ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅចាំទេស្ត្រី២នាក់នាំកូនរើសអេតចាយទៅមើលឪពុកឈឺជីវិតពួកគាត់លំបាកតោកយ៉ាកណាស់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​២​នាក់​បងប្អូន​ដែល​នាំ​កូន​ៗ​ដើរ​រើស​អេ​ត​ចាយ​ចោលផ្ទះ​សម្បែង​ដេក​ផ្លូវ​៣​ទៅ​៤​យប់​ទើប​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​គួរ​ឲ្យ​ស​ង្វែ​ក ព្រោះតែ​ជីវភាព​ក្រីក្រ​កាត់​ភ្លៀង​ផ្គរ​រន្ទះ​ដើម្បី​យក​សោហ៊ុយ​ទៅ​មើល​ឪពុក​ឈឺ​នៅ​ខេត្តកំពង់ចាម​នា​ពេល​កន្លង​មក​នោះ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ នេះ​បាន​ទទួល​អំណោយ​ជា​ថវិការ​ពី​គ្រួសារ​សប្បុរស​មួយ​នៅ​រាជធានី​ភ្នំពេញ​គឺ​លោក សេង គី…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​២​នាក់​បងប្អូន​ដែល​នាំ​កូន​ៗ​ដើរ​រើស​អេ​ត​ចាយ​ចោលផ្ទះ​សម្បែង​ដេក​ផ្លូវ​៣​ទៅ​៤​យប់​ទើប​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​គួរ​ឲ្យ​ស​ង្វែ​ក ព្រោះតែ​ជីវភាព​ក្រីក្រ​កាត់​ភ្លៀង​ផ្គរ​រន្ទះ​ដើម្បី​យក​សោហ៊ុយ​ទៅ​មើល​ឪពុក​ឈឺ​នៅ​ខេត្តកំពង់ចាម​នា​ពេល​កន្លង​មក​នោះ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ នេះ​បាន​ទទួល​អំណោយ​ជា​ថវិការ​ពី​គ្រួសារ​សប្បុរស​មួយ​នៅ​រាជធានី​ភ្នំពេញ​គឺ​លោក សេង គី ជា​អាជីវករ​លក់​ទា និង​ជ្រូក​ខ្វៃ​នូវ​ថវិការ​ចំនួន​១០​ម៉ឺន​រៀល​តាម​រយៈ​ភ្នាក់ងារ កោះសន្តិភាព ប្រចាំ​ខេត្តបន្ទាយមានជ័យ​ផ្ទាល់ ។

ថ្ងៃមុន​គ្រាន់តែ​ឃើញ​ពួក​គាត់​នាំ​កូនប្រុស​ស្រី​ដើរ​រើស​អេ​ត​ចាយ​កាត់​ភ្លៀង​ផ្គរ និង​រន្ទះ​ពិត​សែន​អាណិត​ពន់ពេក​ព្រោះ​ស្ត្រី​ទាំង​២​នាក់​បងប្អូន​ពរ​កូន​ផង ចង​កន្សែង​ធ្វើ​ជា​អង្រឹង​នៅ​នឹង​ដៃ​កង់​ឲ្យ​កូន​អង្គុយ​ផង ក្រោម​ដំណក់ទឹកភ្លៀង​ដែល​ក្បាល​ទារក​នៅ​តូច​ទាំងនោះ​បាន​ត្រឹមតែ​គ្រប​ដោយ​ថង់​ប្លា​ស្ទិ​ច តែ​ដងខ្លួន​រងារ​ដូច​កូន​សត្វ ។

ជួប​ផ្ទាល់​ដល់ទី​កន្លែង​រស់នៅ​របស់​ស្ត្រី​ទាំង​២​ខាងលើ​ក្នុងភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ពិតជា​គួរ​ឲ្យ​កាន់តែ​ស​ង្វែ​ក និង​អាណិត​ថែម​ទៀត​គឺ​ខ្ទម​របស់​ពួក​គាត់​មាន​តែ​ដំបូង​គ្មាន​ជញ្ជាំង​តែ​ម្តង ។ ពួក​គាត់​បាន​លើក​ម្រាមដៃ​១០​សំណូមពរ​សុំ​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​មេត្តា​ជួយ​ផង​ពោល​គឺ​ចង់បាន​លំនៅ​ដ្ឋា​ន​មាន​ជញ្ជាំង និង​តំបូល​ត្រឹមត្រូវ និង​ចង់​ឲ្យ​កូន​ៗ​បាន​រៀនសូត្រ​ដូច​គេ​ដូច​ឯង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ