​គាត់​នេះ បាន​បាត់​រយៈពេល​៤​ថ្ងៃ​ហើយ គ្មាន​ដំណឹង​សោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយ​មិនដឹង​ថា មាន​មូលហេតុ​អ្វី​ឡើយ ហើយ​បាន​សុខទុក្ខ​យ៉ាងណា​នោះ​ទេ​ ។

គាត់​បន្ត​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន លោក​កូន​ខ្ញុំ​អង្គ​នេះ មាន​ជំងឺ​រលាក​ស្រោម​ខួរ​​ធ្ងន់ ពេល​នោះ​ខ្ញុំ​ដែល​ជា​
ម្ដាយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ជា​ច្រើន​ថ្ងៃ​ទំ​រាំ​តែ​បានជា​សះ​ស្បើយ ។ ម្តាយ​បន្ត​ថា ខ្ញុំ​មានការ​ព្រួយ​​បា​ម្ភ​ខ្លាំង​ណាស់ ព្រោះ​បាត់​កូន​របស់ខ្ញុំ​និង​កូន​មាន​ជំងឺ​ផង ខ្លាច​តែ​ជំងឺ​នោះ​រើ​ឡើង​វិញ ដើរ​វង្វេងផ្លូវ​រក​ផ្ទះ​​មិនឃើញ និង​ខ្លាច​មាន​អ្នក​ធ្វើបាប​ទៀត​។

កម្លាំង​នគរបាល ក្រោយ​ទទួល​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយ​នោះ ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ហើយ ។

អត្ថបទសរសេរ ដោយ