ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​រោង​សិប្បកម្ម ផលិត​បារី​ខុសច្បាប់​មួយ​កន្លែង​ដ៏​ធំ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដោយ​មានការ​សម្របសម្រួល ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​រោង សិប្បកម្ម​ផលិត​បារី​ខុសច្បាប់​មួយ​កន្លែង​ដ៏​ធំ​នៅ​ក្រុង​តា​ខ្មៅ…

ខេត្តកណ្តាល ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដោយ​មានការ​សម្របសម្រួល ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​រោង សិប្បកម្ម​ផលិត​បារី​ខុសច្បាប់​មួយ​កន្លែង​ដ៏​ធំ​នៅ​ក្រុង​តា​ខ្មៅ បានជា​ច្រើន​តោន​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​អង្គារ ២​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២ និង​៥៥​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​ឃ្លាំង​ជួល​របស់​លោក គង់ សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ លើ​ផ្លូវ​លេខ​២០១ ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ​។

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា នេះ​ដោយ​ផ្អែក​ពាក្យបណ្តឹង​របស់​ក្រុម ហ៊ុន ខ្មែរ​ធី បងប្អូន​អ៊ី​ម៉ិច ចុះបញ្ជី​ក្រោម​លេខ​០០២០៤៨៨ ចុះ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ មាន វិញ្ញាបនបត្រ​បញ្ជាក់ ចុះ​ឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​លេខ MOC-97673026​ព​ណ ចប​ព ចុះ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ មាន​ការិយាល័យ​កណ្តាល​ស្ថិត​នៅ អគារ​លេខ​១០០k ផ្លូវ​លេខ​៥៨​ប ភូមិ​ទួល​គោ​គ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ តំណាង​ដោយ​លោកស្រី សាត ដា​នេ ភេទ​ស្រី ជនជាតិ​ខ្មែរ កាត់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​លេខ 010626144 ចុះ​ថ្ងែ​ទី​៣១ ខែសីហា ឆ្នាំ​២០០៧​។

ក្រោយ​ពី​បាន​ឆែកឆេរ​ក​ឃើញ​បទល្មើស​ខាងលើ សមត្ថកិច្ច​យើង​ចាប់ដក​ហូត​យក​តែ​សម្បក​កញ្ចប់​បារី ម៉ាក ESSE និង​នាំ​ជនជាតិ​ចិន​ពីរ​នាក់​មក​សាកសួរ​នៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកណ្តាល​។ ចំណែក​នារី​ម៉ាក​ផ្សេង​ទៀត និង​សម្ភារ វត្ថុធាតុដើម​ដែល​បម្រើ​ការ​ក្នុង​ការ​ផលិត​បារី ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​សម្រេច​ឃ្លុំបេ​បិទ​បណ្តោះអាសន្ន​រង់ចាំ​អនុវត្ត​នីតិវិធី​បន្ត​តាម​ផ្លូវច្បាប់​។ ដោយ​បានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង ឯក ស៊ុន​រស្មី និង​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយ​ដ្ឋា​ន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​លោក វរសេនីយ៍ឯក លី សុ​ជាតិ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល​។

បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ក្នុង​ឃ្លាំង​ខាងលើ​បាន​រក​ឃើញ​ផលិតផល​បារី​ក្លែងក្លាយ និង​មានការ​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​។ ១.​ឈ្មោះ XU CHUI YAO ថ្ងៃខែ​ឆ្នាំ​កំណើត 05.11.1997 កាន់​លិខិតឆ្លងដែន​លេខ E74484273 សុពលភាព​04.05.2016​ដល់ 03.05.2026 ទិដ្ឋាការ​លេខ EI00670270 សុពលភាព 28.09.2017 ដល់​02.10.2018 ថ្ងៃ​ចូល​កម្ពុជា 28.09.2017 ទី​២-​ឈ្មោះ JIANG SHAO CONG ថ្ងៃខែ​ឆ្នាំ​កំណើត​15.08.1994 កាន់​លិខិតឆ្លងដែន​លេខ E89027406 សុពលភាព​01.11.2016​ដល់​31.10.2026 ទិដ្ឋាការ​លេខ​EI00912039 សុពលភាព 19.06.2018​ដល់​30.06.2019 ថ្ងៃ​ចូល​កម្ពុជា​19.06.2018 ហើយ​ខាង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​កំពុង​តែ​សាកសួរ​តាម​នីតិវិធី​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ