ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យតែឃើញស្រីៗបើកឡានគឺទប់ទំហឹងលែងជាប់…រហូតដកកាំភ្លើងបា.ញ់​អស់៥នាក់ហើយ

5 ឆ្នាំ មុន

អា​មេ​រិ​ក ​៖ តាម​ប្រភព​ពីMetro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ប្រហែលជា​កើ​តរោគ​ចិត្ត ព្រោះ​ពេល​​បាញ់​កាំភ្លើង​សំដៅ​ទៅ​ស្រី​ៗ​ពេលណា ក៏ក្នុងពេលនាង​កំពុង​​បើករថយន្តដែរ​​ មូលហេតុ​គឺ​មក​ពី​បុរស​នោះគិត​​ថា​នាង​មិន​សមឱ្យ​​មក​បើករថយន្តទេ ​គឺ​​សមតែ​នៅក្នុង​ផ្ទះ​បង្កើត​កូនប្រុស​ឱ្យ​ប្តី​ ។…

អា​មេ​រិ​ក ​៖ តាម​ប្រភព​ពីMetro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ប្រហែលជា​កើ​តរោគ​ចិត្ត ព្រោះ​ពេល​​បាញ់​កាំភ្លើង​សំដៅ​ទៅ​ស្រី​ៗ​ពេលណា ក៏ក្នុងពេលនាង​កំពុង​​បើករថយន្តដែរ​​ មូលហេតុ​គឺ​មក​ពី​បុរស​នោះគិត​​ថា​នាង​មិន​សមឱ្យ​​មក​បើករថយន្តទេ ​គឺ​​សមតែ​នៅក្នុង​ផ្ទះ​បង្កើត​កូនប្រុស​ឱ្យ​ប្តី​ ។

ឈ្មោះ Nicholas D’Agostino អាយុ​២៩​ឆ្នាំ ត្រូវ​បាន​តុលាការ​សម្រេច​ក្តី​ឲ្យ​ជាប់​ពន្ធនាគារ បន្ទាប់​ពី​បាន​បាញ់​ស្ត្រី​ពីរ​នាក់​រង​របួស​ នៅ​ក្នុង​រដ្ឋ​តិច​សាស់ កាលពី​ខែ​មីនា ​។ បុរស​ចិត្ត​ភ្លើង​​រូប​នេះ ដំបូង​ឡើយ​ត្រូវ​បាន​ប៉ូ​លិស​​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​១០ ​កក្កដា ​កន្លង​មកនេះ ក្រោយ​ពី​បាញ់​ស្ត្រី​ម្នាក់​កំពុង​បើករថយន្ត​ ។

រូបគេ​បាន​លើក​ឡើង​ថា នេះ​មក​ពី​ស្ត្រី​ម្នាក់​នោះ​ បើក​ចូល​គន្លង​របស់​ខ្លួន ​។ ជន​រង​គ្រោះរង​របួស​ត្រូវ​ទ្រូង ក្បែរ​នឹង​បេះដូង​ ។ D’Agostino បាន​ចំណាយពេល​៦​ស​ប្តា​ហ៍​​ក្នុង​គុក ហើយ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​មួយនឹង​ប្រាក់​ធានា៧.៥០០០​ដុល្លារ ​។

បី​ថ្ងៃក្រោយមក គេ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ម្តងទៀត ក្រោយ​រក​ឃើញ​ថា បាន​បាញ់​ស្ត្រី​ម្នាក់ ​កាលពី​ខែមីនា​។ ខ្មាន់កាំភ្លើង​ប្រហារ​ស្រី​ៗ បាន​បាញ់​ទៅ​លើ​ស្ត្រី​ម្នាក់​បើករថយន្ត​ចេញពី​ស្ថានីយ​ចាក់​សាំង ​។ នាង​ថា ដំបូង​ឡើង​ មិនដឹង​ថា គេ​បាញ់​ត្រូវ​នាង​នោះ​ទេ​​ ស្រាប់តែ​ឃើញ​ហូរ​ឈាម​ចេញពី​ដៃ​ខាងស្តាំ​។

ប៉ូ​លិសបាន​ប្រាប់​ថា ជន​ដៃដល់​បាន​សារភាព​ថា បាន​បាញ់​ស្ត្រី​ជា​អ្នកបើកបរ​៥​នាក់​រួច​មក​ហើយ ដោយ​គិត​ថា ពួក​គេ​មិន​សមឱ្យ​មក​បើករថយន្ត​ដូច​ប្រុស​ៗ​​នោះ​ទេ​ ។ នៅ​ពេល​នេះ D’Agostino ជាប់​នៅ​ក្នុង​គុក​ជាមួយនឹង​ប្រាក់​ពិន័យ២៥០.០០០​ដុល្លារ សម្រាប់​ការ​ចាប់ខ្លួន​ជា​លើក​ទី​ពីរ​ ។

អត្ថបទសរសេរ ដោយ