ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ធ្វើ​ឱ្យ​មាន​ខ្លាញ់​ពេញ​រាង​កាយ​មិន​ងាយ​ស្គម

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​មិន​អាច​កែប្រែ​ទម្លាប់​៣​នេះ​របស់​អ្នក នោះ​អ្នក​នឹង​មិន​ងាយ​មាន​រាង​ដែល​ស្អាត​ដូច​គេ​ឡើយ ។ តើ​មាន​ទម្លាប់​អាក្រក់​អ្វី​ដែល​អាច​បំផ្លាញ​រូបរាង​អ្នក​ទៅ ? 1.​អ្នក​គួរតែ​គ្រប់គ្រង​អាហារ​៣​ពេល​អ្នក​ឲ្យ​បាន​ល្អ ដោយ​មិន​គួរ​ស្រូប​យក​អាហារ​ដែល​មាន​ផ្ទុក​កាឡូរី​ខ្ពស់​ឡើយ ព្រោះ​បើ​អ្នក​ពិសារ​ហួសកំណត់ គ្មាន​ទេវតា​ណា​អាច​ជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់​បាន​សម្រេច​ឡើយ បើ​អ្នក​មិន​ចេះ​គ្រប់គ្រង​របប​អាហារ​អ្នក​ឲ្យ​បាន​ល្អ…

ប្រសិនជា​អ្នក​មិន​អាច​កែប្រែ​ទម្លាប់​៣​នេះ​របស់​អ្នក នោះ​អ្នក​នឹង​មិន​ងាយ​មាន​រាង​ដែល​ស្អាត​ដូច​គេ​ឡើយ ។ តើ​មាន​ទម្លាប់​អាក្រក់​អ្វី​ដែល​អាច​បំផ្លាញ​រូបរាង​អ្នក​ទៅ ?

1.​អ្នក​គួរតែ​គ្រប់គ្រង​អាហារ​៣​ពេល​អ្នក​ឲ្យ​បាន​ល្អ ដោយ​មិន​គួរ​ស្រូប​យក​អាហារ​ដែល​មាន​ផ្ទុក​កាឡូរី​ខ្ពស់​ឡើយ ព្រោះ​បើ​អ្នក​ពិសារ​ហួសកំណត់ គ្មាន​ទេវតា​ណា​អាច​ជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់​បាន​សម្រេច​ឡើយ បើ​អ្នក​មិន​ចេះ​គ្រប់គ្រង​របប​អាហារ​អ្នក​ឲ្យ​បាន​ល្អ ។

2.​អាហារ​ពេល​ល្ងាច​អ្នក​មិន​គួរ​ពិសារ​យប់​ៗ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រពះ​មិន​អាច​រំលាយ​បាន​ល្អ​ឡើយ ថែម​ទាំង​រង​សម្ពាធ​ខ្លាំង​ទៀត ដោយ​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ដែល​អាក្រក់​ខ្លាំង​។ ដូចនេះ​អាហារ​ពេល​ល្ងាច​អ្នក គួរតែ​ពិសារ​ក្នុង​ចន្លោះ​ម៉ោង​៦ ដល់​ម៉ោង​៨​យប់ ទើប​មិន​ប៉ះពាល់​ដល់​រាង​អ្នក ។

ជា​ពិសេស ចំពោះ​អ្នក​ដែល​ថែម​ម៉ោង គួរតែ​ញ៉ាំ​រួច ទើប​ធ្វើការ​តាម​ក្រោយ ទើប​មិន​ប៉ះពាល់​ដល់​រូបរាង​អ្នក ។

3.​អាហារ​ពេល​ល្ងាច មិន​គួរ​បរិភោគ​ច្រើន​នោះ​ទេ ដោយ​គួរតែ​ពិសា​ត្រឹម​៧​ភាគ​ឆ្អែត​បាន​ហើយ ព្រោះ​បើ​អ្នក​ហូប​ច្រើន​ពេក​នឹង​អាច​ផ្តល់​សម្ពាធ​ដល់​បេះដូង​អ្នក ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ធាត់​ខ្លាំង​ទៀត​ផង ។

ដូចនេះ អ្នក​គួរតែ​អនុវត្ត​តាម​ទម្លាប់​ល្អ​៣​នេះ ទើប​អ្នក​អាច​ទទួល​បាន​រាង​ដែល​អ្នក​រំពឹង​ទុកជា​យូរណាស់​មក​ហើយ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ