ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​កិលេស​មារជ្រែក​ក្នុង​ខ្លួន

5 ឆ្នាំ មុន

មនុស្ស​មិនល្អ​ដោយសារ​តែ​អកុសលមូល លោភៈ​ទោសៈ​មោហៈ​ឃើញ​តែ​ការ​ចង់​មាន​ចង់បាន ចងចិត្ត​ប្រទូស្ត​ឥត​ស្រាកស្រាន្ត​នៅ​ក្នុង​ខ្លួន​របស់​គេ​ហ្នឹងឯង​ច្រើន​ពេក ទើប​ធ្វើ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​បែប​នេះ ។ មនុស្ស​ម្នាក់​ៗ ទោះជា​អាក្រក់​សាមាន្យ ឬ​សាហាវយង់ឃ្នង ឃោរឃៅ​ព្រៃផ្សៃ​យ៉ាងណា​ក៏​ដោយ បើ​ដក​យក​លោភៈ…

មនុស្ស​មិនល្អ​ដោយសារ​តែ​អកុសលមូល លោភៈ​ទោសៈ​មោហៈ​ឃើញ​តែ​ការ​ចង់​មាន​ចង់បាន ចងចិត្ត​ប្រទូស្ត​ឥត​ស្រាកស្រាន្ត​នៅ​ក្នុង​ខ្លួន​របស់​គេ​ហ្នឹងឯង​ច្រើន​ពេក ទើប​ធ្វើ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​បែប​នេះ ។

មនុស្ស​ម្នាក់​ៗ ទោះជា​អាក្រក់​សាមាន្យ ឬ​សាហាវយង់ឃ្នង ឃោរឃៅ​ព្រៃផ្សៃ​យ៉ាងណា​ក៏​ដោយ បើ​ដក​យក​លោភៈ ទោសៈ មោហៈ​ចេញ​អស់ពី​ខន្ធ​សន្តាន​ហើយ នឹង​ជា​ព្រះអរហន្ត​ដែល​គួរ​ឲ្យ​យើង​ថ្វាយបង្គំ គួរ​គោរព​បូជា​ពិត​ៗ​។ ដូច្នេះ​យើង​ត្រូវ​រៀន​ពិចារណា​ឲ្យ​ឃើញ លោភៈ​ប្រាកដ​ថា​ជា​លោភៈ ឃើញ​ទោសៈ​ថា​ជា​ទោសៈ ឃើញ​មោហៈ​ថា​ជា​មោហៈ តាម​សភាវៈ​ពិត គឺ​ត្រូវ​ឃើញច្បាស់​ថា​វា​ជា​កិលេស​មារ​ដ៏​ខ្មៅ​កខ្វក់​នៅ​ជ្រែក​ក្នុង​ខ្លួន​មនុស្ស​គ្រប់​គ្នា​ ។

ការ​ពិចារណា​ឃើញ​យ៉ាងនោះ​ហើយ នឹង​នាំ​ឲ្យ​យើង​កាត់​បន្ថយ​នូវ​ការ​ប្រកាន់ទោស​របស់​មនុស្ស​ផង​គ្នា ហើយ​បន្ថែម​ការ​ចម្រើន​ករុណា​ធម៌​ទៅ​លើ​សត្វលោក​ទាំងអស់​វិញ ព្រមទាំង​ខ្លួន​យើង​ផង ព្រោះថា សត្វលោក​ទាំងអស់​សុទ្ធតែ​ជា​អ្នក​ត្រូវ​កិលេស​មារ​បៀតបៀន ជ្រែក​រាង​កាយ​ដូច​គ្នា ។