ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​តែ​មួក​អណ្តែត​កណ្តាលទន្លេ​… ចុះ​លោក​ថៅកែ​កំពុង​នៅ​ទីណា?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមគណនីហ្វេសបុ​ក​​មួយ​ ដែល​ជា​សាច់ញាតិ​របស់​​លោកថោកែ ដែល​កំពុង​បាត់​ខ្លួន​នៅទន្លេមេគង្គ បាន​ឱ្យ​ដឹង​​នៅ​​ថ្ងៃទី​២៩ សីហា នេះ​ថា គឺ​​រកឃើញ​តែមួកអណ្តែតទឹក​​​ត្រង់​ចំណុច​កោះ​ប្រាក់ (នៅ​កណ្តាលទន្លេ)​…

រាជធានីភ្នំពេញ ៖ យោងតាមគណនីហ្វេសបុ​ក​​មួយ​ ដែល​ជា​សាច់ញាតិ​របស់​​លោកថោកែ ដែល​កំពុង​បាត់​ខ្លួន​នៅទន្លេមេគង្គ បាន​ឱ្យ​ដឹង​​នៅ​​ថ្ងៃទី​២៩ សីហា នេះ​ថា គឺ​​រកឃើញ​តែមួកអណ្តែតទឹក​​​ត្រង់​ចំណុច​កោះ​ប្រាក់ (នៅ​កណ្តាលទន្លេ)​ ​ដែល​គាត់បានពាក់​ពេលបើកម៉ូតូ​ទឹកនោះ ប៉ុន្តែ​បាត់​មនុស្សមិន​ទាន់​ឃើញឡើយ ​ ។

គួររំលឹក​ថា ​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង ដែល​មានឈ្មោះល្បី បាន​ធ្លាក់ទឹកទន្លេ​​លិច​បាត់​រយៈ​ពេល​​២​ថ្ងៃ​មក​ហើយ​រក​សាក​សព​ពុំ​ឃើញ​នៅឡើយ​ ខណៈ​ពេល​គាត់​​បើក​ម៉ូតូ​ទឹក​​ដែល​ទើប​ទិញ​ថ្មី​​ ជិះ​លំ​ហែល​កាយ​​តាម​ដង​ទន្លេមេគង្គ​ ។ ការ​រងគ្រោះថ្នាក់​នេះ ​បា​ន​កើត​ឡើង​តាំងពី​ល្ងាច​​ថ្ងៃ​​ទី​២៦​​ សីហា មក ស្ថិត​នៅ ចំណុច​​ ដង​ទន្លេមេគង្គ​ ក្នុងភូមិល្វា សង្កាត់​កោះដាច់ ​ខណ្ឌ​ជ្រោយចង្វារ រហូត​មកទល់​រសៀល​ថ្ងៃ​ទី​២៨ ​សីហា នេះ​ ​​ក្រុម​គ្រួសារ​រកសាកសព​​ពុំ​ទាន់​ឃើញ​ទេ ។

ជន​រង​គ្រោះ​ដែលគេ​​អះអាង​ថា បាន​ធ្លាក់ទឹក​ស្លាប់​នោះ​ ឈ្មោះ​ហុ​ក ប៊ុ​ន​ហ៊ុយ ហៅ​តា​ហ៊ុយ ភេទ​ប្រុស ​អាយុ ប្រមាណ​ជាង​៤៧​ឆ្នាំ ជា​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង និង​បច្ចុប្បន្នជា​ថៅកែ​ហាង​គុយទាវ​មួយ​កន្លែង នៅ​ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

តាម​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ទៀតថា ​អតីត​ថៅកែ​សណ្ឋាគារ​រូប​​នេះបាន​​បើក​ម៉ូតូ​ ខ្លះ​ហៅ​ថា អូ​ប៊័រ ដែល​ទើប​​ទិញ​ក្នុង​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារលំ​ហែកាយ​តាម​ដង​ទន្លេ ។​ មិនដឹង​ជា​មូលហេតុ​អ្វី​នោះ​ទេ នៅ​ពេល​បើកបរ​បាន​ធ្លាក់ទឹក​លិច​បាត់ ហើយម៉ូតូ​ទឹក​ក៏​បាន​អណ្តែត​តាម​ទឹក​ចូល​ខាង​ ហើយត្រូវនគរបាល​​យក​ទៅ​រក្សា​​ទុក ។ ក្រោយមក ទើបមាន​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួ​សារ​​នាំ​គ្នាជួល​ទូក​​ជួយ​រក តែ​រក​ពុំ​ឃើញសោះ ។

តាម​នគរបាល​បានអោយ​ដឹង​ថា​ ខែ​នេះ​ជា​រដូវ​ទឹក​​ឡើង ទឹក​​ហូរ​ខ្មួល​ខ្មាញ់ មិនដឹង​ថា សព​បានរ​សាត់​អណ្តែត​ទៅ​ដល់ទី​ណា​នោះ​ទេ ។ ​ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការ​ស្រាជ្រាវបន្ត ។

អត្ថបទសរសេរ ដោយ