ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ទៅ​ជា​ចឹ​ង​ទៅ​វិញ​រមណី​ដ្ឋា​ន​ភ្នំ​កំពង់ត្រាច​បំផ្លាញ​ដោយ​រថយន្ត​ដឹក​ថ្ម

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ផ្លូវ​ភក់​ផុង​នៅ​ជុំវិញ​រមណី​ដ្ឋា​ន​ភ្នំ​កំពង់ត្រាច បំផ្លាញ​ដោយ​រថយន្ត​ដឹក​ថ្ម ដោយ​ផ្លូវ​សសៀរ​អែប និង​ជើងភ្នំ​រមណី​ដ្ឋា​ន​ភ្នំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ។ ផ្លូវ​ដែល​មាន​ស្ថានភាព​ដ៏​ភក់​ផុង​ខាងលើ នៅ​ជុំវិញ​រមណី​ដ្ឋា​ន​មួយ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ…

ខេត្តកំពត ៖ ផ្លូវ​ភក់​ផុង​នៅ​ជុំវិញ​រមណី​ដ្ឋា​ន​ភ្នំ​កំពង់ត្រាច បំផ្លាញ​ដោយ​រថយន្ត​ដឹក​ថ្ម ដោយ​ផ្លូវ​សសៀរ​អែប និង​ជើងភ្នំ​រមណី​ដ្ឋា​ន​ភ្នំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ។

ផ្លូវ​ដែល​មាន​ស្ថានភាព​ដ៏​ភក់​ផុង​ខាងលើ នៅ​ជុំវិញ​រមណី​ដ្ឋា​ន​មួយ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ ឈ្មោះ ឱម រៀន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​អូរ​លួស ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច និយាយ​ថា ផ្លូវ​ជាប់​នឹង​ជើងភ្នំ​ជាង​២០​ឆ្នាំ​ហើយ ដែល​ពលរដ្ឋ​ធ្វើ​ដំណើរ ចេញពី​ភ្នំ​មួយ​ចូល​ភ្នំ​មួយ ។ តែ​រយៈពេល​ប្រហែល​កន្លះ​ខែ​នេះ​ខាង​ឃុំ​ដំណាក់​កន្ទួត​ខាង ត្បូង​បាន​ជួល​រថយន្ត​ក្រុមហ៊ុន​ឯកជន​មួយ ដឹក​ដី​យក​មក​ចាក់ ពីលើ​ស្រាប់តែ​អ្នក​ដើរ​ក៏ ដើរ​មិនកើត ព្រោះ​ដី​ចាក់​នោះ​ក្លាយជា​ភក់​ផុង​ដូច​វាលស្រែ ។ លោក​បន្ត​និយាយ​ប្រាប់ ដោយ​ត្រង់​ៗ​ថា បើ​ខាង​ឃុំ​ចាក់​ផ្លូវ​បាន​ថ្មី​ពិត ពលរដ្ឋ​អបអ​សាទរ ប៉ុន្តែ​បើ​គ្រាន់តែ​យក​ដី​មក ចាក់​ពីលើ​គ្រាន់តែ​ដើរ និង​ជិះ​ម៉ូតូ​មិន​រួច​បែប​នេះ ពិតជា​ពលរដ្ឋ​មិន​សប្បាយចិត្ត​ទេ ។

ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ កែន ចូ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​អ្នក​លក់ដូរ ឲ្យ​ភ្ញៀវ​ទេសចរ នៅ​ជើងភ្នំ​និយាយ​ថា អ្នក​លក់ដូរ​ជា​ច្រើន​នាក់ ត្រូវ​បាន​បិទទ្វារ​អស់​ដោយសារ​តែ​ផ្លូវ​មិនល្អ ភ្ញៀវ​គេ​មិន​មក​លេង ម្យ៉ាងទៀត​រថយន្ត​ដឹក​ថ្ម​ក៏​បាន​ជួយ​បំផ្លាញ​ផង​ដែរ ។ លោក​កែន ចូ​ន និយាយ​ថា បើ​រាំងភ្លៀង​អ្នក​លក់ដូរ​គ្រោង​នឹង​រ៉ៃ​លុយ​គ្នា​ជួល​គ្រឿងចក្រ​មក​កៀរ​ភក់​ផុង ទម្លាក់​ពីលើ​ផ្លូវ​ចាស់​នោះ​វិញ ងាយស្រួល​ធ្វើ​ដំណើរ ។

ចំណែក​លោកស្រី សាន់ មេឃុំ​ដំណាក់​កន្ទួត​ខាងត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ពិតជា ទទួលស្គាល់​ថា ផ្លូវ​មានការ​ពិបាក​ឆ្លងកាត់​មែន ។ លោកស្រី សាន់ និយាយ​ថា ផ្លូវ​ជាប់​នឹង ជើងភ្នំ​រមណី​ដ្ឋា​ន​នេះ មាន​ច​ង្ងាយ​២​គីឡូ ហើយ​មាន​អង្គការ​អាយ​យូ​ស៊ី​អ៊ិ​ន​ជួយ ជា​ថវិកា ចំនួន​៤​ពាន់​ដុល្លារ សម្រាប់​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ ប៉ុន្តែ​ពេល​ចាក់​គ្រួ​ស​ហើយ ស្រាប់ តែ​ភ្លៀង​រហូត ។

លោកស្រី សាន់​និយាយ​ថា ផ្លូវ​នេះ​លោក​បន្ត​ធ្វើ​ទៀត ប៉ុន្តែ​លោក​ក៏ បាន​ជម្រាប់​ប្រាប់​ទៅ​លោក​អភិបាលស្រុក​ដែរ​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​រថយន្ត​ដឹក​ថ្ម​ផង ដឹក ចេញពី​ភ្នំ​មួយ​ដែល​គេ​ហាមឃាត់ បណ្ដាល​ឲ្យ​បាក់​ស្ពាន ហើយ​បែរជា​នាំ​គ្នា​មក​ដឹក​កាត់ ផ្លូវ​ទេសចរ​មួយ​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ