ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo គួរតែ​នៅ Real Madrid ឲ្យ​ដូច Messi នៅ Barcelona

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​អធិរាជ​ស Van der Vaart បាន​សារភាព​ថា ខ្លួន​មានការ​អន់ចិត្ត​ចំពោះ​ការ​ចាកចេញ​របស់ Ronaldo…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​អធិរាជ​ស Van der Vaart បាន​សារភាព​ថា ខ្លួន​មានការ​អន់ចិត្ត​ចំពោះ​ការ​ចាកចេញ​របស់ Ronaldo ពី Real Madrid ទៅ​កាន់ Juventus នៅ​មុន​ចូល​រដូវ​កាល​ថ្មី​នេះ ។ កីឡាករ Rafael van der Vaart បាន​លើក​ឡើង​ថា Cristiano Ronaldo គួរតែ​រៀន​តាម​គូប្រជែង​របស់​ខ្លួន Lionel Messi ហើយ​បន្ត​នៅ Real Madrid ។

ការ​ចាកចេញ​របស់ Ronaldo ពី​ក្លិប​អធិរាជ​ស គឺ​ពិតជា​ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ក្នុង​នោះ​ក៏​មាន​កីឡាករ​ហូ​ឡង់ Van der Vaart ផង​ដែរ ដែល​លើក​ឡើង​ថា Ronaldo គួរតែ​បង្ហាញ​ភាព​ស្ម័គ្រស្មោះ​ជាមួយនឹង Madrid ដូច Messi មាន​ទៅ​លើ Barcelona ។

អតីត​កីឡាករ​ក្លិប Real Madrid ខាងលើ​បាន​ប្រាប់​សារព័ត៌មាន​អ៊ុយ​ក្រែ​ន Football.ua ថា ៖«​អ្នកដឹង​អត់​…​កីឡាករ​ដូច Messi នឹង​មិន​ទៅ​ណា​ក្រៅពី Barcelona ឡើយ ។ ខ្ញុំ​អន់ចិត្ត​បន្តិច​ដែរ​ពី​ការ​ចាកចេញ​របស់ Ronaldo» ។

កាលពី​ខែកក្កដា Ronaldo បាន​ចាក​ចេញពី​ក្លិប​ដែល​ខ្លួន​បាន​នៅ​ជាមួយ​ភាព​ជោគជ័យ​អស់​ពេល​៩​ឆ្នាំ ទៅ​កាន់​ក្លិប​សេះបង្កង់ Juventus ក្នុង​តម្លៃ​ខ្លួន ១៣០​លាន​ដុល្លារ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា Van der Vaart ធ្លាប់​ធ្វើ​ជា​កីឡាក​របស់​ក្លិប​អធិរាជ​សបាន​២​រដូវ​កាល ។ រូបគេ​លើក​ឡើង​ថា គ្មាន​សោះឡើយ​ការ​ស្តាយក្រោយ​ពេល​នៅ Real Madrid ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ