ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​នេះមិនធម្មតាទេ​ សមគំនិត​រំលោ.ភ​ទៀត​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ស្ត្រី​ម្នាក់​ត្រូវ​រង​ការ​ចាប់ខ្លួន​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​និង​ខេត្តតាកែវ ខណៈ​អនុវត្ត​ដីកាចាប់ខ្លួន​ពី​តុលាការ​ខេត្តតាកែវ​កាលពី​ថ្ងៃ​ទី​២៨ សីហា ២០១៨ នៅ​ចំណុច​ដុ​ង​ក្រឡ ភូមិ​រិ​ទ្ធី​សែន​ជ័យ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​។…

ខេត្តស្ទឹងត្រែង ៖ ស្ត្រី​ម្នាក់​ត្រូវ​រង​ការ​ចាប់ខ្លួន​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​និង​ខេត្តតាកែវ ខណៈ​អនុវត្ត​ដីកាចាប់ខ្លួន​ពី​តុលាការ​ខេត្តតាកែវ​កាលពី​ថ្ងៃ​ទី​២៨ សីហា ២០១៨ នៅ​ចំណុច​ដុ​ង​ក្រឡ ភូមិ​រិ​ទ្ធី​សែន​ជ័យ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​។

កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បាន​នាំ​ដីកាបង្គាប់​អោយ​ចាប់ខ្លួន​លេខ​២៨២១/២០១៨ របស់​លោក​ម៉ែ រ​ត្ថា ចៅ​ក្រប​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តតាកែវ ដោយ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ក្រោម​ការ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ដើម្បី​អនុវត្ត​ដីការ​នាំ​ខ្លួន​ស្ត្រី​ឈ្មោះ​ជា ស៊ី​ហេង អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ជម្រៅ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ដែល​ចុះ​អនុវត្ត​ដីកា​ខាងលើ​បានឱ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ ជា ស៊ី​ហេង អ​យុ​៣២​ឆ្នាំ ជា​ជន​ដែល​ត្រូវ​តុលាការ​ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​រំលោភ​សេពសន្ថវៈ​ប្រព្រឹត្ត​នៅផ្ទះ​សំណាក់​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ តាមបញ្ញា​ត្តិ​មាត្រា​៤០​និង​មាត្រា​៤៥​នៃ​ក្រមព្រហ្មទណ្ឌ​។

ដោយ​តុលាការ​យល់​ឃើញ​ថា បទល្មើស​ជា​បទឧក្រិដ្ឋ​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ហើយ​ជន​ត្រូវ​ចោទ​បាន​រត់គេច​ខ្លួន​មិនដឹង​ទៅ​ដល់​ទីណា តុលាការ​បាន​បង្គាប់​មក​មន្ត្រី​នគរបាល​យុត្តិធម៌​អោយ​តាម​ស្រាវជ្រាវ​រក​ចាប់ខ្លួន​និង​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ​ប្រគល់​ជូន​តុលាការ​សា​ម៉ី​ចាត់ការ​តាម​ច្បាប់​។

បន្ទាប់​ការ​គេចខ្លួន​រយៈ​ជាង​១​ឆ្នាំ​មន្ត្រី​នគរបាល​យុត្តិធម៌​បាន​ស្រាវជ្រាវ​ដឹង​ជន​ត្រូវ​ចោទ​មក​ស្នាក់​នៅ​ខេត្តស្ទឹងត្រែង ទើប​កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ​និង​ខេត្តស្ទឹងត្រែង​ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​ខេត្តស្ទឹងត្រែង​ចុះ​អនុវត្ត​ដីកា​បង្គាប់​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ និង​បញ្ជូន​ទៅ​កាន់​ខេត្តតាកែវ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ