មក​មើល​សម្រស់​បវរកញ្ញា​ហុងកុង​ឆ្នាំ​២០១៨​ស្រស់​ស្អាត​ប៉ុណ្ណា


សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង មក​ផ្សាយ​ថា ការ​ប្រកួត​បវរកញ្ញា​ហុងកុង​ប្រចាំឆ្នាំ​២០១៨​ បាន​បញ្ចប់​ដោយ​ជ្រើសរើស​បាន​បេ​ក្ខ​នារី​ស្រស់​ស្អាត​ពាក់​ស្លាក​លេខ​១៧ គឺ​កញ្ញា ​ហេ​រ៉ា ចាន ។ ការ​ប្រកួត​សម្រស់​នារី​ប្រចាំ​ប្រទេស នីមួយ​ៗ​រមែង​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ នៅ​ទូ​ទាំង​ពិភពលោក ។

ចំពោះ​នាង​ ហេ​រ៉ា ចាន ​(Hera Chan) ដែល​បាន​ពាក់​មកុដ​បវរកញ្ញា​ហុងកុង​ប្រចាំឆ្នាំ​២០១៨ នោះ​ក្នុង​កម្មវិធី​ដែល​រៀបចំ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​២៦ សីហា​ ២០១៨ ។ ចំណែក​នាង​ អេ​ម​ប៊ី ថាំង ​(Amber Tang) ជាប់​ចំណាត់ថ្នាក់​លេខ​២ ។ ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​នាង ​សា​រ៉ា ធី​ង​(Sara Ting) ។

ហុងកុង​នៅ​ក្នុងឆ្នាំនេះ​បាន​ផ្ដល់​អាទិភាព​ដល់​តារាល្បី​ៗ​ជា​ច្រើន​ក្នុង​ការ​ផ្ដល់​ពិន្ទុ​ដល់​បេ​ក្ខ​នារី​រូប​ស្រស់​ដែល​ចូលរួម​ប្រកួត ខណៈ​ពេល​ទស្សនិកជន​ជា​ច្រើន​នាក់​បាន​ទស្សនា​តាម​ទូរទស្សន៍​ដែល​ផ្សាយ​បន្ត​ផ្ទាល់ ។

ហុងកុង​ជា​ដែនដី​មួយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន លើស​ពី​នេះ​ក៏​ជាទី​តាំង​សំបូរ​ដោយ​អ្នកមាន​ទ្រព្យសម្បត្តិ​ដ៏​ស្ដុកស្ដម្ភ និង​សម្បូរ​ដោយ​នារី​ដ៏​ស្រស់​ស្អាត​ផង​ដែរ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ