ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធសាល​ប្រជុំ​ថ្មី​ចម្ងាយ​ជិត​២០០​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​ពោធិសាត់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កងការពារ​ព្រំដែន​លេខ​៥០១ ស្ថិត​នៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិសាត់ ជា​តំបន់​ព្រំដែន​ជាមួយ​ខេត្តកោះកុង និង​ខេត្ត​ត្រា​ត​ប្រទេស​ថៃ បាន​ត្រូវ​ប្រតិភូ​យោធ…

ខេត្តបាត់ដំបង ៖ កងការពារ​ព្រំដែន​លេខ​៥០១ ស្ថិត​នៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិសាត់ ជា​តំបន់​ព្រំដែន​ជាមួយ​ខេត្តកោះកុង និង​ខេត្ត​ត្រា​ត​ប្រទេស​ថៃ បាន​ត្រូវ​ប្រតិភូ​យោធ ភូមិភាគ​ទី​៥ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដឹកនាំ​មេបញ្ជាការ​រង នាយការិយាល័យ ដោយ​មាន​អាជ្ញាធរ​ចូលរួម ចំនួន​១៧២​នាក់ មក​ពី​តាម​បណ្តា​កងពល កងការពារ​ព្រំដែន​ដែល​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន ទៅ​សម្ពោធ​សាល​ប្រជុំ ប្រកាស​មុខងារ បំពាក់​ឋានន្តរ​ស​ក្កិ វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ ដែល​មាន​ចម្ងាយ​ជិត​២០០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​ពោធិសាត់ ដោយ​ឆ្លងកាត់​តំបន់​ព្រៃ​ភ្នំ តាម​ផ្លូវជាតិ​លេខ​៥៥ ដែល​ពី​មុន​មក​មិន​ធ្លាប់​មាន​ផ្លូវ​ទៅ​ដល់​ទាល់តែ​សោះ​។

លោក​ឧត្តមសេនីយ៍ត្រី សួន សា​រុំ មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០១ បាន​រាយការណ៍​អំពី​ការ​កសាង​សាល​ប្រជុំ​ដែល​មាន​ទំហំ ១៨​ម៉ែត្រ គុណ​នឹង​២២,៥​ម៉ែត្រ សង់​អំពី​ដែក ប្រក់​ស័ង្កសី ចំណាយ​ថវិកា​អស់​២​ម៉ឺន​ដុល្លារ ដែល​ជា​ថវិកា សន្សំ​របស់​អង្គភាព​កន្លង​មក​កសាង​ទុក​ប្រើប្រាស់​ក្នុង​អង្គភាព​ដែល​ត្រូវការ​ប្រើប្រាស់​គ្រប់ពេលវេលា​។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ត្រី ប៊ិ​ន សា​រ៉​ន នាយការិយាល័យ​ទី​១ យោ​ភូមិភាគ​ទី​៥ បាន​អាន​សេចក្តី ប្រកាស​តែងតាំង ផ្លាស់​ប្តូរ​មុខងារ​យោធិន​ចំនួន​០៥​រូប ដំឡើង​ឋានន្តរ​ស​ក្កិ សរុប​ចំនួន​៤២​នាក់ ក្នុង​នោះ​ប្រកាស​លោក​វរសេនីយ៍ឯក ច័ន្ទ ប៊ុ​ន​ឌី ជា​មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០១ ជំនួស​លោក សួន សា​រុំ ដោយ​មាន​ភារកិច្ច​ទៅ​បំពេញការងារ​នៅ​ខាងលើ​បន្ត​ទៅ​ទៀត​។

បន្ទាប់​មក​លោក​ឧត្តម សេនីយ៍​ឯក ប៊ុ​ន សេង បាន​ពាំនាំ​បណ្តាំ​ផ្តាំផ្ញើ ក្តី​នឹករលឹក សួរសុខទុក្ខ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, សម្ដេច ទៀ បាញ់ ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារ​ជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ឲ្យ​គ្រប់​កងកម្លាំង​ឯកភាព​បន្ត​ពង្រឹង​បន្ថែម​ទៀត​ឲ្យ​កាន់តែ មានគុណ​ភាពល្អ​ប្រសើរ​ក្នុង​កិច្ចការ​ការពារ និង​កសាង​ប្រទេស​ជាតិ​យើង​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន បន្ត​ទៅ​ទៀត​។

នៅ​ក្នុង​ប្រទេស​យើង​កំពុង​ទទួល​បាន​សុខ​សន្តិភាព​យ៉ាង​ពេញលេញ​រហូត​ដល់​សព្វ​ថ្ងៃនេះ សំខាន់​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម រួម​សហការ​ជាមួយ​គ្រប់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ពិសេស​ជាមួយ​ប្រទេស​ជិតខាង​យើង​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។ ជា​ចុង​ក្រោយ​ដោយ​មើលឃើញ​ការ​ខ្វះខាត​ដល់​អង្គភាព​ជួប​ការ​លំបាក បាន​ជួយ​ឧបត្ថម្ភ ការ​កសាង​បន្ថែម​ទៀត​នូវ​ថវិកា​ចំនួន​៣២​លាន​បន្ថែម​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ