ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងៗអង្គុយផ្តុំ​គ្នា​នៅ​​មាត់ទន្លេ​ សង្ស័យឆែកឆេរឃើញ​ខ្ទេច​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​២​នាក់​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​នៅ​មាត់ទន្លេ​ត្រូវ​បានកម្លាំង ​សមត្ថកិច្ច​ខណ្ឌដូនពេញ​ចាប់ខ្លួន​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​១៧​កញ្ចប់​តូច។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​មាត់ទន្លេ​កន្លែង​លក់​ផ្កា​ក្បែរ​នឹង​ក្រសួង​ទេស​ចរាចរណ៍​ទល់មុខ​នឹង​សាលាឧទ្ធរណ៍ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ…

រាជធានី​ភ្នំពេញ ៖ នារី​២​នាក់​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​នៅ​មាត់ទន្លេ​ត្រូវ​បានកម្លាំង
​សមត្ថកិច្ច​ខណ្ឌដូនពេញ​ចាប់ខ្លួន​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​១៧​កញ្ចប់​តូច។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​មាត់ទន្លេ​កន្លែង​លក់​ផ្កា​ក្បែរ​នឹង​ក្រសួង​ទេស​ចរាចរណ៍​ទល់មុខ​នឹង​សាលាឧទ្ធរណ៍ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

នារី​ជា​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ​ធី ចាន់​ថា​ច អាយុ​១៩​ឆ្នាំ មានមុខ​របរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច និង​ម្នាក់​ទៀត​ឈ្មោះ ស៊ី​ម ម៉ា​រី​យ៉ា អាយុ​១៨​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១៤​កញ្ចប់​តូច ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌដូនពេញ បញ្ជា​ឱ្យ​លោក​គង់ សុភា​រិ​ទ្ធ អធិការរង​ខណ្ឌដូនពេញ​ដឹកនាំ​កម្លាំង​ដើម្បី​ចេញ​ល្បាត​ទប់ស្កាត់​រាល់​បទល្មើស​ដូច​ជា​លួច​ឆក់​ប្លន់​ជាដើម​កុំអោយ​កើត​មាននៅ​ក្នុង​មូលដ្ឋាន ជាក់ស្តែង​ពេល​ល្បាត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​៣​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ និង​នារី​២​នាក់​កំពុង​តែ​អង្គុយ​លេងបៀ ទើប​កម្លាំង​ល្បាត​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ ក៏​រក​ឃើញ​ថ្នាំ​
ញៀ​នចំនួន​សរុប​ទាំងអស់​១៧​កញ្ចប់​តូច​ជាប់​នឹង​ខ្លួន​នារី​ជា​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ រីឯ​បុរស​ម្នាក់​ទៀត​មិន​មាន​ជាប់​ពាក់ព័ន្ធ​នោះ​ឡើយ ។

ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើការ​សួរនាំ នារី​ជា​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​ក៏​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ខាងលើ​ពិតជា​របស់​ពួក​ខ្លួន​ពិតមែន ហើយ​លក់​ចេញ​ទៅ​ក្នុង​តំលៃ​១​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ នារី​ជា​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ