ខេត្តបាត់ដំបង ៖ មន្ត្រីជលផលមួយចំនួនត្រូវគេទម្លាយឱ្យដឹង អំពីការប្រព្រឹត្តអំពើពុករលួយយ៉ាងគគ្លើន ជាមួយនិងអ្នកប្រព្រឹត្តបទល្មើសនេសាទ ជាថ្នូរនឹងការបើកដៃឱ្យមានបទល្មើសនេះ ។ នេះបើតាមការបង្ហើបឱ្យដឹងពីអ្នកប្រព្រឹត្តបទល្មើសដោយផ្ទាល់ ដែលកំពុងប្រព្រឹត្តនៅក្នុងភូមិសាស្ត្រស្រុកសង្កែ ។
ប្រភពពីអ្នកនេសាទបានឱ្យដឹងថា បច្ចុប្បន្ននេះ បើនិយាយពីល្មើសនេសាទនៅក្នុងស្រុកសង្កែ គេសង្កេតឃើញកំពុងរីករាលដាលកាន់តែខ្លាំង នៅក្នុងភូមិសាស្ត្រនានា នៅក្នុងឃុំកំពង់ព្រះ ដែលជនទុច្ចរិតកំពុងប្រើឧបករណ៍នេសាទទ្រង់ទ្រាយធំ ។ ជនប្រព្រឹត្តទាំងនោះ សុទ្ធតែបានអះអាងថា ពួកគេតែងបង់លុយឱ្យទៅខាងមន្ត្រីជលផល ដែលគេស្គាល់ថា ជាកូនចៅរបស់លោកជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់
ដំបង។
ប្រភពដដែលបានឱ្យដឹងទៀតថា ពេលនេះ «បរណរ៉ាវ» ដែលជាឧបករណ៍នេសាទខុសច្បាប់ដ៏ពេញនិយមជាងគេ ត្រូវបានគេដាក់ពង្រាយមួយខ្សែៗរាប់ពាន់ម៉ែត្រ និងរាប់សិបកន្លែង ពាសពេញតំបន់ហាមឃាត់ នៅក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ។
នាយខណ្ឌរដ្ឋាបាលជនផលបាត់ដំបង លោកជួង សុភា នៅព្រឹកថ្ងៃទី២៩ សីហា មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ជុំវិញការចោទប្រកាន់ពីសំណាក់អ្នកប្រព្រឹត្តបទល្មើសនេសាទខាងលើនេះ ។ បើតាមមន្ត្រីជលផលមួយរូប បានបង្ហើបឲ្យដឹងថា «រឿងបទល្មើសនេសាទនេះ ចៀសមិនផុតពីការបង់ប្រាក់សំណូកឲ្យមន្ត្រីជំនាញនោះទេ បើមិនអញ្ចឹងបទល្មើសនេះ មិនអាចកើតឡើងបានឡើយ» ។
មន្ត្រីដែលធ្លាប់ឈរជើងនៅតំបន់ទន្លេសាបរូបនេះ បាននិយាយទៀតថា នៅក្នុងរដូវបិទនេសាទបែបនេះ កុំថាឡើយ នៅក្នុងទឹកដីឃុំកំពង់ព្រះ ស្រុកសង្កែ សូម្បីនៅតាមតំបន់នានាក្នុងស្រុកដទៃទៀត ក្នុងខេត្តបាត់ដំបង ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ក៏កំពុងកើតមានបទល្មើសនេសាទនេះ គ្រប់ប្រភេទពេញបន្ទុកដែរ ។
ប្រភពដដែលនេះ បាននិយាយត្រង់ៗថា ជាធម្មតាជនប្រព្រឹត្តបទល្មើស និងកម្លាំងជំនាញចុះបង្ក្រាប គឺពួកគេមានទំនាក់ទំនងគ្នាល្អណាស់ ។ ពួកគេតែងសន្យាផ្ដល់ដំណឹងឱ្យគ្នាទៅវិញទៅមក នៅពេលមានហេតុ
ការណ៍អ្វីកើតឡើង ។ ជាពិសេស ពេលមានផែនការណ៍ ចុះបង្ក្រាបបទល្មើសនេសាទនេះម្ដងៗ ។
កិច្ចប្រតិបត្តិការដោយកម្លាំងចម្រុះនេះ តែងបែកធ្លាយដំណឹងជាមុន ដល់ក្រុមជនទុច្ចរិតប្រព្រឹត្តបទល្មើស ដែលធ្វើឲ្យកិច្ចប្រតិបត្តិការនេះបរាជ័យ ឬបង្ក្រាបបានតិចតួចបំផុត ។ មន្ត្រីរូបនេះ បានទម្លាយអំពីទង្វើទុច្ចរិតរបស់មន្ត្រីខិលខូចជាមួយជនទុច្ចរិតដូច្នេះថា មន្ត្រីពុករលួយទាំងនោះ តែងផ្ដល់ដំណឹងជាមុនឲ្យជនល្មើសរួសរើបទល្មើស ឬឱ្យពន្លិចឧកបករណ៍បទល្មើសចូលក្នុងទឹកជ្រៅ ឬមន្ត្រីទុច្ចរិតទាំងនោះនាំក្រុមកម្លាំងចម្រុះ ដែលចុះបង្ក្រាបជិះកាណូតពង្វៀងទីតាំង ដែលសំបូរបទល្មើស ដូច្នេះហើយទើបការបង្ក្រាបកន្លងមកមិនសូវទទូលបានជោគជ័យ ។
ពាក់ព័ន្ធនឹងបទល្មើសនេសាទ ដែលកំពុងកើតមានព្រោងព្រាត នៅក្នុងភូមិសាស្ត្រឃុំកំពង់ព្រះ ស្រុកសង្កែខាងលើនេះ បើតាមមន្ត្រីរដ្ឋបាលឃុំកំពង់ព្រះបានឲ្យដឹងថា ទីតាំងដែលកំពុងកើតមានបទល្មើសនេសាទសព្វថ្ងៃនេះមានដូចជានៅ ចំណុចព្រះគន្លង ចំណុចដំណាក់ដំរី ចំណុចអន្លក់ផ្កាត្រស់ និងចំណុចជំទាវម៉ៅ
។ល។
មន្ត្រីដដែលបានបញ្ជាក់ថា បើតាមការទម្លាយឲ្យដឹងពីអ្នកនេសាទនាប៉ុន្មានថ្ងៃមុននេះ ដែលអាជ្ញាធរបានចុះទៅសួរនាំពួកគេបានប្រាប់ថា មន្ត្រីជលផលបានពង្រាយកម្លាំងដើរប្រមូលលុយសំណូកពីអ្នកប្រព្រឹត្តបទល្មើសស្ទើរគ្រប់ទីកន្លែង មិនមែនតែនៅក្នុងឃុំកំពង់ព្រះទេ ។
មន្ត្រីឃុំកំពង់ព្រះបាននិយាយថា បើយោងលើទំហំនៃបទល្មើសនេសាទខាងលើនេះ សមត្ថកិច្ចនិងអាជ្ញាធរដែនដីមិនមានលទ្ធភាពទប់ស្កាត់ ឬចុះបង្ក្រាបបានឡើយ ព្រោះជនប្រព្រឹត្តមួយចំនួនអាងខ្សែអាងអំណាច ហើយថែមទាំងស្និទ្ធិជាមួយនឹងមន្ត្រីជំនាញទៀតផង។ ដូច្នេះហើយ ទើបមន្ត្រីមូលដ្ឋានជួបការលំបាកក្នុងការទប់ស្កាត់ ឬចុះបង្ក្រាប ។
ប្រទេសតួកគី ៖ អាជ្ញាធរតួកគីបានចេញបញ្ជាកាលពីថ្ងៃទី២២កុម្ភៈ ឲ្យចាប់ខ្លួនទាហាន២៩៥នាក់ សង្ស័យមានទំនាក់ទំនងជាមួយបណ្ដាញគ្រូប្រដៅសាសនា លោកFETHULLAH GULEN ដែលជាប់ចោទពី...
ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែខឹងឪពុកក្មេកស្តីបន្ទោស ខណៈឃើញខ្លួនចាប់ប្រពន្ធបង្ខាំងក្នុងផ្ទះ ស្រាប់តែទាញកាំបិតខ្វែវកាប់ឪពុកក្មេកគ្មានប្រណីដៃ បណ្តាលឱ្យដួល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា :គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១០លើក...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលផ្នែកអន្តរាគមន៏ខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះ...
ប្រទេសស៊ីរី-អាមេរិក ៖ ប៉ុន្មានសប្ដាហ៍ក្រោយការប្រកាស របស់លោកដូណាល់ត្រាំ ពីការដកកងទាហានអាមេរិកចេញពីស៊ីរី សហរដ្ឋអាមេរិក គូសបញ្ជាក់នាថ្ងៃទី២១កុម្ភៈថា...
ខេត្តមណ្ឌលគិរី ៖ ទីតាំងល្បែងស៊ីសងក្នុងចម្ការស្រល់មួយកន្លែង ស្ថិតនៅក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង កំពុងបើកឲ្យជនជាតិខ្មែរចូលលេងម៉ាសេរីជា...
សម្បថគឺជាជំនឿបែបអរូបិយដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ និងកំពុងបន្តរីកសាយភាយនៅកម្ពុជា ទាំងអ្នកនយោបាយ និង...
ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែកចំពោះសុខភាពរួចមកហើយ ប៉ុន្តែប្រហែលជាមិនធ្លាប់ឮទេថា ស្លឹកត្របែកក៏មានផ្ទុក...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកស្រាបៀរABC មួយកេសពីផ្ទះលក់ស្រាបៀរនិងភេសជ្ជៈមួយកន្លែង ហើយបានជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ជិះម៉ូតូ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរឡាំប្រឺតាកង់បីឥណ្ឌា បំពាក់ប្រព័ន្ធPass App បានជាប់ចោទពីបទប៉ងចាប់នាងក្រមុំម្នាក់រំលោភ ពេលធ្វើដំណើរតាមផ្លូវស្ងាត់ ហើយឈប់...
រាជធានីភ្នំពេញ ៖ ក្រុមបាល់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា (U22កម្ពុជា)បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ពានរង្វាន់ AFF U22 Championship 2019ក្រោយពីយកឈ្នះក្រុម...
ខេត្តរតនគិរី ៖ កម្មកចំនួន១៤នាក់មានអាការក្អួតចង្អោរសង្ស័យពុលចំណីអាហារដែលផ្សំឡើងដោយត្រីសាច់ដឹកលក់តាមម៉ូតូ និងបន្លែបេះតាមពីក្នុងចំការ ។ ហេតុការកម្មកពុល...
ខេត្តព្រះសីហនុ ៖ សារធាតុញៀនចំនួន៨កញ្ចប់ធំ និង១៨កញ្ចប់តូច ព្រមទាំងបុរសជនជាតិចិនម្នាក់ បានត្រូវនគរបាលស្រុកព្រៃនប់ ចាប់ខ្លួននិងដកហូតបាននៅក្នុងចម្ការ...
ខេត្តកំពត ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងកំពុងតែបើកបរក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូតទៅខាងស្តាំដៃបុករះដើមដូង និងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យមានការ...
សហរដ្ឋអាមេរិក ៖ បណ្ដាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ គ្រោងដាក់នាថ្ងៃទី២២កុម្ភៈ កម្រោងច្បាប់មួយ ដែលសំដៅលុបចោលការប្រកាសអាសន្នជាតិ របស់ប្រធានាធិបតីលោកដូណាល់...
ខេត្តត្បូងឃ្មុំ ៖ ពិតជាគួរឲ្យអាណិតណាស់រដូវប្រាំងអាកាសធាតុក្តៅហែងបែរជាលំនៅឋានរបស់ប្រជាពលរដ្ឋនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ជាប់រដ្ឋបាលសាលាខេត្ត...
រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមិនបានប្រយ័ត្នដោយបន្ថយល្បឿនអោយខាងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត...
ប្រទេសស៊ីរី ៖ អង្គការSAVE THE CHILDRENលាតត្រដាងកាលពីថ្ងៃទី២១កុម្ភៈថា កុមារជាង២៥០០នាក់ ជាកូនរបស់ជនបរទេសមកពីប្រទេសជាង៣០ ក្នុងនោះ១១០០នាក់ រត់ភៀសខ្លួនចាប់តាំងពីខែមករា...
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រ ត្រូវបានប្រកាសបើកជាផ្លូវការលើកទី២ នៅក្នុងប្រទេសកម្ពុជា ។ ពិធីប្រកាស...
ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់បានតខ្សែភ្លើងទៅនឹងម៉ូទ័រប៉ូមទឹកស្រះខាងក្រោយផ្ទះ បណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ ។ ហេតុការណ៍នេះបង្កឲ្យមានការ...