ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឮ​ព្រឺ​សម្បុរ​! បារី​ក្លែងក្លាយ​មាន​ផ្ទុក​លាមក សត្វល្អិត និង​…

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា នាយក​គ្រប់គ្រង​ក្រុមហ៊ុន​បារី​អង់គ្លេស​និង​អា​មេ​រិ​ក Carreras Ltd. លោក Marcus…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា នាយក​គ្រប់គ្រង​ក្រុមហ៊ុន​បារី​អង់គ្លេស​និង​អា​មេ​រិ​ក Carreras Ltd. លោក Marcus Steele បាន​លើក​ឡើង​ថា បារី​ក្លែងក្លាយ​អាច​មាន​ផ្ទុក​នូវ​លាមក​របស់​មនុស្ស សត្វល្អិត​ផ្សេង​ៗ និង​ជាតិពុល​ជា​ច្រើន ដែល​នេះ​ធ្វើ​ឲ្យ​ខូចសុខភាព​ខ្លាំង​ជាង​បារី​របស់​ក្រុមហ៊ុន​ពិតប្រាកដ​។

ដោយសារ​តែ​ពន្ធ​ឡើងថ្លៃ មនុស្ស​ភាគច្រើន​ទំនោរ​ទៅ​នឹង​ការ​ទិញ​បារី​ក្លែងក្លាយ ព្រោះ​តែ​ពួក​វា​មាន​តម្លៃ​ថោក​ជាង​បារី​សុទ្ធ​ដល់​ទៅ​ពាក់កណ្តាល​។

លោក Steele បាន​ប្រាប់​ថា អ្នក​អង្កេត Jamaica ថា​៖ «​ពួក​យើង​បាន​រក​ឃើញ​លាមក និង​សត្វល្អិត​នៅ​ក្នុង​បារី​ក្លែងក្លាយ​ទាំងនោះ​។ បារី​គឺ​ត្រូវ​តែ​ទុក​ក្នុង​លក្ខខណ្ឌ​បរិយាកាស​មួយ​។ យើង​មិនដឹង​ថា វា​ពិតជា​ធ្វើ​ពី​ថ្នាំជក់​ពិត​ឬ​ក៏​អត់​ទេ​។ វា​អាច​ជា​ស្លឹក​សុទ្ធ ឬ​ក៏​លាយ​ជាមួយនឹង​អ្វី​ៗ​ផ្សេង​»​។

លោក​បាន​បន្ថែម​ថា បារី​ក្លែងក្លាយ​មាន​ផ្ទុក​សារធាតុ​កៅស៊ូ និង​កាបូនម៉ូណូអុកស៊ីត ជាង​ក្នុង​បារី​សុទ្ធ​ពិតប្រាកដ​។ វា​ក៏​អាច​មាន​ផ្ទុក​ផ្សិត សត្វល្អិត ពង​សត្វល្អិត និង​សូ​ម្បី​តែ​លាមក​​មនុស្ស​។

តាម​ការ​សិក្សា​របស់​មន្ទីរពិសោធន៍​នៅ​ប្រទេស​ក្រិ​ច បាន​ឲ្យ​ដឹង​ថា បារី​ក្លែងក្លាយ​ទាំង​នោះ​​មាន​ផ្ទុក​សារធាតុ​ញៀន​នីកូទីន កៅស៊ូ និង​កាបូនម៉ូណូអុកស៊ីត អាច​ច្រើន​ជាង​បារី​សុទ្ធ ១៥% ឬ ៧០% ឬ​អាច​ច្រើន​ដល់​ទៅ ១០០%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ