ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នើ​កាត់ទោស​បណ្ដា​ឧត្ដមសេនីយ៍​មី​យ៉ា​ន់​ម៉ា

5 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្នុង​របាយការណ៍​លម្អិត​មួយ ពួក​អ្នក​ស៊ើ​ប​អង្កេត​អង្គការ​សហ​ប្រជា​ជាតិ​​វាយតម្លៃ​ថា បណ្ដា​ឧត្ដមសេនីយ៍​សំខាន់​ៗ​របស់​មី​យ៉ា​ន់​ម៉ា ក្នុង​នោះ​រួម​មាន​នាយ​អគ្គ​មេ​បញ្ជាការ​ឧត្ដមសេនីយ៍​ MIN AUNG HLAING ​ផង…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្នុង​របាយការណ៍​លម្អិត​មួយ ពួក​អ្នក​ស៊ើ​ប​អង្កេត​អង្គការ​សហ​ប្រជា​ជាតិ​​វាយតម្លៃ​ថា បណ្ដា​ឧត្ដមសេនីយ៍​សំខាន់​ៗ​របស់​មី​យ៉ា​ន់​ម៉ា ក្នុង​នោះ​រួម​មាន​នាយ​អគ្គ​មេ​បញ្ជាការ​ឧត្ដមសេនីយ៍​ MIN AUNG HLAING ​ផង ត្រូវ​តែ​កាត់ទោស​ពី​បទឧក្រិដ្ឋ​របស់​​ពួក​គេ​ប្រឆាំង​ពួក​រ៉ូ​ហ៊ី​ង​យ៉ា​។

នេះ​ជា​ការ​ថោ្ក​ល​ទោស​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​របស់​អង្គការសហប្រជាជាតិ​ប្រឆាំង​មី​យ៉ា​ន់​ម៉ា​។ ​មួយ​ឆ្នាំ​ក្រោយ​ចាប់ផ្ដើម​អំពើ​ហិង្សា​ប្រឆាំង​ពួក​ជនជាតិភាគតិច​គ្មាន​ប្រទេស​រ៉ូ​ហ៊ីង​យ៉ា អ្នក​ស៊ើ​ប​អង្កេត​១​ក្រុម ​ដែល​ធ្វើការ​ឲ្យ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ទី​២៧​ សីហា​ បាន​ស្នើ​ឲ្យ​មានការ​សុំ​លាលែង​ពី​តំណែង​ជា​បន្ទាន់​របស់​ប្រមុខ​កងទ័ព​មី​យ៉ា​ន់​ម៉ា ឧត្ដមសេនីយ៍​ MIN AUNG HLAING ​ហើយ​ឲ្យ​នាំ​ខ្លួន​ទៅ​កាត់ទោស​នៅ​មុខ​តុលា​ការ​អន្តរ​ជាតិ​ពី​បទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ​នេះ​ជា​ដំណើរការ​មួយ​ដែល​ពិបាកទៅ​រួច​នា​ពេល​បច្ចុប្បន្ន​។

កាលពី​ថ្ងៃ​ទី​២៥​ សីហា​ ឆ្នាំ​២០១៧ ក្រោយ​ការ​វាយលុក​មួយ​របស់​កងទ័ព​សង្គ្រោះ​រ៉ូ​ហ៊ីង​យ៉ា​ នៃ​រដ្ឋ​រ៉ា​ឃី​ន ប្រឆាំង​បណ្ដា​ប៉ុស្តិ៍​សន្តិសុខ​តាម​ព្រំដែន កងទ័ព​មី​យ៉ា​ន់​ម៉ា​បាន​បើក​ធ្វើ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​មួយ​ប្រឆាំង​ពួក​បះបោរ​។​ រួច​បន្ទាប់​ពី​នេះ ​វា​បាន​ក្លាយទៅជា​ការ​​បោសសម្អាត​ជនជាតិភាគតិច​ ហើយ​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​បំផុត​មួយ​ពុំ​ធ្លាប់​មាន រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​។

​មនុស្ស​ជិត​៧៥០.០០០​នាក់​រត់​ភៀស​ខ្លូ​ន​ចេញពី​ការ​សម្លាប់​រង្គាល​របស់​កង​យោធា​មី​យ៉ាន់​ម៉ា ដោយរ​ត់ទៅ​កាន់​ប្រទេស​បង់​ក្លា​ដែ​ស​ជិតខាង រួច​បច្ចុប្បន្ន​រស់នៅ​ពា​ពាក់​ពពូន​គ្នា​ក្នុង​បណ្ដា​ជំរំ​ក្នុង​ដែនដី​ប្រទេស​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ