ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បក្ស​យុវជន​ប្រកាស​ទទួល​ការ​រិះគន់​គ្រប់​មជ្ឈដ្ឋាន​ទៅ​ប្រាប់​នាយក​រដ្ឋមន្ត្រី ដើម្បី​កែទម្រង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ចង់​ឲ្យ​មានការ​អភិវឌ្ឍ​ប្រទេស​ជាតិ តាម​រយៈ​ការ​រិះគន់​ដើម្បី​ស្ថាបនា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក​ពេជ្រ ស្រស់ បាន​ប្រកាស​ទទួលយក​មតិ រិះគន់​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ជា​ជាង​ការ​លាប​ពណ៌​គ្នា ឬ​វាយប្រហារ​គ្នា​ទៅ​ប្រាប់​សម្តេច​នាយក​រដ្ឋមន្ត្រី តាម​រយៈ…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ចង់​ឲ្យ​មានការ​អភិវឌ្ឍ​ប្រទេស​ជាតិ តាម​រយៈ​ការ​រិះគន់​ដើម្បី​ស្ថាបនា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក​ពេជ្រ ស្រស់ បាន​ប្រកាស​ទទួលយក​មតិ រិះគន់​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ជា​ជាង​ការ​លាប​ពណ៌​គ្នា ឬ​វាយប្រហារ​គ្នា​ទៅ​ប្រាប់​សម្តេច​នាយក​រដ្ឋមន្ត្រី តាម​រយៈ «​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​» ។

ការ​លើក​ឡើង​របស់​មេ​បក្ស​យុវជន​នេះ បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​បាន​រិះគន់​លោក​ថា អ្នក​យោ​បាយ​កាន់ជើង​រាជរដ្ឋាភិបាល ដើម្បី​ផលប្រយោជន៍​តែ​ប៉ុណ្ណោះ ។

លោក ពេជ្រ ស្រស់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០១៨ បាន​ប្រកាស​ឲ្យ​អ្នក​ពូកែ​ជេរ​ពូកែ​រិះគន់ លាប​ពណ៌ ចូលរួម​ផ្តល់​មតិ​តាម​រយៈ​ខ​មិន​លើ​បណ្តាញ​សង្គម ឬ​ផ្ញើ​សារ​ផ្តល់​គំនិតល្អ​ៗ​បាន​ជាតិ ដើម្បី​លោក​យក​ទៅ​ប្រាប់​នាយក​រដ្ឋមន្ត្រី​ផ្ទាល់​តែ​ម្តង ។ ប្រធាន​គណបក្ស​យុវជន​រូប​នេះ​បាន​បញ្ជាក់​ថា «​យើង​កុំ​នៅ​ប៉ូ​ល​ចាស់​ដដែល​ៗ​ពេក យើង​សុំ​កាត់​បន្ថយ​ការ​ជេរ​នេះ​មក​ជា​ការ​ផ្តល់​យោបល់​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ ។ អស់លោក​ដែល​ពូកែ​ជេរ​ដែល​ដឹង​ថា ការ​អភិវឌ្ឍ​បែប​ណា​អស់លោក គួរ​ផ្តល់​មតិ​តាម Comment តាម​នេះ​ថា ពេជ្រ ស្រស់ ជួយ​ប្រាប់​ចំណុច​នេះ​ទៅ​កាន់​សម្តេច​តេ​ជោ ហ៊ុន សែន​ផង អស់លោក​ប្រើ​ខ្ញុំ​មក​ក្រែង​អស់លោក​ស្គាល់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ថា អា​យ៉ង​» ។

មេ​បក្ស​យុវជន​ក៏​បាន​គូសបញ្ជាក់​ទៅ​កាន់​ក្រុមប្រឆាំង​ទៀត​ថា ៖«​អស់លោក​ប្រើ​ខ្ញុំ​មក អស់លោក​មិន​ពេញចិត្ត​អ្វី​នៅ​ក្នុង​សង្គម អស់លោក​សរសេរ​មក ជៀសវាង​ការ​ជេរ​អត់​ប្រយោជន៍ ហើយ​ខ្ញុំ​នឹង​ស៊ើបអង្កេត​ជាក់ស្តែង ។ នេះ​ជា​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា ។ ទ​ង្វើ​រ​នេះ​ផ្លាស់​ប្តូរ​ពី​ការ​ជេរ​គ្នា ការ​លាប​ពណ៌​គ្នា​មក​រួម​គ្នា អភិវឌ្ឍន៍​មួយ​ពិតប្រាកដ​» ។ លោក ពេជ្រ ស្រស់ ក៏​បាន​ស្នើ​ទៅ​កាន់​ក្រុមប្រឆាំង ឬ​ក្រុម​អ្នក​រិះគន់​បែប​មក​ធ្វើការ​ផ្តល់ យោបល់​ក្នុង​ន័យ​ស្ថាបនា កសាង​ប្រទេស​ឲ្យ​មាន​ភាព​ជឿនលឿន និង​ធ្វើ​ឲ្យ​ជាតិខ្មែរ​រឹង​មាំ ព្រោះ​បរទេស​មិន​ជួយ​ខ្មែរ​ជា​ជាង​ខ្មែរ​ជួយ​គ្នា​នោះ​ទេ​ ។ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ក៏​បាន​លើក​ឡើង​ថា យុវជន​ទាំងអស់​គួរ​ចូលរួម​អភិវឌ្ឍន៍​តាម​រយៈ​ទ​ង្វើ​រ​របស់​ខ្លួន​បន្តិច​ម្នាក់​ៗ និង​ប្រកាន់​និន្នាការ​នយោបាយ និង​ជៀសវាង​ពឹង​បរទេស​មក​ជួយ ដើម្បី​ប្រយោជន៍​ខ្លួន ។ យុវជន ឬ​អ្នកនយោបាយ​មិន​គួរ​និយាយ​ពាក្យ​សំដី​លាប​ពណ៌ ញុះញង់ ដើម្បី​ប្រយោជន៍​ផ្ទាល់​ឲ្យ​គេ​ឈឺចាប់​ទេ ។

លោក​សង្កត់ធ្ងន់​ថា «​ក្នុង​នាម​យើង​ជា​មនុស្ស ឬ​ជា​កញ្ចក់​យើង​ត្រូវ​ឲ្យ​គេ​ឆ្លុះ​ឲ្យ​ឃើញ​នូវ កំហុស​របស់​គេ ។ គេ​ដឹកនាំ​ទៅ​ខុស​គេ​ត្រូវ​ដឹង​ទ​ង្វើ​របស់​គេ ។ សូម​បងប្អូន​ចាំ​ថា យើង​បង្ខំ​គេ ទទួលកំហុស​របស់​គេ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ឲ្យ​គេ​រៀន​ទទួលកំហុស​របស់​គេ ទាំង​គេ​ទទួលយក​ដោយ​ខ្លួន​គេ​» ​។ ជាមួយ​គ្នា​នោះ​ដែរ លោក ពេជ្រ ស្រស់ ក៏​បាន​លើក​ឡើង​ថា ការ​ចូលរួម​ក្នុង​«​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​» គឺជា​នយោបាយ​ថ្មី​មួយ​ក្នុង​ន័យ​អភិវឌ្ឍន៍ និង​ស្ថាបនា​ប៉ុណ្ណោះ មិន មែន​គណបក្ស​យុវជន ឬ​គណបក្ស​នយោបាយ​ទាំង​អស់នោះ​ចូលរួម​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​» ។

លោក​បន្ថែម​ថា​ការ​ធ្វើ​បែប​នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចការរដ្ឋបាល​សាធារណៈ​តាម​រយៈ​ស្វែងរក​ភស្តុ​ង​តាង​ពិត​ទៅ​បង្ហាញ​ពី​ការ​ពិត​ទៅ​កាន់​អ្នកដឹកនាំ​ប្រទេស​ក្នុង​ការ​កែទម្រង់ ដើម្បី​ប្រទេស​រីក​ចម្រើន ។
មេ​បក្ស​យុវជន​កម្ពុជា​ក៏​បាន​លើក​ឡើង​ថា ការ​ចូលរួម​របស់​ប្រធាន​គណបក្ស​នយោបាយ​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ​បង្ហាញ​ពី​កា​រវិ​វត្ត​នយោបាយ​មួយ​បង្រួបបង្រួម ជាតិ​ដែល​ជា​គោលបំណង​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ​ចង់បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ