ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយ​ក្លាយជា​ទុក្ខ​…​សម្រែក​«​ជួយ​កូន​ខ្ញុំ​ផង !»​តែ​ហួសពេល​ទៅ​ហើយ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​ក្មេង​ប្រុស​ម្នាក់​លង់ទឹក​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​កន្លែង​បង្ហៀរទឹក​៦​មក​រា ស្ថិត​ក្នុងភូមិ​ក្បាល​បី ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ ករណី​ក្មេង​ប្រុស​ម្នាក់​លង់ទឹក​ស្លាប់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​កន្លែង​បង្ហៀរទឹក​៦​មក​រា ស្ថិត​ក្នុងភូមិ​ក្បាល​បី ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ។

នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា សព​ជន​រង​គ្រោះ​ឈ្មោះ ឌុ​ច ចាន់​តុលា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស​ថ្នាក​ទី​៩ មាន​ទីលំនៅ​ភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ ឌុ​ច ចាន់​តុលា បាន​មក​លេង​បង្ហៀរទឹក​៦​មក​រា ជា​លក្ខណៈ​គ្រួសារ​ជាមួយនឹង​ឪពុក​ឈ្មោះ ឌុ​ច ផ​ល្លី និង​ម្តាយ​ឈ្មោះ ប៉ៃ សុភា ព្រម​ទាំ​បងប្អូន​ដទៃ​ទៀត នៅ​ពេល​ដែល​កំពុង​តែ​ងូតទឹក​លេង​យ៉ាង​សប្បាយ​នោះ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​លេង​បង្ហៀរទឹក​ផ្នែក​ខាងលើ​ផ្លូវ​ឆ្លងកាត់ ស្រាប់តែ​ជន​រង​គ្រោះ​បាន​រអិល​ជើង​ដួល​ធ្លាក់​ចូល​ទៅ​ល្បាក់ទឹក​ជ្រៅ​ជាប់​ខាងក្រោម​បង្ហៀរទឹក​លេច​បាត់​ទៅ​ក្នុង​ទឹក​ក៏​នាំ​គ្នារ​ផ្អើល​ឆោឡោ​ឡើង​ថា មាន​ក្មេង​លង់ទឹក​ហើយ ។

ឮ​ដូច្នោះ​ខាង​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ក៏​ស្រែក​សុំ​អោយ​បងប្អូន​ជួយ​មុជទឹករ​កកូន​របស់​គាត់​ផង ពេល​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ប្រជា​ការពារ​ភូមិ និង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​នាំ​គ្នា​ជួយ​មុជទឹក​រាវរក​ជន​រង​គ្រោះ​អស់​រយ​:​ពេល​ប្រហែល​ជិត​មួយ​ម៉ោង ទើប​ប្រទះ​ឃើញ​ជន​រង​គ្រោះ​នៅ​បាត​ល្បាក់ទឹក​ជម្រៅ​ប្រហែល​ជាង​បី​ម៉ែត្រ​ក៏​នាំ​គ្នា​លើក​ជន​រង​គ្រោះ​ដាក់​លើ​គ្រែ​នាំ​គ្នា​ធ្វើ​ចលនា​អោយ​តែ​មិនឃើញ​មាន​ដង្ហើម សង្គ្រោះ​អស់ចិត្ត​ទើប​ដឹង​ថា ជន​រង​គ្រោះ​បាន​ផុតដង្ហើម​ស្លាប់​បាត់​ទៅ​ហើយ ។

ខាង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​លើ​ដងខ្លួន​សព​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​អោយ​កត់សំគាល់​ឡើយ បន្ទាប់​ពី​ពិនិត្យ​ចប់​សព្វគ្រប់​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ