ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំពាំង​បារាំង​របស់​កសិករ​ត្បិត​មិន​ទាន់​ទទួលផល តែ​មាន​អតិថិជន​កុម្ម៉ង់​ច្រើន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបី​មក​ដល់​ពេល​នេះ​កសិករ​នៅ​ភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ នៅ​មិន​ទាន់​ប្រមូល​ផល​ពី​ការ​ដាំ​ទំពាំង​បារាំង យ៉ាងណា​ក្តី ក៏​ប៉ុន្តែ​ការ​បណ្ដុះ​កូន​ទំពាំង​បារាំង​របស់​កសិករ​បាន​ទទួលផល​ជា​វិជ្ជមាន​ល្អ​ប្រសើរ ព្រោះ​មាន​អតិថិជន​កុម្ម៉ង់​ទិញ​យ៉ាងច្រើន ។…

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបី​មក​ដល់​ពេល​នេះ​កសិករ​នៅ​ភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ នៅ​មិន​ទាន់​ប្រមូល​ផល​ពី​ការ​ដាំ​ទំពាំង​បារាំង យ៉ាងណា​ក្តី ក៏​ប៉ុន្តែ​ការ​បណ្ដុះ​កូន​ទំពាំង​បារាំង​របស់​កសិករ​បាន​ទទួលផល​ជា​វិជ្ជមាន​ល្អ​ប្រសើរ ព្រោះ​មាន​អតិថិជន​កុម្ម៉ង់​ទិញ​យ៉ាងច្រើន ។

នេះ​ក៏​ដោយសារ​បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​កោះសន្តិភាព កាលពី​ពេល​កន្លង​ទៅ​ធ្វើ​ឲ្យ​អ្នក​ដែល​ចង់​ដាំ​ដើម​ទំពាំង​បារាំង​បាន​មក​កុម្ម៉ង់​ទិញ​កូន​ទំពាំង​បារាំង​ពី​កសិករ​កាន់តែ​ច្រើន ។

លោក ឈិ​ន សា​វ៉េ​ត ជា​កសិករ​ដាំ​ទំពាំង​បារាំង​នៅ​ភូមិ​ឃុំ​ខាងលើ​បាន​បញ្ជាក់​ថា ៖ មក​ដល់​ពេល​នេះ​ទំពាំង​បារាំង​របស់​គាត់​នៅ​មិន​ទាន់​ប្រមូល​ផល​លក់​ចេញ​ទៅ​ទីផ្សារ​នៅឡើយ​ទេ បើ​ទោះជា​ពេល​នេះ​ដើម​ទំពាំង​បារាំង​ក្នុង​ចម្ការ​របស់​គាត់​បែក​គុម្ព និង​មាន​ដើម​ខ្ពស់​ៗ​ល្អ​យ៉ាងណា​ក្តី គឺ​ទុក​ឲ្យ​វា​បែក​គុម្ព​ធំ​ជាង​នេះ​នឹង​ទទួល​បាន​ទំពាំង​ធំ​ថ្លោស​ជាង​នេះ និង​ម្យ៉ាងវិញទៀត​វា​នៅ​មិន​ទាន់​គ្រប់​អាយុ​ដែល​ត្រូវ​ប្រមូល​ផល​នៅឡើយ​ដែរ​។
យ៉ាងនេះ​ក្តី​លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​អតិថិជន​បាន​មក​កុម្ម៉ង់​ទិញ​កូនដើម​ទំពាំង​បារាំង​ពី​ម្ដាយ​គាត់​នឹង​គាត់​យ៉ាងច្រើន តិច​ណាស់​ក្នុង​ម្នាក់​ពី​២​ទៅ​៣​ពាន់​កូន​ដែរ ដោយ​ក្នុង​កូន​ទំពាំង​បារាំង​១​ដើម​ថ្លៃ​១ ពាន់​រៀល ចំណែកឯ​គ្រាប់ពូជ​យក​មក​បណ្តុះ គឺ​យក​គ្រាប់ពូជ​ពី​ប្រទេស​ថៃ ។

បច្ចុប្បន្ន​គាត់​បណ្តុះ​កូនដើម​ទំពាំង​បារាំង​មិន​ទាន់​ឲ្យ​អ្នកទិញ​នោះ​ទេ ។ ដោយសារ​សព្វថ្ងៃ​មាន​ភ្លៀង​ខ្លាំង​ពេក ធ្វើ​ឲ្យ​ការ​បណ្តុះ​ដើម​ទំពាំង​បារាំង​ជួប​ការ​លំបាក​ធ្វើ​ឲ្យ​ការ​បណ្តុះ​ដើម​ទំពាំង​បារាំង​ឲ្យ​អតិថិជន​មិន​ទាន់ តាម​តម្រូវការ ។

សូម​រំលឹក​ដែរ​ថា តាម​ការ​បញ្ជាក់​របស់​លោក ឈុ​ន សា​វ៉េ​ត ជាមួយនឹង​ការ​បង្ហាញ​ឯកសារ​បាន​ឲ្យ​ដឹង​ថា ពូជ​ទំពាំង​បារាំង​នេះ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ ហើយ​បច្ចុប្បន្ន​នៅ​ឯ​ខេត្ត​ប៉ៃលិន​មាន​ចម្ការ​ធំ​ៗ ហើយ​អ្នក​ដាំ​កំពុង​ទទួល​បាន​ជោគជ័យ ។ ដើម​ទំពាំង​បារាំង ឬ​ដើម​តាថុក​ទេស​នេះ​មានឈ្មោះ បច្ចេកទេស គឺ ASPARAQUS ជា​ប្រភេទ​បន្លែ​ដែល​គ្មាន​សារធាតុ​ជាតិពុល គ្មាន​ជាតិ​អាស៊ីត គ្មាន​សារធាតុ​ខ្លាញ់ ដូច​ទំពាំង​ស្រុក​ទេ ប៉ុន្តែ​ទំពាំង​បារាំង​ជា​ប្រភេទ​ចំណីអាហារ ដែល​ផ្ទុក​សារធាតុ និង​វីតាមីន អាច​ថែទាំ​សុខភាព​បាន​ល្អ​នេះ បើ​យោង​តាម​ឯកសារ​របស់​សហគមន៍​កសិកម្ម​ខេត្ត​ប៉ៃលិន ។ ដើម​ទំពាំង​បារាំង​នេះ គឺ​អាច​ជា​បន្លែ​ហូប​ស្រស់​ក៏​ជា​បន្លែ​សម្រាប់ ឆា ស្ល នឹង​ស្ងោរ​ក៏​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ