ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ទីតាំង​លួច​ផលិត​សាប៊ូ​​ និង​គ្រឿងសំអាង​ក្លែ​ង​ក្លាយ​​បញ្ជូនដល់​តុលាការហើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស្រី ម៉ាក់​នី កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ម្ចាស់​ទី​តាំ​លួច​ផលិត​សាប៊ូ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស្រី ម៉ាក់​នី កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ម្ចាស់​ទី​តាំ​លួច​ផលិត​សាប៊ូ និង គ្រឿងក្រអូប​ក្លែង​ជា​ផ្លូវការ ក្រោម​បទ​.​ធ្វើ​ត្រាប់​តាម​ពាណិជ្ជសញ្ញា សេវា​សញ្ញា ម៉ាក តាម​សមូហ ភាព ឬ​ពាណិជ្ជ​នាម​របស់​សហគ្រាស និង​នាំ​ចូល​ចែកចាយ ផលិតផល​គ្រឿងសំអាង​ពុំ​មាន​ចុះបញ្ជី​កា​ពី​ក្រសួង​សុ​ខា​ភិ​បាល ។

ដែល​បទល្មើស​នេះ​ប្រព្រឹត្ត​នៅ​ក្នុង​ឃ្លាំង​លេខ​៨៧ ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ សីហា ដែល​បទល្មើស​នេះ​មា​នប​ញ្ញាតិ​ឲ្យ​ផ្តន្ទាទោស តាម​មាត្រា​៦៥ នៃ​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ និង​បទល្មើស​ដែល​មា​នប​ញ្ញាតិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​១០ នៃ​ច្បាប់​ស្តី​នៃ​ការ​គ្រប់គ្រង​ឱសថ ។

តំណាង​អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើបអង្កេត សាកសួរ​លើ​ឈ្មោះ ចូ​វ ស៊ី​ឈាំ​ង (ZOU ZHIQIANG) ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជនជាតិ​ចិន និង​បាន​ចោទប្រកាន់​ជា​ផ្លូវការ ហើយ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន ។

គួ​រំលឹក​ថា ទីតាំង​ផលិត​សាប៊ូ​និង​គ្រឿងក្រអូប ព្រមទាំង​ឡេ​លាប​ខ្លួន​មួយ​កន្លែង​ដែល​សង្ស័យ​ថា​គ្មាន​ច្បាប់​អនុញ្ញាត និង​ក្លែងក្លាយ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ច្ចុ​ក្រសួងមហាផ្ទៃ ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ ។ បន្ទាប់​មក​បាន​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ចុះ​ធ្វើការ​ឆែកឆេរ​និង​បង្ក្រាប​ជាក់ស្ដែង ។

សមត្ថកិច្ច​ដកហូត​បាន​ផលិតផល​សម្រេច រួម​ជាមួយ​វត្ថុធាតុដើម​សរុប​២២​មុខ មាន​ទម្ងន់​ប្រហែល​៥​តោន ព្រមទាំង​សម្ភារៈ​ឧបករណ៍​សម្រាប់​ដំណើរការ​ផលិត​ជា​ច្រើន​មុខ​ទៀត ។ ចំណែក​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​ម្ចាស់​ទីតាំង​ក៏​ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សួរនាំ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ផង​ដែរ ។ ប្រតិបត្តិ​ការណ៍​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ឃ្លាំង​លេខ​៨៧ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ