ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយប៉ាក​នៅ​តែ​មាន​…​ក្រោយ​រក​ឃើញ​ជា​លើក​ទី​២

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ចំនួន​៨​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឃាត់ខ្លួន​ពី​បទ​ស្នាក់​នៅ​ខុសច្បាប់​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា ។ ​ការ​ឃាត់​ខ្លួ​ជនជាតិ​វៀតណាម​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៣ ​សីហា…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ចំនួន​៨​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឃាត់ខ្លួន​ពី​បទ​ស្នាក់​នៅ​ខុសច្បាប់​នៃ​ព្រះរាជាណាចក្រ​
កម្ពុជា ។

​ការ​ឃាត់​ខ្លួ​ជនជាតិ​វៀតណាម​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៣ ​សីហា នៅភូមិ​​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ​លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត ​និង​អនុវត្ត​នីតិវិធី និង​មានការ​ចូលរួម​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សហកា​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ ។

តាម​នគរបាល​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​ត្រួតពិនិត្យ​នេះ សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ជនបរទេស​ចំនួន​៥២​នាក់ ​(​ស្រី​៣២​នាក់​) ​ជា​ជនជាតិ​វៀតណាម ក្នុង​នោះ​ចំនួន​៤៤​នាក់​(​ស្រី​៣០​នាក់​) មាន​ឯកសារ​ប្រើប្រាស់​ត្រឹម​តាម​​ច្បាប់​អន្តោប្រវេសន៍ ។ ដោយឡែក ជនជាតិ​វៀតណាម​ចំនួន​៨​នាក់​ (​ស្រី​២​នាក់​) បាន​លួច​ស្នាក់​នៅ​និង​ប្រកប​របរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ទាំង​៨​នាក់​ ត្រូវ​បាន​នាំ​ទៅ​កាន់​អគ្គនាយកដ្ឋា​នអន្តោ​ប្រវេសន៍ ដើម្បី​សាកសួរ​និង​ពិនិត្យ​ឯកសារ​តាម​នីតិវិធី ។ គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១ ខែសីហា កន្លង​ទៅ នគរបាល​ក៏​បាន​ចុះ​ត្រួតពិនិត្យនៅ​ស្វាយប៉ាក​នេះ​ដែរ ​ដោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧​នាក់​ម្តង​មក​ហើយ និង​លើក​នេះ​បាន​៨​នាក់​ទៀត ៕​

អត្ថបទសរសេរ ដោយ