ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ប្តីប្រពន្ធ​ពីរ​នាក់​ជួបគ្រោះអកុសលយ៉ាងរន្ធត់​នៅគល់ស្ពាន​អ្នក​លឿង (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ ប្តី​ប្រពន្ធ​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​តែ​ត្រូវ​រថយន្ត​កូរ៉េ​ចំណុះ​៥​តោន​មួយ​គ្រឿង​បើក​បុក​ផ្ទប់​នឹង​របាំង​ដែក​អម​សងខាង​ផ្លូវ ពេល​ដែល​ជន​រង​គ្រោះ​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៨​សីហា​នេះ នៅ​ចំណុច​គល់​ស្ពាន​ហ្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​)…

ខេត្តព្រៃវែង ៖ ប្តី​ប្រពន្ធ​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​តែ​ត្រូវ​រថយន្ត​កូរ៉េ​ចំណុះ​៥​តោន​មួយ​គ្រឿង​បើក​បុក​ផ្ទប់​នឹង​របាំង​ដែក​អម​សងខាង​ផ្លូវ ពេល​ដែល​ជន​រង​គ្រោះ​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៨​សីហា​នេះ នៅ​ចំណុច​គល់​ស្ពាន​ហ្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​រួម​មាន ៖ បុរស​ជា​ប្តី​ឈ្មោះ ឃឿ​ន អាយុ​៣៧​ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ធា អាយុ​៣៩​ឆ្នាំ ។​ ជនរងគ្រោះ​​ទាំង​២​ជា​អាជីវករ​លក់​បន្លែ​នៅ​ក្នុង​ផ្សារ​អ្នក​លឿង និង​មាន​ទីលំនៅ​ក្នុង​ឃុំ​ព្រែក​ទំលាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល​។

ប្រភព​ព័​ត៌​មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ប្តី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់ ពាក់​ស្លាក​លេខ កណ្តាល ១R-១៥៩៤ ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងកើត បម្រុង​ឆ្លងស្ពាន​ហ្សឹ​បា​សា ឆ្ពោះទៅ​ផ្ទះ​នៅ​ឃុំ​ព្រែក​ទំលាប់ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​( កូរ៉េ ) ចំណុះ​៥​តោន ដែល​បើក​ចុះ​ពីលើ​ស្ពាន​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បាន​បើក​ឆ្លង​ទ្រូង​ថ្នល់​ជ្រុល​មក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ផ្ទប់​ទៅ​នឹង​របាំង​ដែក​អម​សងខាង​ថ្នល់ បណ្តាល​អោយកៀប​ស្ត្រី​រង​គ្រោះ​​ជាប់​ជាមួយ​ម៉ូតូ​និង​របាំង​ដែក ចំណែក​បុរស​រង​គ្រោះជា​ប្តី និង​រថយន្ត​បង្ក​បាន​ហោះ​ចេញពី​ផ្លូវ ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​លិច​បាត់​ទាំង​រថយន្ត និង​មនុស្ស​។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​មាន​បុរស​ម្នាក់​ដែល​ស្គាល់​ជន​រង​គ្រោះ​បាន​លោត​ចុះ​ទៅ​ក្នុង​ទឹក​រាវរក​ឃើញ​បុរស​រង​គ្រោះជា​ប្តី ស្រង់​យក​មក​លើគោក​វិញ ប៉ុន្តែ​ជា​អកុសល​បុរស​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​។

ចំណែក​ខាង​សមត្ថកិច្ច​បានអោយ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​ភ្លាម គេ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ជា​ព្រូ​រថយន្ត​បង្ក យក​ទៅ​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពាមរ​ក៍ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ពុំ​មាន​នរណា​ម្នាក់​បានឃើញ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​អ្នកខ្លះ​សន្និដ្ឋាន​ថា អ្នកបើកបរ​អាច​ស្លាប់​នៅ​ក្នុង​រថយន្ត​ដែល​លិច​ក្នុង​ទឹក ឯ​អ្នកខ្លះ​ទៀត​ថា អ្នកបើកបរ​អាច​រត់គេច​បាត់​ទៅ​ហើយ​។

ទោះជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​កំពុង​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ពី​ក្នុង​ទឹក​ឡើង​មក​លើគោក​ហើយ ដូច្នេះ​នៅ​ពេល​លើក​រថយន្ត​ឡើង​មក​ដល់​លើគោក គេ​នឹង​អាច​ដឹង​ហើយ​ថា​តើ​អ្នកបើកបរ​រថយន្ត​បង្ក​បានស្លាប់​ឬ​ក៏នៅ​រស់ ព្រោះ​បើ​អ្នកបើកបរ​នៅ​ក្នុង​រថយន្ត​ច្បាស់​ជា​ស្លាប់ តែបើ​មិនឃើញ​ក្នុង​រថយន្ត​ទេ ច្បាស់​ជា​រត់គេច​ខ្លួន​បាត់​ទៅហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ