ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ប្តឹង​ប្រពន្ធ​អធិការ​ស្រុក​សូទ្រនិគម ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​៥.០០០​ដុល្លារ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​ប្តឹង ទៅ​លើ​ប្រពន្ធ លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​សូទ្រនិគម ទៅ​តុលាការ ដើម្បី​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​៥.០០០​ដុល្លារ…

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​ប្តឹង ទៅ​លើ​ប្រពន្ធ លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​សូទ្រនិគម ទៅ​តុលាការ ដើម្បី​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​៥.០០០​ដុល្លារ ពី​បទចោទប្រកាន់​បរិហារ​បង្កាច់​កេរ្តិ៍ឈ្មោះ កាលពី​ពេល​ថ្មី​ៗ​នេះ​។ យោង​ទៅ​តាម​ពាក្យបណ្តឹង​ឈ្មោះ ឈុំ ង៉ិ ហៅ​ស៊ី ម៉ុ​ន ភេទ​ស្រី អាយុ​៥២​ឆ្នាំ នៅ​ភូមិ​គោក​មន ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ចុះ​ថ្ងៃ​ទី​១៧ ខែសីហា​ឆ្នាំ​២០១៨។

ដែល​បាន​ចុះ​លេខ​ចូល ដោយ​ស្ថា​ប​ន័​តុលាការ បង្ហាញ​ថា រឿង​នេះ​ផ្តើម​ចេញពី​ការ​ប្រើ អំណាច​ទៅ​ចាក់សោ​ផ្ទះ​ពលរដ្ឋ​ម្នាក់ នា​ពេល​កន្លង​ទៅ​រឿង​ជំពាក់​លុយ​។ ក្នុង​ពាក្យបណ្តឹង​របស់​ជន រង​គ្រោះ បាន​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ឈ្មោះ ផល មាលា​ផល ហៅ​ពៅ (​ភរិយា​អធិការ​ស្រុក​) បាន​នាំ​សមត្ថកិច្ច​២​ទៅ​៣​នាក់​យក​សោ​ទៅ​ចាក់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ស្រី ណែ​ត ត្រូវជា​ប្អូនបង្កើត​របស់​ស្រី​អូន ដែល​ជំពាក់​លុយ​ប្រពន្ធ​អធិការ​ស្រុក ហើយ​បាន​រត់ចោលស្រុក​។

ប៉ុន្តែ​ផ្ទះ​នោះ​ត្រូវ​បាន​ទុកដាក់​នៅ​ជាមួយ​ប្អូនបង្កើត ដើម្បី​ឱ្យ​ជួយ​មើល​ដែល​រស់នៅ​ក្នុងស្រុក​សូទ្រនិគម ក្នុង​គោលបំណង​ឃាំង​មិន​ឱ្យ​យក​អីវ៉ាន់​ចេញពី​ក្នុងផ្ទះ ព្រោះ​ជំពាក់​លុយ​ហើយ​យក​(​សោ​ថ្មី មក​ចាក់​បន្ថែម​ពីលើ​សោ​ម្ចាស់ផ្ទះ​)​។ ផ្ទះ​ជន​រង​គ្រោះ​នោះ ស្ថិត​នៅ​មុខ​ផ្សារ​ថ្នល់​ចែក ស្រុក​សូទ្រនិគម បើក​សម្អាងការ​។ លុះ​ពេល​ម្ចាស់​(​ជន​រង​គ្រោះ​)​មកពីផ្សារ​ដល់​មុខ​ផ្ទះ​ក៏​ឃើញ​ហេតុ​ការ​ភ្លាម ក៏​ភ័យ​ខ្លាច ទើប​ហៅ​ឈ្មោះ ស៊ី ម៉ុ​ន ដែល​ជា​អ្នក​ស្គាល់គ្នា​ឱ្យ​ជួយ ខណៈនោះ ស៊ី ម៉ុ​ន ដែល​ជា​ម្ចាស់​បណ្តឹង ក៏​បាន​ជួយ​រារាំង​មិន​ឱ្យ​ចាក់សោ តែ​ហាម​ពួក​គេ​មិន​ឈ្នះ ក៏​ហៅ​អ្នកកាសែត​ឱ្យ​ជួយ​ថត​ផ្តិត​រូបភាព​ទុក ដើម្បី​ជា​ភស្តុ​តាង ទើប​សមត្ថកិច្ច​ដកថយ ក្រោម​បញ្ជា​ឈ្មោះ ផល មាលា​ផល ដែល​ត្រូវជា​ប្រពន្ធ របស់​អធិការ​ស្រុក​សូទ្រនិគម​នោះ​។

រីឯ​ស្ត្រី​ឈ្មោះ ឈុំ ង៉ិ ហៅ​ស៊ី​ម៉ុ​ន ដែល​ជា​អ្នក​ប្តឹង ប្រពន្ធ​អធិការ ស្រុក​បាន​បញ្ជាក់​ថា លុះ​នៅ​ថ្ងៃ​បន្ទាប់ ផល មាលា​ផល ដែល​ត្រូវជា​ប្រពន្ធ​របស់​អធិការ​ស្រុក​សូទ្រនិគម ប្រាប់​បងស្រី​របស់​ស្រី​ណែ​ត ថា ស៊ី​ម៉ុ​ន ជា​អ្នក​ទៅ​រករឿង​យក​អីវ៉ាន់​ពី​ម្ចាស់ផ្ទះ​ទាំងនោះ​វិញ​។ ដោយ​ហេតុផល​នេះ ទើប​អ្នក​ស​ស្រី ឈុំ ង៉ិ ហៅ​ស៊ី​ម៉ុ​ន សម្រេច​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ ចោទប្រកាន់ ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ឈ្មោះ ទាមទារ​សំណង​ជំងឺ​ចិត្ត ៥.០០០​ដុល្លារ និង​សុំ​ឱ្យ​តុលាការ​ផ្តន្ទាទោស​។

ជុំវិញ​ករណី​នេះ លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បាន​ប្រាប់ តាម​ទូរស័ព្ទ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨​នេះ​ថា រឿង​នេះ មិន​មានការ​ពាក់ព័ន្ធ​នឹង​រូប​លោក​ឡើយ​។តាម​ពិត​រឿង​នេះ​កើត​យូរហើយ តាំងពី​អំឡុង​ខែកុម្ភៈ​មក​ម្លេះ​។ ចំណែក​លោកស្រី ផល មាលា​ផល ប្រពន្ធ​អធិការ​ស្រុក​សូទ្រនិគម ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោកស្រី​មិន​បាន​ចាក់សោ​ទ្វា​ត​ទេ រួច​ក៏​បាន​ដាក់​ពាក្យបណ្តឹង ទៅ​លើ​ឈ្មោះ ឈុំ ង៉ិ ហៅ ស៊ី​ម៉ុ​ន ភេទ​ស្រី អាយុ​៥២​ឆ្នាំ នៅ​ភូមិ​គោក​មន ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ទៅ​តុលាការ​ពី​បទ​បរិហារកេរ្តិ៍ ដែល​បាន​ទៅ​ចាក់សោរ​ផ្ទះ​ឈ្មោះ ស្រី​ណែ​ត (​ជា​កូនបំណុល​)​។

ឯ​សមត្ថកិច្ច​ដែល​ប្រពន្ធ​លោក អធិការ​សុំ​ទៅ​ប៉ុន្មាន​នាក់​នោះ គឺ​គ្រាន់​ការពារ​កុំឱ្យ​អ្នក​ណា​យក​អីវ៉ាន់​ចេញពីផ្ទះ​កូនបំណុល​នោះ​តែ ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងនេះ​ក្តី​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង នគរបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​នា​វេលា​ម៉ោង​៤ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២៨​នេះ​ថា រឿង​នេះ​លោក​ដឹង​ហើយ ប៉ុន្តែ​លោក​បានឱ្យ​ខាង​ជំនាញ បញ្ជូន​ទៅ​តុលាការ​យូរហើយ ណាមួយ​ផុតដៃ​របស់​លោក​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ