ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរ​ព្រលឹង​ចុង​សក់ ក្រោយ​ឡាន​ដឹង​សាំង​១​ម៉ឺន​លី​ត្រ​បុក​រះ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធន់​តូច​ម៉ាក KIA មួយ​គ្រឿង​បាន​ក្រពឹត​ផ្នែក​ខាង​មុខ​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង ខណៈ​ដែល​ម្ចាស់​ចត​ទុក​ចោល​ហើយ ត្រូវ​បាន​រថយន្ត​ដឹក​សាំង​ធន់​ធំ​មួយ​គ្រឿង​ដែល​មាន​ចំណុះ​រហូត​ទៅ​ដល់​ចំនួន​១​ម៉ឺន​លី​ត្រ បាន​បើក​គេច​ពី​រថយន្ត​មួយ​គ្រឿង​រ៉េ​ចង្កូត​ទៅ​កៀរ​កៀប​ជាប់​ទៅ​នឹង​ខឿន​ចិញ្ចើម​ផ្លូវ និង​បន្ត​ទៅ​បុក​រថយន្ត​ពីរ​បាំង​មួយ​គ្រឿង​ទៀត​ដែល​កំពុង​តែ​បើក​ខាង​មុខ​ផង​ដែរ​នោះ ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធន់​តូច​ម៉ាក KIA មួយ​គ្រឿង​បាន​ក្រពឹត​ផ្នែក​ខាង​មុខ​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង ខណៈ​ដែល​ម្ចាស់​ចត​ទុក​ចោល​ហើយ ត្រូវ​បាន​រថយន្ត​ដឹក​សាំង​ធន់​ធំ​មួយ​គ្រឿង​ដែល​មាន​ចំណុះ​រហូត​ទៅ​ដល់​ចំនួន​១​ម៉ឺន​លី​ត្រ បាន​បើក​គេច​ពី​រថយន្ត​មួយ​គ្រឿង​រ៉េ​ចង្កូត​ទៅ​កៀរ​កៀប​ជាប់​ទៅ​នឹង​ខឿន​ចិញ្ចើម​ផ្លូវ និង​បន្ត​ទៅ​បុក​រថយន្ត​ពីរ​បាំង​មួយ​គ្រឿង​ទៀត​ដែល​កំពុង​តែ​បើក​ខាង​មុខ​ផង​ដែរ​នោះ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ ខែ សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៣៧០ កែង​នឹង​ផ្លូវ​ត្រសក់ផ្អែម (​ផ្លូវ​លេខ​៦៣) ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​ដឹក​សាំង​ម៉ាក ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៧១០៥ មួយ​គ្រឿង ដែល​មាន​ផ្ទុក​សាំង​ចំណុះ​១​ម៉ឺន​លី​ត្រ​ពេញ​ក្នុង​ស៊ីទែន​នោះ​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ស៊ឹង ទូច បាន​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧០​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក RANG ROVER មួយ​គ្រឿង​បើក​មក​បត់​ខាង​មុខ ។

ពេល​នោះ​បុរស​អ្នកបើកបរ​រថយន្ត​ដឹក​សាំង​ក៏​បាន​បួង​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​ទៅ​កៀរ​រថយន្ត​ធន់​តូច​ម៉ាក KIA ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AP-៣៩៩០ មួយ​គ្រឿង ដែល​ម្ចាស់​ចត​ទុក​នៅ​ស្ងៀម​ទៅ​កៀប​ជាប់​ជាមួយនឹង​ខឿន​ចិញ្ចើម​ផ្លូវ​បណ្តាល​អោយ​ក្រពឹត​ផ្នែក​ខាង​មុខ​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មិនតែប៉ុណ្ណោះ​រថយន្ត​ដឹក​សាំង​មួយ​គ្រឿង​ខាងលើ​នេះ​មិន​បាន​ឈប់​ភ្លាម​នោះ​ទេ ដោយ​បាន​បន្ត​ជ្រុល​ទៅ​បុក​រថយន្ត​ពីរ​បាំង ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AL-៤៩៧៨ មួយ​គ្រឿង​ទៀត ដែល​កំពុង​តែ​បើក​ស្រប​ទិស​គ្នា​ខាង​មុខ​បណ្តាល​អោយ​ក្រពឹត​បន្ថែម ទៀត​ផង​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​រថយន្ត​ទាំង​ពីរ​គ្រឿង​ជា​បន្តបន្ទាប់​គ្នា​នេះ​ដែរ​គឺ​កើតឡើង​ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​ដឹក​សាំង​បង្ក​មួយ​គ្រឿង​នេះ​បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង មិនមែន​ដោយសារ​តែ​រថយន្ត​ខាងលើ​ដាច់​ហ្វ្រាំង​ជាន់​មិន​ស៊ី​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន និង​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ហើយ​ក៏​តម្រូវ​អោយ​ភាគី​ទាំងអស់​ធ្វើការ​ដោះស្រាយ​គ្នា ដោយ​ភាគី​ខាង​តំណាង​ក្រុមហ៊ុន​ខាង​រថយន្ត​ដឹក​សាំង​បង្ក​បាន​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​គ្នា និង​យល់​ព្រមយក​រថយន្ត​ម៉ាក KIA និង រថយន្ត​ពីរ​បាំង​ដែល​រង​ការ​ខូចខាត​ទាំង​ពីរ​គ្រឿង​ទៅ​ធ្វើការ​ជួស​ជុល​អោយ​ជា​ការ​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ