ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រមសម្រេចឃុំខ្លួន​ម្នាក់ ដោះលែង​​​​៣នាក់​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ២០១៨ លោក សូ សា​រិ​ន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល​បានឱ្យ​ដឹង​ថា ពាក់​ព​ន្ធ័​នឹង​សំណុំរឿង​ករណី​គ្រឿងញៀន​ដែល​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន​ជន​…

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ២០១៨ លោក សូ សា​រិ​ន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល​បានឱ្យ​ដឹង​ថា ពាក់​ព​ន្ធ័​នឹង​សំណុំរឿង​ករណី​គ្រឿងញៀន​ដែល​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន​ជន​
ស​ង្ស​័យ៤​នាក់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ សីហា ២០១៨ ត្រូវ​បាន​លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​សម្រេច​ធ្វើការ​ដោះ​លែង​ជន​ស​ង្ស័​​យបី​នាក់ និង​សម្រេច​ឃុំខ្លួន​ជន​ស​ង្ស​័យម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ដោយ​«​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច និង​ចំលើយ​សារភាព​របស់​ជន​ស​ង្ស​័យ»​។

ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​លោក​ចៅក្រម​ដោះ​លែង​រួម​មាន ១-​ឈ្មោះ ហួត សំណាង ហៅ​ក្រៅ សំណាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​បី មានស្រុក​កំណើត នៅ​ភូមិ​ថ្មី ឃុំ​តា​ខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ២-​ឈ្មោះ គ្រុយ លី​ហួរ ហៅ​ក្រៅ ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​៣-​ឈ្មោះ ម៉ែ​ន ភា​រះ ហៅ​ក្រៅ ណី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្រុក​កំណើត​នៅ​ភូមិ​បា​ណោ​ក ឃុំ​បា​ណោ​ក ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង មាន​ទីលំនៅ​ប​ច្ចប្ប​ន្ន នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ក្រោយ​បញ្ចប់​ការ​សាកសួរ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្ដាល បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ម្នាក់​ពី​បទ «​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» ។ ចំណែក​៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រក្សា​ទុក​និង​ប្រើប្រាស់ ។

ប្រភព​ព័ត៌មាន​អះអាង​ថា ព្រះរាជអាជ្ញា​រង​បាន​គូសសញ្ញា​ស្នើ​ឱ្យ​មានការ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​៤​នាក់ ពេល​បញ្ជូន​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ ។ ប៉ុន្តែ​នៅ​ដំណាក់កាល​នេះ ក្រោយ​ការ​ពិនិត្យ​អង្គហេតុ និង​ទិដ្ឋភាព​ផ្លូវច្បាប់​រួច​ហើយ លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ហួត សុវណ្ណ ដាក់​ពន្ធនាគារ​បណ្ដោះ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» ប្រព្រឹត្ត​នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ តាម​មាត្រា​៤០​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

ដោយឡែក ជន​ត្រូវ​ចោទ​៣​នាក់​ផ្សេង​ទៀត ដែល​លោក​ព្រះរាជអាជ្ញា​រង ស៊ូ សុជាតា ចោទប្រកាន់​ពី​បទ​រក្សា​ទុក​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បាន​លោក​សាយ សម្ផស្ស​សេរី សម្រេច​មិន​ឃុំខ្លួន​ទេ ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។ បញ្ហា​នេះ​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ថា ព្រះរាជអាជ្ញា​កំពុង​សិក្សា​ថា​តើ​គួរ​ប្តឹង​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ប្រឆាំង​នឹង​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​ដែរ​ឬទេ​ជុំវិញ​ការ​សម្រេច​មិន​ឃុំខ្លួន​នេះ ។

របាយការណ៍​របស់​នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា ដោយ​មានការ​រាយ​ការ​ណ៏​ពី​ប្រជាពលរដ្ឋ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ឆែកឆេរ​នៅផ្ទះ​ជនសង្ស័យ​ចំណុច​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៧​កញ្ចប់​តូច​ ​ហើយ​ក៏​ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជន​ស​ង្ស័​ឈ្មោះ ហួត សុវណ្ណ បាន​ឆ្លើយ​ថា ថ្នាំ​ញៀន​នេះ​ពិតជា​របស់​ខ្លួន​ដែល​បាន​ពី​បុរស​ម្នាក់​ឈ្មោះ ចិត្រ មាន​ទីលំនៅ​ស្ថិត​នៅ​ម្តុំ​ភូមិ​យួន ហើយ​ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត​គឺ​១-​ឈ្មោះ ហួត សំណាង ២-​ឈ្មោះ គ្រុយ លី​ហួរ និង​៣-​ឈ្មោះ ម៉ែ​ន ភា​រះ គេ​បាន​សារភាព​ថា​ថ្នាំ​ញៀន​នឹង​មិនមែន​ជា​របស់​គេ​ទេ គេ​គ្រាន់តែ​ទៅ​ជក់​នៅផ្ទះ​ហួត សុវណ្ណ តែ​ប៉ុណ្ណោះ ។ នេះ​ជា​ការ​សន្និដ្ឋាន​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ ។ ប៉ុន្តែ​នៅ​ដំណាក់កាល​ព្រះរាជអាជ្ញា​រង ស៊ូ សុជាតា គឺ បាន​ចោទប្រកាន់​ពី​បទ​រក្សា​ទុក​និង​ប្រើប្រាស់​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ