ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដែល​ត្រូវធ្វើ​បើសិន​មាន​អារម្មណ៍​ចង់​សន្លប់

5 ឆ្នាំ មុន

ការ​ដែល​មាន​អារម្មណ៍​ថា​អ្នក​ចង់​ខ្យល់គរ ឬ​សន្លប់ អាច​ជា​រឿង​មួយ​គួរ​ឲ្យ​ខ្លាច​ណាស់​ដោយ​មិន​ខ្វល់​ថា​អ្នក​នៅ​ទី​សាធារណៈ ឬ​នៅផ្ទះ​តែឯង​។ ដូច្នេះ​អត្ថបទ​នេះ​នឹង​ផ្តល់​នូវ​រឿង ល្អ​ៗ​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​សង្គ្រោះ​ជីវិត​ខ្លួនឯង​អំពី​អារម្មណ៍​ចង់​សន្លប់ ។ ១-គេង ៖ បើសិនជា​អាច​គេង​បាន…

ការ​ដែល​មាន​អារម្មណ៍​ថា​អ្នក​ចង់​ខ្យល់គរ ឬ​សន្លប់ អាច​ជា​រឿង​មួយ​គួរ​ឲ្យ​ខ្លាច​ណាស់​ដោយ​មិន​ខ្វល់​ថា​អ្នក​នៅ​ទី​សាធារណៈ ឬ​នៅផ្ទះ​តែឯង​។ ដូច្នេះ​អត្ថបទ​នេះ​នឹង​ផ្តល់​នូវ​រឿង ល្អ​ៗ​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​សង្គ្រោះ​ជីវិត​ខ្លួនឯង​អំពី​អារម្មណ៍​ចង់​សន្លប់ ។

១-គេង ៖ បើសិនជា​អាច​គេង​បាន យក​ល្អ​គួរតែ​គេង​ទៅ ។ មូលហេតុ​ដ៏​ចំបង​បំផុត​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ចង់​ខ្យល់គរ គឺ​ការ​ចុះ​សម្ពាធ​ឈាម​ខ្លាំង ។ កាលណា​អ្នក​គេង វា​នឹង​ធ្វើ​ឲ្យ​ឈាមរ​ត់ទៅ​ខួរក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​ឲ្យ​កោសិកា​ខួរក្បាល​ទទួល​បាន​អុក​ស៊ី​សែន​គ្រប់គ្រាន់ ។ កាលណា​អ្នកមាន​អារម្មណ៍​ថា​បាត់​ខ្យល់គរ ហើយ​ក៏​មិន​ត្រូវ​ក្រោក​ពី​គេង​វិញ​លឿន​ពេក​ដែរ ព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​ខ្យល់គរ​ម្តងទៀត​បាន ។

២-ដាក់​ក្បាល​នៅ​ចន្លោះ​ជង្គង់ ៖ មិនបាច់​បារម្ភ​ទេ​បើសិនជា​អ្នក​មិន​អាច​គេង​បាន​ដោយ​សារ​តែ​អ្នក​កំពុង​តែ​ស្ថិត​នៅ​ទី​សារ​ធារ​ណៈ ។ ការ​អង្គុយ​ចុះ និង​ការ​ដាក់​ក្បាល​នៅ​ចន្លោះ​ជង្គង់​អាច​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​ទៅ​ខួរក្បាល​បាន ។ ការ​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ​ពីរ​បី​នាទី​រហូត​ដល់​មាន​អារម្មណ៍ល្អ​វិញ​គឺជា​រឿង​ដែល​អ្នក​គួរតែ​ធ្វើ​ហើយ។

៣-បង្កើន​ចំណុះ​ឈាម ៖
មានរឿង​មួយ​ចំនួន​ដែល​អ្នក​ប្រហែលជា​អាច​ធ្វើ​បាន​ដើម្បី​បង្កើន​ចំណុះ​ឈាម​ក្នុង​ខ្លួន ដូច្នេះ​ចូរ​ប្រាកដ​ថា កោសិកា​ខួរក្បាល​អ្នក​កំពុង​តែ​ទទួល​បាន​អុក​ស៊ី​សែន​បាន​គ្រប់គ្រាន់​តាម​រយៈ​ចរន្តឈាម ។ ដំបូង​ឡើយ​ចូរ​ញ៉ាំ​របស់ ប្រៃ​ៗ​ដូច​ជា ទឹក​ស៊ុប ព្រោះ​វា​មាន​ជាតិ​សូ​ដ្យូ​ម ព្រោះ​វា​ជួយ​ឲ្យ​ចំណុះ​ឈាម​កើន​ឡើងជា​បណ្តោះអាសន្ន​បាន ។ ទី​ពីរ​ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ការ​ដែល​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ពេក​ក៏​អាច​ធ្វើ​ឲ្យ​សន្លប់​បាន​ដែរ ។

៤-ញ៉ាំ​អាហារ​ខ្លះ ៖ តើ​អ្នកជា​មនុស្ស​ដែល​តម​អាហារ​ដោយសារ​តែ​ចង់​សម្រក​ទម្ងន់​ដែរ​ទេ ? ដូច្នេះ​កុំ​បាច់​ភ្ញាក់ផ្អើល​អី​បើសិនជា​អ្នកមាន​អារម្មណ៍​ថា​មាន​អាការ ចម្លែក​ៗ​ច្រើន​ដូច​ជា មាន​អារម្មណ៍​ចង់​សន្លប់ ។ ការ​ដែល​ញ៉ាំ​អាហារ​មិន​មាន​ជីវជាតិ អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ខ្លាំង ហើយ​វា​ក៏​ជា​ហេតុផល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ចង់​ខ្យល់គរ​ដែរ ។ ដូច្នេះ​ដំណោះស្រាយ​គឺ​ត្រូវ​បញ្ឈប់​អាហារ​បែប​នេះ​សិន ហើយ​ត្រូវ​ញ៉ាំ​អ្វី​បន្ថែម​ទៀត ។

៥-បន្ធូរ​អារម្មណ៍ ៖ ពេល​ខ្លះ​ការ​ដែល​ស្ថិត​ក្នុង​អារម្មណ៍​តក់ស្លុត​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ចង់​សន្លប់​បាន ។ អារម្មណ៍​ខ្យល់គរ ឬ​ចង់​សន្លប់​អាច​កើតឡើង​ដោយសារ​តែ​អ្នកជំងឺ​មាន​បញ្ហា​ថប់​អារម្មណ៍​ដែរ​។ បើសិនជា​វា​មាន​ភាព​ជាក់ស្តែង​ថា នោះ​គឺជា​ការ​ថប់​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​សន្លប់ ចូរ​សម្រាក​បន្តិច​ទៅ ។ វា​ពិតជា​រឿង​ដ៏​ល្អ​មួយ​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ​ខាង​ចិត្តសាស្ត្រ​ព្យាបាល ឬ​គ្រប់គ្រង​រោគ​សញ្ញា​មួយ​នេះ​។

៦-ដកដង្ហើម យឺត​ៗ ៖ ការ​ដែល​ដកដង្ហើម​ញាប់ គឺជា​រឿង​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ចង់​សន្លប់​បាន​។ គ្រូពេទ្យ​និយាយ​ថា កា​រដក​ដង្ហើមញាប់​អាច​ធ្វើ​ឲ្យ​ឈាម​ផ្ទុក​អុក​ស៊ី​សែន​ខាប់​ពេក ដែល​វា​មិនមែន​ជា​រឿង​ល្អ​ឡើយ ព្រោះ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​វិលមុខ ឬ​ធី​ង​ធោ​ង​បាន ។

បើសិនជា​អ្នក​ដកដង្ហើម​ញាប់ ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ចង់​សន្លប់ ចូរ​ដកដង្ហើម​ក្នុង​ថង់ ហើយ​ដកដង្ហើម ជ្រៅ​ៗ ។  បើសិនជា​អ្នក​ហាក់បីដូចជា​មាន​អារម្មណ៍​ចង់​ខ្យល់គរ​គ្រប់ពេល ចូរ​ប្រាកដ​ថា អ្នក​បាន​ឲ្យ​គ្រូពេទ្យ​ដឹង​អំពី​រឿង​នេះ​ផង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ