ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើដីសមុទ្រខ្មែរ​…បង្កដោយចិនចិនទៀតហើយនេះ​

5 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្តបានឱ្យ​ដឹង​ថា កម្លាំង​នគរ​បាល​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​២​ករណី​ផ្សេង​គ្នា​នៅ​ក្នុង​ថ្ងៃ​តែ​ មួយ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្តបានឱ្យ​ដឹង​ថា កម្លាំង​នគរ​បាល​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​២​ករណី​ផ្សេង​គ្នា​នៅ​ក្នុង​ថ្ងៃ​តែ​
មួយ ។

លោកស្នងការ​បញ្ជាក់​ថា ករណី​ទី​១-​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់ កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា នៅ​ពេល​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​រក​អាវុធ​ជាតិ​ផ្ទុះ​នៅ​វិ​ថី​ឯករាជ្យ ចំណុច​ទល់មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្នុង​សង្កាត់​លេខ​៤ក្រុងព្រះសីហនុ ។

ជនជាតិ​ចិន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ Yang Ren Chen ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារ​ខ្សាច់​ស ពុំ​មាន​លិខិតឆ្លង​ដែន​ជាប់​នឹង​ខ្លួន​ទេ និង​ម្នាក់ទៀត​ឈ្មោះ Jiang Liu Yan ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជា​អ្នកទេសចរ និង​ជា​អ្នក​រួម​ដំណើរ កាន់​លិខិតឆ្លងដែន​លេខ​G៦១០៤៧០៨៣ ។

វត្ថុ​តាង​ដកហូត​មាន ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៤៣​កញ្ចប់​(១​កញ្ចប់​ធំ​និង​៤២​កញ្ចប់​តូច​) បំពង់​សឺ​រ៉ាំ​ង​ចំនួន​១៤ ទូរស័ព្ទ​១​គ្រឿង និង​រថយន្ត​១​គ្រឿង​ម៉ាក ឡិច​សុ​ី​ស RX៣៣០ ។

ករណី​ទី​២-​នៅ​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃដដែល សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Cui Yan Fei ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EB៥៥៣៧៨៩៤ ជា​អាជីវករ ។

ការ​ឃាត់ខ្លួន​ជន​ជាតិ​ចិន​រូប​នេះគឺ​ពេល​រូបគេ​ទៅ​យក​រថយន្ត​នៅ​ក្លិប​ខារ៉ាអូខេ ស៊ី​ង​តុ​ហ្វា​ង ទីតាំង​ដែល​បាន​បង្ក្រាប​ករណី​គ្រឿងញៀន កាលពី​យប់​ថ្ងៃ​ទី​២៦ ខែសីហា កន្លង​មក ខណៈ​រថយន្ត​ចត​ទុក​ក្បែរ​ទីតាំង​ខាង​លើ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។

នៅ​ពេល​ឆែកឆេរ​ក្នុង​រថយន្ត​បាន​រក​ឃើញ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៤​កញ្ចប់​តូច កាហ្វេ​ចំនួន​២​កញ្ចប់​ដែល​សង្ស័យ​ជា​សារធាតុ​ញៀន ជញ្ជីង​ថ្លឹង​១ និង​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ