ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ថ្ងៃទី២៨នេះ​ស្លា.ប់​ដល់​ទៅ​៥​នាក់ របួសធ្ងន់​ស្រាលជា​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​៩​លើក​(​យប់​៣​លើក​) ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​ប្រុស​៧​នាក់ របួសស្រាល​៣​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​៩​លើក​(​យប់​៣​លើក​) ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​ប្រុស​៧​នាក់ របួសស្រាល​៣​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​, មិន​គោរព​សិទ្ធិ​១​លើក ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​២​នាក់​, ប្រជែង​១​លើក ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក​, ស្រវឹង​១​លើក​ស្លាប់​១​នាក់ ។

សរុប​ស្លាប់​៥​នាក់ : ម៉ូតូ​៤​នាក់ (​មិន​ពាក់មួក​២​នាក់​) ថ្មើរជើង​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក​ស្លាប់​២​នាក់​, រថយន្ត​តូច​នឹង​រថយន្ត​ធំ​១​លើក​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៩​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​៥​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​, រថយន្ត​តូច​២​លើក​, រថយន្ត​ធំ​២​លើក​, ថ្មើរជើង​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​៣​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តបាត់ដំបង​២​លើក ស្លាប់​១​នាក់ របួស​៣​នាក់​, ខេត្តស្វាយរៀង​១​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តសៀមរាប​១​លើក ស្លាប់​១​នាក់ និង​ខេត្តព្រះវិហារ​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​២៦៦៦​គ្រឿង​(​ម៉ូតូ​៥៣%), មធ្យោបាយ​ល្មើស​៤៧៦​គ្រឿង​(​ម៉ូតូ​៧៦%), អប់រំ​១២២​គ្រឿង​(​ម៉ូតូ​២៦%),​មធ្យោបាយ​ពិន័យ​៣៥៤​គ្រឿង (​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៣៧​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១២៣២​គ្រឿង​, អប់រំ​៥៧​គ្រឿង​, ពិន័យ​ចំនួន​សរុប​២៦០​គ្រឿង (​មួក​១៧២​គ្រឿង​, កញ្ចក់​៨០​គ្រឿង​, ស្រវឹង​១​គ្រឿង​,​ផ្សេង​ៗ៧​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ