មិនមែន​លំ​ៗ ! កីឡាករ Man City ជាប់​ជា​កីឡាករ​ប្រចាំ​ទសវត្សរ៍


តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​មេឃ​ខៀវ​ចំនួន​១៤​នាក់​បាន​ទទួល​សម្លេង​ឆ្នោត​ពី​អ្នកគាំទ្រ​ក្នុង​ការ​ជ្រើសរើស​កីឡាករ​ប្រចាំ​ទសវត្សរ៍ ។ ខណៈ​ដែល​អ្នក​ឈ្នះ​ដាច់​នោះ គឺ David Silva (​សម្លេង​លើស​ពី​ពាក់កណ្តាល​) មាន​កីឡាករ​ផ្សេង​ៗ​ទៀត​ដែល​ទទួល​បាន​ម្នាក់​បន្តិច​ៗ ។

Silva ទទួល​បាន​៣៩៣​សម្លេង ដែល​ស្មើនឹង​៥៣% ។ Silva ឈ្នះ​ដាច់​នៅ​លំដាប់​លេខ​មួយ ជាមួយនឹង Sergio Aguero តាម​ពីក្រោយ​ក្នុង​លំដាប់​ទី​២ ដែល​ទទួល​បាន​សម្លេង​ឆ្នោត​១៨០​សម្លេង (២៤.៣%) និង Vicent Kompany នៅ​លេខ​៣ ដែល​មាន​សម្លេង​ឆ្នោត​៧១​សម្លេង (៩.៦%) ។

លោក Kevin Parker អតីត​កីឡាករ​អង់គ្លេស​បាន​និយាយ​ថា ៖ «​ពួក​យើង​ហៅ​គេ (Silva) ថា​ជា​គ្រូ​វេទមន្ត ហើយ​គេ​គឺ​ពិតជា​អ៊ីចឹង​មែន ។ គេ​គឺជា​កីឡាករ​ដែល​អាយុ​កាន់តែ​ច្រើន​លេង​បាន​កាន់តែ​ល្អ​» ។

ការ​បញ្ចេញមតិ​របស់ Yaya Toure នា​ពេល​ថ្មី​ៗ​នេះ ប្រហែលជា​ប៉ះពាល់​ដល់​សម្លេង​ឆ្នោត​ហើយ បានជា​គេ​ទទួល​បាន​៣៥​សម្លេង (៤.៧%) ខណៈ​ដែល Kevin De Bruyne ទទួល​បាន​២៩​សម្លេង (៣.៩%) ។ កីឡាករ​សំបូរ​គេ​ចូល​ចិត្ត Pablo Zabaleta ទទួល​បាន​ត្រឹមតែ​១៣​សម្លេង ។ ចំណែកឯ​អ្នក​ជាប់​នៅ​ក្រោម​នេះ គឺ​ពិតជា​នឹក​ស្មាន​មិន​ដល់ ។

Carlos Tevaz បាន​១០​សម្លេង ខណៈ​ដែល Fernandinho បាន​ត្រឹមតែ​២​សម្លេង ដូច​ទៅ​នឹង Marion Balotelli និង Edin Dzeko ។ កីឡាករ​បួន​នាក់​ចុង​ក្រោយ ដែល​ទទួល​បាន​ម្នាក់​១​សម្លេង រួម​មាន Joe Hart. Nigel De Jong, Raheem Sterling និង Ederson ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ