Messi ដឹង​ច្បាស់​ដូច​ថ្ងៃ​ថា​នរណា​ជំនួស​កន្លែង Ronaldo នៅ Real Madrid


តាម​ប្រភព​ព័ត៌មាន Daily Times បាន​ឲ្យ​ដឹង​ថា Lionel Messi អាច​ដឹង​ថា កីឡាករ​រូប​ណា​នឹង​មក​ជំនួស​កៅអី​គូប្រជែង​របស់​ខ្លួន Cristiano Ronaldo នៅ Real Madrid ។ ក្រោយ​ពី​ការ​ចាកចេញ​របស់ Ronaldo ទៅ​កាន់​ក្លិប​សេះបង្កង់ Juventus ក្លិប​អធិរាជ​ស​កំពុង​តែ​ស្វែងរក​កីឡាករ​ណា​ដែល​សាក​សម​សម្រាប់​ជំនួស​កៅអី​របស់​កីឡាករ​ជើង​ខ្លាំង ។

តាម​សារព័ត៌មាន​អេ​ស្ប៉ា​ញ Don Balon បាន​ប្រាប់​ថា Lionel Messi ដឹង​ថា​អ្នក​ដែល​មក​ជំនួស​កៅអី Ronaldo គឺ Neymar ដែល​ជា​អតីត​កីឡាករ​នៅ​ក្លិប​អ្នកមាន​បុណ្យ និង​ជា​មិត្តសម្លាញ់​របស់​ខ្លួន ។ មិន​ត្រឹមតែ​ការ​លើក​ឡើង​របស់ Messi ប៉ុណ្ណោះ​ទេ យើង​ក៏​ឃើញ​ថា Real Madrid កន្លង​មក​តាម​ប្រមាញ់​កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​ជា​យូរ​មក​ហើយ ព្រមទាំង​ហ៊ាន​ជះ​លុយ​៣០០​លាន​អឺ​រ៉ូ​ឲ្យ​តែ Neymar មក​លេង​ឲ្យ​ក្លិប​របស់​ខ្លួន ។

ដំណឹង​ដែល​ថា Messi និយាយ​បែប​នេះ​គឺ​អាច​នឹង​ច្បាស់​ខ្លាំង​ព្រោះ Messi និង Neymar គឺជា​សម្លាញ់​នឹង​គ្នា​ដែល​អាច​នឹង​ដឹង​រឿង​សម្ងាត់​ពី​គ្នា​ច្រើន ។ គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo បាន​ចូល​លេង​ឲ្យ​ក្លិប​សេះបង្កង់ Juventus នៅ​រដូវ​កាល​នេះ​ជាមួយនឹង​ទឹកប្រាក់​១០០​លាន​អឺ​រ៉ូ​ដែល​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ