ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​ផ្តន្ទាទោស​មន្ត្រី​យោធា និង​បក្ខពួក​តម្រូវ​ឲ្យ​សង​៩០​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨​នេះ​ដឹកនាំ​លោក ប្លង់ សំណាង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក នួន…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨​នេះ​ដឹកនាំ​លោក ប្លង់ សំណាង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក នួន រតនា និង​លោកស្រី គឹ​ម ដា​នី ជា​ចៅក្រម​ប្រឹក្សា និង​មាន​លោកស្រី យិ​ន សុ​គ​ន្ធា​រី ជា​តំណាង​មហាអយ្យការ​បាន​បើក​សវនាការ​ប្រកាស​សាលដីកា​ចំនួន​២​សំណុំរឿង​ដែល​មាន​ជនជាប់ចោទ​ជា​មន្ត្រី​យោធា​ម្នាក់ និង​ជា​អតីតមន្ត្រី​ក្រុមប្រឹក្សា​ឃុំ នៅ​ខេត្តកំពត​ម្នាក់ ។

យោង​តាម​សាលដីកា​សាលាឧទ្ធរណ៍​ដែល​ប្រកាស​ដោយ​ចៅក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា​នេះ​បាន​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ចំនួន​ពីរ​នាក់ គឺ​ទី​១ – ឈ្មោះ ស៊ុន សៀង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា និង​ទី​២ – ឈ្មោះ ហេង សាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ដែល​មាន​ដូច​ខាងក្រោម ៖

សំណុំរឿង​ទី​១៖ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​៦​ខែ ដោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ទាំង​អស់ពី​បទ​ឆបោក និង​តម្រូវ​ឲ្យ​ជនជាប់ចោទ​រួម​គ្នា​សង​សំណង​ទៅ​ដើមបណ្តឹង​ចំនួន​៥​ម៉ឺន​ដុល្លារ និង​សងជំងឺចិត្ត​ចំនួន​៥០០០​ដុល្លារ ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ យោង​តាម​មាត្រា​៣៧៧ និង​មាត្រា​៣៧៨​នៃ​ក្រមព្រហ្មទណ្ឌ ។

សំណុំរឿង​ទី​២៖ មាន​ចំនួន​០៣​បទ ចោទប្រកាន់​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​៣​ឆ្នាំ ដោយ​អនុវត្ត​ក្នុង​ពន្ធនាគារ​ត្រឹម​១​ឆ្នាំ ៦​ខែ ក្នុង​ពន្ធនាគារ ទោស​នៅ​សល់​ពី​នោះ​ព្យួរ​ធម្មតា និង​តម្រូវ​ឲ្យ​សង​ប្រាក់​៧៥​ម៉ឺន​ដុល្លារ និង​សងជំងឺចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ទៅ​ដើមបណ្តឹង​ពី​បទ​ក្លែងបន្លំ​ស្នាម​មេដៃ​ពលរដ្ឋ​ហត្ថលេខា និង​ត្រា​អាជ្ញាធរ​នៅ​ខេត្តកំពត​ពី​បទ​ប្រើប្រាស់​លិខិត​ក្លែង និង​ពី​បទ​ឆបោក​ប្រព្រឹត្ត កាលពី​អំឡុង​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ យោង​តាម មាត្រា​៦២៦ មាត្រា​៦២៧ មាត្រា​៦២៨ មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។

បើ​តាម​ប្រភព​ពី​ក្រុម​មេធាវី​តំណាង ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កូនក្តី​របស់​ខ្លួន​ពិតជា​សប្បាយចិត្ត​នៅ​ពេល​ដែល​តុលាការ​សាលាឧទ្ធរណ៍​សម្រេច​ផ្តន្ទាទោស​ក្រុម​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​បន្ថែម​បែប​នេះ ។ ទោះជា​យ៉ាងណា​ពួក​គាត់​យល់​ថា ការ​បន្ថែម​ទោស​ក្នុង​ពន្ធនាគារ​នេះ​ហាក់​មិន​ទាន់​សម​នឹង​អំពើ​ដែល​ក្រុម​ជនជាប់ចោទ​ប្រព្រឹត្ត​នោះ​ទេ គួរតែ​តុលាការ ដាក់​ឲ្យ​បាន​យូរ​ជាង​នេះ ដើម្បី​កុំ​ឲ្យ​បុគ្គល​មួយ​ចំនួន​យក​គំរូ​តាម​ជនជាប់ចោទ​ទាំង​២​នាក់​នេះ ។

សូម​រំលឹក​ថា លោក កូយ សៅ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ចេញ​សាលា​ក្រមព្រហ្មទណ្ឌ​លេខ​១១៩៤”​ម​” ចុះ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ និង​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១១៩៥ ចុះ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ ដោយ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ទាំង​២​នាក់ ចំនួន​៤​បទ​ចោទ នៃ​២​សំណុំរឿង​ផ្សេង​គ្នា ដោយ​ដាក់គុក​២​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ត្រឹមតែ​៦​ខែ​ប៉ុណ្ណោះ ទើប​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាំងស្រុង ៕

កែសម្រួលដោយ