មេដឹកនាំ​ប្រឆាំង​រុ​ស្ស៊ីសំខាន់​ម្នាក់ត្រូវ​កាត់ទោស​ដាក់គុក​


ប្រទេស​រុ​ស្ស៊ី ៖ មេដឹកនាំ​ប្រឆាំង​រុ​ស្ស៊ីសំខាន់​លោក​អា​ឡិច ​សី​ណា​វ៉ាល់​នី កាលពី​ថ្ងៃ​ទី​២៧ ​សីហា ​ត្រូវ​កាត់ទោស​នៅ​ក្រុង​មូ​ស្គូ ដាក់គុក​៣០​ថ្ងៃ​ពី​បទ​ធ្វើ​បាតុកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​កាលពី​ខែមករា​។

បើ​តាម​ចៅក្រម​លោក​អា​ឡិច​ សី​ស្តេ​ក្លី​អេ​វ បាន​​ថ្លែង​ឱ្យ​ដឹង​ថា លោក​ណា​វ៉ាល់​នី​ មាន​ទោស​ពី​បទ​រំលោភ​បំពាន​ច្បាប់​​យោង​តាម​មាត្រា​២០.២​ នៃ​ច្បាប់ព្រហ្មទណ្ឌ ហើយ​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ឃុំឃាំង​រដ្ឋបាល​រយៈពេល​៣០​ថ្ងៃ​។

គួររំលឹកថា កាលពី​ថ្ងៃ​ទី​២៥ ​សីហា​ មេដឹកនាំ​ប្រឆាំង​រូប​នេះ ត្រូវ​ចាប់ខ្លួន​នៅ​មុខ​ផ្ទះ​របស់​គេ​​នាទី​ក្រុង​មូ​ស្គូ ហើយ​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស បន្ទាប់​មក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​សារ​​បាក់​ម្រាមដៃ​ពេល​ចាប់ខ្លួន​។

នៅ​​ក្នុង​សវនាការ​លោក​ណា​វ៉ាល់​នី ​បាន​និយាយ​ថា នេះ​ជា​នីតិវិធី​ដ៏​ចម្លែក​ជាមួយ​ទិស​ដៅ​តែ​មួយ​គត់ រារាំង​ខ្ញុំ​មិន​ឲ្យ​ទៅ​ចូលរួម​ក្នុង​ការ​រៀបចំ​រលក​នៃ​ការ​តវ៉ា​ជាតិ​មួយ​ប្រឆាំង​ការ​តម្លើង​អាយុ​ចូល​និវត្តន៍​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ