ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿននោះលឿន​ ​ជែង​គេ​ជែង​ឯង​ទៅ​ពន្លះ​មួយ​គ្រឿង​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ទើប​ចេញពី​ក្លិប​ជិះ​ម៉ូតូ​យ៉ាង​លឿន​ជែង​រថយន្ត និង​រ៉ឺ​ម៉ក​សណ្តោង​មិន​ផុត​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដួល​អូស​ជាង​២០​ម៉ែត្រ​រង​របួសធ្ងន់​ខ្លួនឯង​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ នៅ​មុខ​ក្លិប​ស្ពាយ​ឌ័​រ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង​…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ទើប​ចេញពី​ក្លិប​ជិះ​ម៉ូតូ​យ៉ាង​លឿន​ជែង​រថយន្ត និង​រ៉ឺ​ម៉ក​សណ្តោង​មិន​ផុត​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដួល​អូស​ជាង​២០​ម៉ែត្រ​រង​របួសធ្ងន់​ខ្លួនឯង​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ នៅ​មុខ​ក្លិប​ស្ពាយ​ឌ័​រ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​មិន​បាន​បញ្ចេញ​ឈ្មោះ បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ស៊េរី​២០១៨ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​១GP-០៦៨៩ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់​ដែល​ប្រចាំការ​នៅ​មុខ​ក្លិប​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ចូល​ក្លិប​ស្ពាយ​ឌ័​រ ហើយ​បាន​រាំ​លេង​នៅ​ក្នុង​ក្លិ​ប​ផង​ដែរ​លុះ​រាំ​លេង​បាន​មួយសន្ទុះ រាំ​ក្រឡុក​គេ​ពេក ត្រូវ​បក្ខពួក​មួយ​ក្រុម​វាយ​ទ្រម​ខ្លួន​ម្តង​រួច​មក​ហើយ បន្ទាប់​មក​ជន​រង​គ្រោះ​ទាំង​២​នាក់​រក​មើល​បក្ខពួក​បង្ក​ដែល​វាយ​ខ្លួន ហើយ​នឹក​ចង់​សងសឹក​វិញ លុះ​នៅ​វេលា​ម៉ោង​កើតហេតុ​ពេល​ក្លិប​បិទទ្វារ​អស់ ដោយ​រក​មិនឃើញ​បក្ខពួក​ដែល​វាយ​ខ្លួននោះ ​បន្ទាប់​មក​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​កាត់​ពីមុខ​ក្លិប​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

ប្រភពដដែល​បាន​បន្ត​ថា ដោយ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បានជិះ​​ម៉ូតូ​មួយគ្រឿងបើក​​ជែង​រថយន្ត​មួយ​គ្រឿង​ហើយ​​ជែង​រ៉ឺ​ម៉ក​សណ្តោង​ទៀត តែ​មិន​ផុត​បាន​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​ក៏​​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​ស្របទិស​គ្នា​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ទាំង​២​គ្រឿង​អូស​ប្រមាណ​ជាង​២០​ម៉ែត្រ ប​ណ្ដោ​ល​ឱ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​គ្នា​២​នាក់​ដែរ​នោះ​បាន​រង​របួសស្រាល ហើយ​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែកឯ​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​បាន​យក​ទៅ​រក្សា​ទុក​ដើម្បី​ប្រគល់​ឱ្យ​ជន​រង​គ្រោះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ