ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើលឃើញ​តែ​ចំណុច​អាក្រក់​របស់​គេ​នោះ

5 ឆ្នាំ មុន

ការងារ​របស់​យើង​មិនមែន​គ្រាន់តែ​ជា​អ្នក​អង្គុយ​មើល​ទោស​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ​។ តាម​ធម្មតា​មនុស្ស​យើង​ម្នាក់​ៗ​តែង​មាន​ចំណុច​ល្អ​ខ្លះ និង​ចំណុច​អាក្រក់​ខ្លះ រក​មនុស្ស​ល្អ​សុទ្ធតែ​ម្តង​មិន​ឲ្យ​មាន​ចំណុច​ខ្វះខាត​សោះ​នោះ​មិន​បាន​ទេ​។ ជា​ការ​ពិត​ណាស់​មាន​ចំណុច​ខ្លះ យើង​ថា​ល្អ តែ​អ្នក​ដទៃ​គេ​ថា​មិនល្អ ចំណុច​ខ្លះ​ទៀត យើង​ថា​មិនល្អ តែ​អ្នក​ផ្សេង​ថា​ល្អ…

ការងារ​របស់​យើង​មិនមែន​គ្រាន់តែ​ជា​អ្នក​អង្គុយ​មើល​ទោស​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ​។ តាម​ធម្មតា​មនុស្ស​យើង​ម្នាក់​ៗ​តែង​មាន​ចំណុច​ល្អ​ខ្លះ និង​ចំណុច​អាក្រក់​ខ្លះ រក​មនុស្ស​ល្អ​សុទ្ធតែ​ម្តង​មិន​ឲ្យ​មាន​ចំណុច​ខ្វះខាត​សោះ​នោះ​មិន​បាន​ទេ​។

ជា​ការ​ពិត​ណាស់​មាន​ចំណុច​ខ្លះ យើង​ថា​ល្អ តែ​អ្នក​ដទៃ​គេ​ថា​មិនល្អ ចំណុច​ខ្លះ​ទៀត យើង​ថា​មិនល្អ តែ​អ្នក​ផ្សេង​ថា​ល្អ ធ្វើ​ឲ្យ​យើង​ក្រោធ​ភ្លាម​គិត​ថា​នេះ​ជា​ចំណុចខ្សោយ ឬ​ចំណុច​ខ្វះខាត​របស់​គេ​ម្យ៉ាង ឬ​អាច​ជា​ផ្នែក​ដែល​មិន​ត្រូវចិត្ត​យើង មាន​ទស្សនៈ​ផ្ទុយ​គ្នា​រហូត​។

កាលបើ​ចំណុច​មិនល្អ​របស់​គេ​ណាមួយ​ដែល​ចេញ​មក​មិន​ត្រូវចិត្ត​យើង​នោះ ធ្វើ​ឲ្យ​យើង​ក្រោធ​ខឹង ដូច្នេះ​ដើម្បី​រំសាយចិត្ត​គឺ​យើង​កុំ​ចេះ​តែ​នឹក​ដល់​ចំណុច​នោះ ផ្នែក​នោះ​របស់​គេ តែ​គប្បី​បែរ​ទៅ​មើល​ឬ​រលឹក​ដល់​សេចក្ដី​ល្អ​របស់​គេ​វិញ ព្រោះ​មនុស្ស​យើង​មិនមែន​ប្រព្រឹត្ត​តែ​អំពើអាក្រក់​ទាំងអស់​ទេ សុចរិត​ក៏​គេ​ធ្វើ​ដែរ បុថុជ្ជន​គឺ​អ​ញ្ចឹ​ង ។