ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (អានុក និង អាលុក) បទពាក្យ7 ដោយ ព្រុំ គឹមជឿន

14 ឆ្នាំ មុន

– អានប់ អា​លុក​គឺជា​ឆ្កែ មួយ​មក​ពី​ស្រែ​មួយ​នៅ​ក្រុង
មួយ​ថ្ងៃ​ៗ​តែង​កាច់​កុង ខាំ​គ្នា​វី​ក្បុង​ព្រោះ​អួតអាង ។

– អានប់ អា​លុក​គឺជា​ឆ្កែ                       មួយ​មក​ពី​ស្រែ​មួយ​នៅ​ក្រុង
   មួយ​ថ្ងៃ​ៗ​តែង​កាច់​កុង                       ខាំ​គ្នា​វី​ក្បុង​ព្រោះ​អួតអាង  ។
– អានប់​គិត​ថា​វា​គ្រាន់បើ                      ជីវិត​ប្រសើរ​មានសំណាង
   វា​នៅ​ក្រុង​មុន​ស្គាល់​សព្វ​យ៉ាង              ឡាន​ថ្មីស្រឡាង​ក៏​ធ្លាប់​ជិះ ។
– វា​ឃើញ​អា​លុក​មក​ពី​នាយ                  កើត​ចិត្ដ​មើលងាយ​មិន​ត្រិះ​រិះ
   វា​ដៀល​ប្រមាថ​ថា​សំគិះ                     ក្លិន​ខ្លួន​ម្ហិះ​ៗ​មិន​ចង់​ក្បែរ ។
– ចំណែក​អា​លុក​វា​គិត​ថា                      ទោះ​នៅ​ទីណា​ក៏​ជា​ឆ្កែ
   វា​មិន​រណប​អានប់​ដែរ                        វា​ក៏​ជា​ឆ្កែ​ដែល​ចង់​ឈ្នះ  ។
– វា​ប្រខាំ​គ្នា​ស្ទើរ​រាល់ថ្ងៃ                        ជួនកាល​ម្ចាស់​ភ័យ​ផ្អើល​ពេញ​ផ្ទះ
   ទោះ​គេ​ឃារឃាំង​ក៏​មិន​ឈ្នះ                  វា​បែងចែក​ច្បាស់​មិនមែន​មិត្ដ ។
– ដល់​វា​ខាំ​គ្នា​ជា​រឿយ​ៗ                         ម្ចាស់​ក៏​ព្រងើយ​លែង​មក​ជិត
   គេ​លែង​អាសូរ​លែង​អាណិត                  ព្រោះតែ​ហួសចិត្ដ​និង​ពួក​វា ។
– អា​លុក​ខ្វាក់​ភ្នែក​បែក​ប្រ​ស្រី                  អានប់​ជើង​ខ្លី​មើល​លែង​ជា
   ម្ចាស់​វា​នឿយណាយ​ឥត​ព​ណ៍​នា              បំបរបង់​វា​ទាំង​ពីរ​ប្រាណ ។
– កំណើត​ជា​ឆ្កែ​ដូច​តែ​គ្នា                          មិន​គួរ​ចងពៀរ​នាំ​រំខាន
   ថ្កើង​ក៏​មិន​ហួស​ឈ្មោះ​តិ​រិ​ច្ឆា​ន                  ម្ដេច​មិន​រាប់អាន​ជា​មិត្ដ​ទៅ?
 – នេះ​ជា​គំរូ​ខ្វះ​សាម​គ្គា                            ទុក​ជាតិ​ដូច​គ្នា​ជាស​ត្រូវ
   ពើងទ្រូង​ក្អេងក្អាង​មិន​គិត​ជ្រៅ                អ្វី​ដែល​សល់​នៅ​គឺ​សោកស្ដាយ ។

ដោយ  ព្រុំ  គឹ​ម ជឿន prumkimchoeun@gmail.com