ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាក់ទង​គ្នា​តាម​ហ្វេ​ស​ប៊ុ​កបាន​មួយ​យប់​សោះ​ប្រុស​ស្នេហ៍​លេង​មួយ​ក្បាច់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់ ត្រូវ​បាន​ប្រុស​ព្រាន​លួងលោម​សុំ​ស្នេហ៍​តាម​ហ្វេ​ស​បុក ហើយ​ទាក់ទង​សុំ​ស្គាល់​ផ្ទះ​ជួល​បាន​មួយ​យប់​ព្រឹក​ឡើង​ឆបោក​យក​ទូរស័ព្ទ​ទៅ​បាត់​បាន​ជាង​មួយ​អាទិត្យ​ប្តឹង​សមត្ថកិច្ច​ឃាត់​ចាប់​បាន កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ នៅ​រង្វង់​មូល​ចោម​ចៅ…

រាជធានី​ភ្នំពេញ ៖ នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់ ត្រូវ​បាន​ប្រុស​ព្រាន​លួងលោម​សុំ​ស្នេហ៍​តាម​ហ្វេ​ស​បុក ហើយ​ទាក់ទង​សុំ​ស្គាល់​ផ្ទះ​ជួល​បាន​មួយ​យប់​ព្រឹក​ឡើង​ឆបោក​យក​ទូរស័ព្ទ​ទៅ​បាត់​បាន​ជាង​មួយ​អាទិត្យ​ប្តឹង​សមត្ថកិច្ច​ឃាត់​ចាប់​បាន កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ នៅ​រង្វង់​មូល​ចោម​ចៅ ដែល​ស្ថិត​នៅ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន ។

ជនសង្ស័យ​មានឈ្មោះ បូ រ៉ា​វី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ យ ប ណ អាយុ​២០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ទូរ​ស័ព្ទ​ដែល​ជនសង្ស័យ​ឆបោក​ម៉ាក​អាយ​ហ្វូ​ន​5 កញ្ចក់​ខ្មៅ ទើបនឹង​ទិញ​តម្លៃ​៩០​ដុល្លារ ។
តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ថា នៅ​មុន​ពេល​កើតហេតុ​កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​ដដែល​នៅ​វេលា​ម៉ោង​៣​រសៀល បាន​ទាក់ទង​គ្នា​តាម​ហ្វេ​ស​បុក ដោយ​បុរស​ជា​ជនសង្ស័យ​ត្រូវជា​ប្រុស​ស្នេហ៍​បាន​សុំ​ស្គាល់​ផ្ទះ ហើយ​នារី​រង​គ្រោះ​ខាងលើ​បាន​ឲ្យ​ប្រុស​ស្នេហ៍​មក​លេង​បន្ទប់​ជួល ប៉ុន្តែ​បន្ទប់​ជួល​របស់​នាង​មាន​មិត្ត​ៗ​ស្រី​ស្នាក់​នៅ​ជាមួយ​គ្នា​ចំនួន​៥​នាក់ ។

ខណៈ​ពេល​ជន​ឆបោក​មក​លេង​បន្ទប់​ជួល និង​បាន​ហូប​បាយ​ជុំ​ជាមួយ​មិត្ត​ស្រី​ៗ​នាង​នៅ​ពេល​ល្ងាច ហើយ​ភ្លាម​ៗ​បុរស​ខាងលើ​បាន​សុំ​នាង​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​ជាមួយ​គ្នា​មួយ​យប់ លុះ​ពេល​ព្រឹក​ឡើង​ថ្ងៃ​ទី​២០ នារី​រង​គ្រោះ​បាន​ចេញ​ទៅ​ធ្វើការ ហើយ​បុរស​ខាងលើ​បាន​ខ្ចី​ទូរស័ព្ទ​មើល​លេង​សិន ដោយសារ​តែ​នាង​នឹក​ថា ជា​ប្រុស​ស្នេហ៍​ទៅ​ហើយ ក៏​បាន​យល់ព្រម​ឲ្យ​ទូរស័ព្ទ​យក​ទៅ​លេង ។

ចំណែក​ជន​ឆបោក​ជា​ប្រុស​ស្នេហ៍​នោះ​បាន​សុំ​សម្រាក​បន្ត​ទៀត ហើយ​បាន​ប្រាប់​នាង​ថា ពេល​ចេញពី​ធ្វើការ​ទិញ​ម្ហូប ឲ្យ​គាត់​ញ៉ាំ​ផង ហើយ​នាង​បាន​ទៅ​ធ្វើការ​បាត់​ទៅ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​នាង​ចេញពី​ធ្វើការ​វិញ​បាន​ទិញ​ម្ហូប ដើម្បី​យក​មក​ហូប​ជុំ​គ្នា ស្រាប់តែ​មក​ដល់​បន្ទប់​ជនសង្ស័យ​ដែល​ត្រូវជា​ប្រុស​ស្នេហ៍​បាន​ចាក់សោ​ទ្វារ​បន្ទប់ហើយ​យក​ទូរស័ព្ទ​របស់​នាង ព្រមទាំង​ឆ្នាំង​សាក​ទៅ​បាត់​ផង​ដែរ នាង​ក៏​បាន​ទូរស័ព្ទ​ទាក់ទង​សុំ​ទូរស័ព្ទ​វិញ ត្រូវ​ជនសង្ស័យ​ខាងលើ​មិន​ឲ្យ​ទូរស័ព្ទ​វិញ​ទេ ដោយ​យក​ទូរស័ព្ទ​ព្រមទាំង​លេខ​ទូរស័ព្ទ​បិទ​ចោល​បាត់​ទាក់ទង​មិន​ចូល​ទៀត ។

លុះ​ថ្ងៃ​កើតហេតុ​ខាងលើ​នារី​រង​គ្រោះ​បាន​ខ្ចី​ទូរស័ព្ទ​មិត្ត​ស្រី​ម្នាក់​ហើយ​បាន​ទាក់ទង​ទៅ​បុរស​ខាងលើ​ភ្លាម​ៗ​ផង​ដែរ ដោយ​ទាក់ទង​ដូច​គ្រា​ដំបូង ហើយ​ចង់​ស្គាល់គ្នា​ដោយ​ណាត់ជួប​គ្នា​នៅ​រង្វង់​មូល​ចោម​ចៅ ។ ពេល​ដែល​នារី​រង​គ្រោះ​លបមើល​ឃើញ​ជន​ឆបោក​មក​ដល់​រង្វង់​មូល​ចោម​ចៅ​ហើយ បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ និង​ឃាត់​ជនសង្ស័យ​ខាងលើ​យក​មក​ប៉ុស្តិ៍ ដើម្បី​សួរនាំ​ពេល​សមត្ថកិច្ច​សួរនាំ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​លួច​ទូរស័ព្ទ​របស់​នារី​ខាងលើ​មែន តែ​គាត់​យក​ទៅ​លក់​ឲ្យ​បងប្រុស​របស់​ខ្លួន​ចំនួន​២៥​ដុល្លារ​ហើយ ។ បន្ទាប់​មក​នារី​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្ដឹង​ទេ គ្រាន់តែ​សុំ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ និង​ហៅ​បង​យក​ទូរស័ព្ទ​ឲ្យ​នារី​រង​គ្រោះ​វិញ ហើយ​ឲ្យ​បង​ជា​អ្នក​ធានា និង​ឲ្យ​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ