ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​ មាន​បំណង​ចុះ​ដោយ​ផ្ទាល់​ទៅ​រោងចក្រ​ដែល​មាន​បងធំ​បង​តូច ​ឬ​អ្នក​កាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស សម្តេច​មាន​បំណង​ចុះ​ដោយ​ផ្ទាល់​ទៅ​រោងចក្រ​ដែល​មាន​បងធំ​បង​តូច ឬ​អ្នក​កាង​នៅ​ក្នុង​រោងចក្រ​តែ​ម្តង ។ ការ​ប្រកាស​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស សម្តេច​មាន​បំណង​ចុះ​ដោយ​ផ្ទាល់​ទៅ​រោងចក្រ​ដែល​មាន​បងធំ​បង​តូច ឬ​អ្នក​កាង​នៅ​ក្នុង​រោងចក្រ​តែ​ម្តង ។ ការ​ប្រកាស​នេះ ខណៈ​ដែល​សម្តេច​ឃើញ​ថា នៅ​រោងចក្រ​មួយ​ចំនួន​មាន​បង​តូច​បងធំ ឬ​អ្នក​កាង​ក្នុង​រោងចក្រ ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី សរុប​១៤,៧៩៩​នាក់ មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​៦ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៩ សីហា​នេះ ។ សម្តេច​បន្ត​ថា ដើម្បី​រក្សា​សន្តិភាព​ជាតិ​ត្រូវ​មានការ​ចូលរួម​ពី​បងប្អូន​ទាំងអស់​គ្នា មិន​មាន​តែ​   សម្តេច​តែ​ម្នាក់​ទេ ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន​នោះ ។

សម្ត​ច​តេ​ជោ បាន​បញ្ជាក់​ថា​«​រោងចក្រ​មួយ​ត្រូវ​តែ​សហគ្រាស​សុខ​សាន​មួយ កុំ​បណ្តែតបណ្តោយ​ឲ្យ​មាន​បង​តូចប​ង​ធំ​កាប់​ចាក់​គ្នា ដោយសារ​ដាវ ដោយសារ​អាវុធ ជម្លោះ​គ្នា​ក្នុង​រោងចក្រ ។ កុំ​ឲ្យ​តាម​រោងចក្រ​នីមួយ​ៗ​មានការ​ជួយ​ដូរ​គ្រឿងញៀន និង​សេព​គ្រឿងញៀន កុំ​ឲ្យ​នៅ​តាម​រោងចក្រ​មួយ​ៗ​រីក​រាលដាល​ដោយ​ជំងឺ​អេស​ដ៍ ឬ​រីក​រាលដាល​ជំងឺ​ផ្សេង​ៗ» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​ឲ្យ​បណ្តា​រោងចក្រ​ទាំងអស់​ត្រូវ​បង្កើត​ការ​សប្បាយ​រីករាយ​រាល់ថ្ងៃ​ទី​១ ឧសភា ផង​ដែរ ដោយ​មានការ​រាំ​លេង​កម្សាន្ត​ជាដើម ។សម្តេច​ក៏​បាន​លើក​ឡើង​ថា កន្លង​មក​នៅ​តាម​រោងចក្រ​មួយ​ចំនួន​មាន​ជើងកាង​ដោយ​បាន​កៀរ​កម្មករ​ដែល​ចង់​ធ្វើការ​ឲ្យ​មក​ធ្វើ​កូដកម្ម​ជាមួយ​ខ្លួន​ដែល​ករណី​នេះ​មិន​អាច​អនុញ្ញាត​តទៅ​ទៀត​ទេ ។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​«​មិន​អាច​ឲ្យ​បង​តូច​បងធំ​រារាំង​ទេ​! អ្នកខ្លះ​គេ​ចូលរួម​ធ្វើ បាតុកម្ម អ្នកខ្លះ​គេ​ចង់​ធ្វើការ​មិន​ចង់​ចូលរួម​ធ្វើ​បាតុកម្ម​ទេ ។ កុំ​ឲ្យ​មាន​បង​តូច​បងធំ​នៅ​ក្នុង​រោងចក្រ ហើយ​ប្រសិនបើ​មានរឿង​នេះ​ខ្ញុំ​ក៏​ចង់​ចុះ​ទៅ​ផ្ទាល់ ។ ថ្ងៃមុន​រឿង​កើត​នៅ​រោងចក្រ​ខ្វាង​ទុង​តែ​ម្តង​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ឡើង​ថា សុខទុក្ខ​របស់​កម្មករ គឺជា​សុខទុក្ខ​របស់​សម្តេច ។ គ្មាន​អ្នក​ចង់​ដឹកនាំ​ប្រទេស​ចង់​ក្រីក្រ​នោះ​ទេ ។ ពូ​បាន​ដឹកនាំ​ចូលរួម​ជាមួយ​ជីដូន​ជា​ជីតា ឪពុក​ម្តាយ ក្មួយ​ៗ​ចាប់តាំងពីរ​ជាង​៤០​ឆ្នាំ​មុន​នោះ ដើម្បី​ផ្តួលរំលំ​របប​ប៉ុ​ល​ពត​ជាមួយ ហើយ​ទប់ស្កាត់​កុំ​ឲ្យ​របប​នេះ​កើតឡើង​វិញ ជាមួយ​ពួក​គាត់ ហើយ​បាន​ស្វែងរក​សន្តិភាព ដើម្បី​ប្រជាពលរដ្ឋ​តាម​រយៈ​បង្រួបបង្រួម​ជាតិ ហើយ​ចុង​ក្រោយ​តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ ។

សម្តេច​តេ ជោ បន្ត​ថា សម្តេច​ចង់បាន​នៅ​ក្នុង​រោងចក្រ​ត្រូវជា​កន្លែង​មួយ​សុខ​សាន ដោយ ម្ចាស់​រោងចក្រ និង​កម្មករ​ត្រូវធ្វើ​ទំនាក់ទំនង​គ្នា​បាន​ឲ្យ​ល្អ ។ សម្តេច​បញ្ជាក់​ថា​« អ្វី​ដែល​ខ្ញុំ​ចង់ បាន គឺ​ទំនាក់ទំនង​នៅ​ក្នុង​រោងចក្រ​របស់​យើង ។ រោងចក្រ​មួយ គឺជា​សហគមន៍​មួយ​សុខ​សាន មួយ​នោះ​ត្រូវធ្វើ​យ៉ាងណា​ទំនាក់ទំនង​ម្ចាស់​រោងចក្រ និង​អ្នកគ្រប់គ្រង​រោងចក្រ និង​កម្មករ​ត្រូវ​សហការ​គ្នា​ឲ្យ​ល្អ​សាមគ្គី​គ្នា ។ មិន​អាច​យក​គ្នា​ធ្វើ​ជាស​ត្រូវ​នោះ​ទេ​» ។ សម្តេច​បាន​បន្ថែម​ទៀត​ថា ការ​ធ្វើ​បែប​នេះ​នឹង​នាំ​មក​នូវ​ផ្តល់​ផលប្រយោជន៍​ជូន​កម្មករ​នូវ​ការ​តម្លើង​ប្រាក់បៀវត្ស និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត ។ ថៅ និង​កម្មករ គឺជា​ដៃស្តាំ និង​ដៃ​ឆ្វេង​ដែល​មិន​អាច​អត់​គ្នា​បាន​នោះ​ទេ ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​អំពាវនាវ​ដល់​ម្ចាស់​សហគ្រាស​ទាំងអស់​ពិនិត្យ​កែ​លំអ​ក្នុង​រោងចក្រ​របស់​ខ្លួន កន្លែង​ណា​មិន​ទាន់​មាន​ទីលាន​ដ្ឋា​ន​ត្រូវ​ឲ្យ​មាន​ទីលាន​ដ្ឋា​ន ដើម្បី​ដោះស្រាយ​បឋម អ្នក​ដែល​មាន​ជំងឺ​តិចតួច ហើយ​ឆ្លង​តាម​នោះ ដើម្បី​បញ្ជូន​ទៅ​មន្ទី​ពេទ្យ ។ មិន​ទាន់​មាន​កន្លែង ហូប​បាយ​ត្រូវធ្វើ​កន្លែង​ហូប​បាយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ