ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​ស្រែកផ្អើលឆោឡោដល់​អ្នក​ជិតខាងនាំគ្នា​ដេញ​តាមចាប់​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​គេ​ទាំង​ព្រឹក​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កូន​មុំ​ដេញចាប់​បាន​ភ្លាម​ៗ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​។ ជនសង្ស័យ​ខាងលើ​ឈ្មោះ​លី…

ខេត្តរតនគិរី​៖ ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​គេ​ទាំង​ព្រឹក​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កូន​មុំ​ដេញចាប់​បាន​ភ្លាម​ៗ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​លី ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។ ចំណែក​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ឈ្មោះ​វ៉ា សុ​ផុ​ន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​។

សមត្ថកិច្ច​ប៉ូលិស​បានឱ្យ​​ដឹង​ថា បើ​តាម​កា​រៀបរាប់​ពី​ស្ត្រី​ម្ចាស់​ម៉ូតូ​បាន​រៀប​រាប់​​ថា ម៉ូតូ​របស់​គាត់​ម៉ាក​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី​១C-៨៣៤៤ ហើយ​នៅ​មុន​ពេល​កើតហេតុ នោះ​គាត់​បាន​ចត​ម៉ូតូ​នៅ​មុខ​ផ្ទះ​រួច​ដក​សោ​ចេញពី​ម៉ូតូ​យក​មក​ទុក​នៅ​លើ​គ្រែ​ក្បែរ​ម៉ូតូ​នោះ ដោយ​គាត់​ជាប់រវល់​បោក​ខោអាវ​នៅ​ខាងក្រោយ​ផ្ទះ រួច​ជនសង្ស័យ​ចូល​មក​យក​សោ​ចាក់​ម៉ូតូ​ជិះ​ចេញ​ទៅ ក្រោយមក​ម្ចាស់​ម៉ូតូ​បានឃើញ​ទាន់ ហើយ​ក៏​ស្រែក​ឆោឡោ​ដឹង​ដល់​អ្នក​ជិតខាង និង​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ប៉ូលិស​កូន​មុំ​ដេញចាប់​បាន​ភ្លាម​ៗ​ផង​ដែរ​។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា មុន​នឹង​ដេញចាប់​បាន​ជនសង្ស័យ​ម្នាក់​នេះ គឺ​សមត្ថកិច្ច​បើក​ម៉ូតូ​៤​ទៅ​៥​គ្រឿង​ដេញ​ពីក្រោយ​ដែល​មាន​ចំងាយ​ជិត​១០​គីឡូម៉ែត្រ​ទើប​ចាប់​បាន​ជនសង្ស័យ​នៅ​ចំណុច​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល​។

ក្រោយ​ពី​សមត្ថកិច្ច​ចាប់​បាន ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​នេះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ដោយ​មក​ស្នាក់​នៅ​ក្នុងស្រុក​កូន​មុំ​នេះ​២​ទៅ​៣​ខែ ហើយ​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​ក្នុង​ទឹកដី​ខេត្តក្រចេះ​ជា​ច្រើន​លើក​មក​ហើយ​តែ​មិន​ដែល​សមត្ថកិច្ច​ចាប់​បាន​នោះ​ទេ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​អធិការ​ស្រុក​កូន​មុំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាប់​ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ