ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន ៖ កូរ៉េ​ខាង​ជើង​នៅ​តែ​ជា​ការ​គំរាម​កំហែង​សន្តិសុខ​របស់​ខ្លួន

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន​-​កូរ៉េ​ខាងជើង ៖ បើ​តាម​ក្រសួង​ការពារ​ប្រទេស​ជប៉ុន ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ​សីហា វាយតម្លៃ​ថា កូរ៉េ​ខាងជើង​នៅ​តែ​ជា​ការ​​គំរាមកំហែង​មួយ​សម្រាប់​សន្តិសុខ​ជប៉ុន ទោះបី​មានការ​បញ្ឈប់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​ការ​សន្យា​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង ​អ៊ុ​ន…

ប្រទេស​ជប៉ុន​-​កូរ៉េ​ខាងជើង ៖ បើ​តាម​ក្រសួង​ការពារ​ប្រទេស​ជប៉ុន ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ​សីហា វាយតម្លៃ​ថា កូរ៉េ​ខាងជើង​នៅ​តែ​ជា​ការ​​គំរាមកំហែង​មួយ​សម្រាប់​សន្តិសុខ​ជប៉ុន ទោះបី​មានការ​បញ្ឈប់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​ការ​សន្យា​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង ​អ៊ុ​ន រំសាយ​នុយ​ក្លេ​អ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ក្ដី​។

តាម​របាយការណ៍​នោះ​របស់​ជប៉ុន​ បាន​សរសេរ​​ឱ្យ​ដឹង​ថា បណ្ដា​សកម្មភាព​យោធា​របស់​កូរ៉េ​ខាងជើង តំណាង​ឲ្យ​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត ដែល​ប្រទេស​យើង​ប្រឈម​មុខ​។​របាយការណ៍​ក៏​គូសបញ្ជាក់​ដែរ​ពី​បណ្ដា​បញ្ហា​សន្តិសុខ ទាក់ទិន​ដល់​កម្លាំងយោធា​ដែល​កាន់តែ​ខ្លាំង​ទៅ​របស់​ចិន​និង​មហិច្ឆតា​ដែនដី​របស់​ចិន​។

ការ​ចេញផ្សាយ​របាយការណ៍​នេះ កើត​មាន​ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ លុប​ចោល​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​២៤ ​សីហា​ ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក គឺ​លោក ​MIKE POMPEO ​នៅ​កូរ៉េ​ខាងជើង ដោយ​ថា​ មក​ពី​គ្មាន​ការ​រីក​ចម្រើន​លើ​បញ្ហា​រំសាយ​នុយក្លេអ៊ែរ​។

ចាប់តាំងពី​ការ​ជួប​គ្នា​កំពូល​កាលពី​ថ្ងៃ​ទី​១២ ​មិថុនា រវាង​លោក​ត្រាំ ​និង​លោក​គី​ម​ជុង​ អ៊ុ​ន​ដែល​សន្យា​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​មក នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អាបេ​ បាន​ថ្លែង​ថា ប្រទេស​របស់​លោក​នឹង​ពុំ​ផ្លាស់​ប្ដូរ​ជំហរ​យោធា​របស់​ខ្លួន​ចំពោះ​ក្រុង​ព្យុ​ង​យ៉ាង​ឡើយ បើ​ដរាបណា​ពុំ​ទាន់​ឃើញ​វិធានការ​ជាក់ស្ដែង អាច​ត្រួតពិនិត្យ​បាន​ និង​ពុំ​មានការ​ប្រែ​ក្រឡាស់ នៃ​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ទេ​នោះ​។

របាយការណ៍​សរសេរ​ទៀត​ថា ​យើង​ត្រូវ​តាមដាន​មើល​កូរ៉េ​ខាងជើង​ដោយ​ដិត​ដល់​ ដើម្បី​ឲ្យ​ដឹង​ថា តើ​វិធានការ​ណាខ្លះ​ដែល​គេ​បាន​ចាត់​ ដើម្បី​បោះបង់​ចោល​កម្មវិធី​នុយ​ក្លេអ៊ែរ​ និង​បាលី​ស្ទិ​ក​។

កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​រាយការណ៍​នា​ថ្ងៃ​ទី​២៧ ​សីហា​ថា លោក​ត្រាំ​លុប​ចោល​ទស្សន​កិច្ច​របស់​លោក​ POMPEO ​នៅ​កូរ៉េ​ខាងជើង ក្រោយ​ទទួល​លិខិត​ប្រទូស្ត​រ៉ា​យ​មួយ​ពី​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​មួយ​រូប​។ ​ចំណែក​សារព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង ចោទប្រកាន់​អា​មេ​រិ​កថា លេងល្បែង​មុខ​២​ ហើយ​ប្រើ​ឧបាយកល​ឧក្រិដ្ឋ​មួយ​ដោយ​លុប​ចោល​ទស្សនកិច្ច​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ