ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅរកប្តី ស្រាប់​តែប្រទះឃើញ​ប្តីដេកដួល​ក្នុង​ចម្ការ​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនៈគីរី ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​បែក​កំភួនជើង​ខាងស្ដាំ​ខ្ទេច​ដោយសារ​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​កាត់​ដើមឈើ​ក្នុង​ចំការ​បណ្តាល​ឱ្យ​រលំ​សង្កត់ពីលើ​ជើង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០១៨ ចំណុច​កើតហេតុ​នៅ​អូរ​ខ្វេះ​ ក្នុងភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ​។…

ខេត្ត​រតនៈគីរី ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​បែក​កំភួនជើង​ខាងស្ដាំ​ខ្ទេច​ដោយសារ​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​កាត់​ដើមឈើ​ក្នុង​ចំការ​បណ្តាល​ឱ្យ​រលំ​សង្កត់ពីលើ​ជើង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០១៨ ចំណុច​កើតហេតុ​នៅ​អូរ​ខ្វេះ​ ក្នុងភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ​។

​បើ​តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កូន​មុំ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ​ឈូក ចាន់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរប​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា បើ​យោង​តាម​សម្ដី​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​ប្រហែល​៧​ព្រឹក ប្ដី​គាត់​បាន​យក​ម៉ា​ស៊ី​ត្រង់​ស៊ី​ន័​រ​ទៅ​កាត់​ដើមឈើ​នៅ​ចំការ​របស់​ខ្លួន នៅ​ខាងជើង​ផ្ទះ​មាន​ចំងាយ​១៥០០​ម៉ែត្រ ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាត់​ប្ដី​យូរ​ពេក​ក៏​បាន​ចេញពីផ្ទះ​ដើរទៅ​រក​ប្ដី​នៅ​ចំការ​ស្រាប់តែ​ប្រទះ​ឃើញ​ប្ដី​ដេក​ដួល​លើ​ដី​សន្លប់​បាត់​ទៅ​ហើយ រួច​គាត់​បាន​ទូ​រស​ព្វ័​ហៅ​បងប្អូន​ឱ្យមក​ជួយ​ដឹក​ប្ដី​ដើម្បី​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ លទ្ធផល​រក​ឃើញ​ថា ជន​រង​គ្រោះ​បាន​យក​ម៉ា​ស៊ី​ត្រង់​ស៊ី​ន័​រ​កាត់​ដើមឈើ​ដួល​ដល់​ដី​បាន​៤​ទៅ​៥​ដើម ហើយ​ជន​រង​គ្រោះ​បាន​កាត់​បន្ត​មួយ​កន្លែង​ដែល​មាន​ដើមឈើ​ដុះ​ជាប់​គ្នា​៥​ទៅ​៦​ដើម​ឃ្លាត​ពី​គ្នា​មួយ​ចង្កា​ម​ឬ​ពីរ​
ច​ង្អា​ម​តែ​ប៉ុណ្ណោះ​នឹង​មាន​វល្លិ​នៅ​ចុងឈើ​យ៉ាង​ក្រាស់ ហើយ​ជន​រង​គ្រោះ​បាន​កាត់​ដើមឈើ​មួយ​ដើម​ដាច់​គល់​វា​បាត់​ទៅ​ហើយ ក៏​ប៉ុន្តែ​ដើមឈើ​មួយ​ដើម​នោះ​មិន​រលំ​ដល់​ដី​ទេ ដោយ​ជាប់​វល្លិ​រួច​ជន​រង​គ្រោះ​បាន​បន្ត​កាត់​មួយ​ដើម​ថែម​ទៀត ពេល​កំពុង​តែ​កាត់​នោះ​ស្រាប់តែ​ដើមឈើ​បាន​ដួល​រលំ​ទាំង​ពីរ​ដើម​សង្កត់​លើ​កំភួនជើង​បណ្ដាល​អោយ​បែក​ជើង​ខ្ទេច​តែ​ម្ដង​។

​បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​រតនៈគីរី​ហើយ​គ្រួ​ពេទ្យ​បាន​ប្រាប់​ថា​ជន​រង​គ្រោះ​បាន​បែក​កំ​ភួង​ជើង​ចាប់ពី​ក្បាលជង្គង់​ចុះ​ក្រោម​ខ្ទេច​ហើយ​ជើង​ត្រូវ​តែ​កាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ