ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​ប្រាប់​ម្ដាយ​ថា​៖ ប៉ា​រំលោ.ភ​ខ្ញុំ​តាំងពី​ខែ​ទឹក​ឆ្នាំទៅ​ម្លេះ !

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ឪពុក​ចិត្ត​តិ​រិ​ច្ឆា​ន​ម្នាក់ ដោយសារ​ឥទ្ធិពល​តណ្ហា​ឡើង​ខ្លាំង​ដល់​កម្រិត បាន​បង្ខំ និង​ចាប់រំលោភ​កូន​ឯង រួច​ហើយ​គំរាម​សម្លាប់​បើសិនជា​ប្រាប់​ម្តាយ អស់​រយៈពេល​០១​ឆ្នាំ ធ្វើ​ឲ្យ​កូន​មាន​ផ្ទៃពោះ​០៥​ខែ ទើប​បែកធ្លាយ…

ខេត្តកណ្តាល ៖ ឪពុក​ចិត្ត​តិ​រិ​ច្ឆា​ន​ម្នាក់ ដោយសារ​ឥទ្ធិពល​តណ្ហា​ឡើង​ខ្លាំង​ដល់​កម្រិត បាន​បង្ខំ និង​ចាប់រំលោភ​កូន​ឯង រួច​ហើយ​គំរាម​សម្លាប់​បើសិនជា​ប្រាប់​ម្តាយ អស់​រយៈពេល​០១​ឆ្នាំ ធ្វើ​ឲ្យ​កូន​មាន​ផ្ទៃពោះ​០៥​ខែ ទើប​បែកធ្លាយ ត្រូវ​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​វាយ​ខ្នោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​យប់ នៅ​ចំណុច​លើ​ទូក ខាងកើត​ព្រែកជីក ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល ទើប​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៨ សីហា ២០១៨​នេះ​។

លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ (​ម​.​ល​) ភេទ​ស្រី អាយុ​១២ ជនជាតិ​ខ្មែរ មុខរបរ​ស៊ីឈ្នួល​ប៉ាក់​ស្បៃ មាន​ទីលំនៅ​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​។ ជនសង្ស័យ​ឈ្មោះ ផាត់ តឿ ភេទ ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ​(​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ​) មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​។

លោក​អធិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​យប់ នៅ​ពេល​ដែល​ជនសង្ស័យ​មក​យក​កូន​(​ជន​រង​គ្រោះ​)​ចេញពី​ស៊ីឈ្នួល​គេ​វិញ ជន​ស​ង្ស​យ័​បាន​យក​ទូក​មក​ចម្លង​កូន ពេល​នោះ​ជនសង្ស័យ​បាន​លួងលោម​រួម​ភេទ​ជាមួយ​កូន តែ​កូន​មិន​ព្រម រួច​គំរាម​ថា បើ​មិន​ព្រម​ឲ្យ​អញ អញ​វ៉ៃ​ងាប់​ឥឡូវ ពេល​រំលោភ​រួច កូនស្រី​និយាយ​ថា ចាំ​មើលទៅ​ដល់​ផ្ទះ​ខ្ញុំ​ប្រាប់​ម៉ែ ពេល​នោះ​ជនសង្ស័យ​គំរាម​ថា បើ​ហ៊ាន​ប្រាប់​ម៉ែ​ង៉ែ​ង​អញ​សម្លាប់​ចោល​។

លុះ​ក្រោយមក​ជនសង្ស័យ​តែងតែ​រំលោភ​កូន​រហូត​ជា​បន្តបន្ទាប់ ដោយ​គំរាម​កូន​មិន​ឲ្យ​និយាយ​ប្រាប់​ម្ដាយ និង​អ្នក​ដទៃ បើ​ហ៊ាន​និយាយ​នឹង​សម្លាប់​ចោល​។ លុះដល់​ថ្ងៃ​ទី​២៨ សីហា ២០១៨​នេះ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ម៉ែ​ថា ម៉ែ​ខ្ញុំ​រាំងរដូវ​បាត់​ជាង​០៣​ខែ​ហើយ​។ ភ្លាម​នោះ​ម្ដាយ​ជន​រង​គ្រោះ​បាន​ទៅ​ទិញ​ឧបករណ៍​ពិនិត្យ​ទឹកនោម​។ ពេល​ទិញ​បាន​ហើយ​ក៏​ធ្វើការ​ពិនិត្យ ទឹកនោម​ឃើញ​ថា​មាន​ផ្ទៃពោះ រួច​ក៏​សួរ​កូន​ថា កូន​ឯង​ប្រាប់​ម៉ែ​ឲ្យ​ត្រង់​មក​មាន​ខូចខិល​ជាមួយ​នរណា?

កូន​ឆ្លើយ​ថា ប៉ា​រំលោភ​ខ្ញុំ​តាំងពី​ខែ​ទឹក​ឆ្នាំទៅ​រហូត​មក​ដល់​ឥឡូវនេះ​។ ភ្លាម​នោះ​ម្ដាយ​ដេញ​កូន​ឲ្យ​ទៅ​ជួប ជាមួយ​ម្ដាយមីង​ឲ្យ​ជូន​ទៅ​ប្ដឹង​សមត្ថកិច្ច​។ លទ្ធផល​ពេទ្យ​ពិនិត្យ​ឃើញ​ថា មាន​ផ្ទៃពោះ​រយៈពេល​០៥​ខែ បន្ទាប់​មក​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​កោះហៅ​ជនសង្ស័យ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ